បើក្រឡេកមើលជុំវិញខ្លួនយើង ភាគច្រើនសុទ្ធតែអ្នកប្រើដៃស្ដាំ ប៉ុន្តែទើបមានភស្ដុតាងថ្មីបញ្ជាក់ថា អ្នកប្រើដៃឆ្វេង ដែលទើសគេឯង ជាពិសេសពេលអង្គុយតុអី មានជំនាញមួយ គឺប៉ិនប្រសប់ខាងនិយាយណាស់។
បើក្រឡេកមើលជុំវិញខ្លួនយើង ភាគច្រើនសុទ្ធតែអ្នកប្រើដៃស្ដាំ ប៉ុន្តែទើបមានភស្ដុតាងថ្មីបញ្ជាក់ថា អ្នកប្រើដៃឆ្វេង ដែលទើសគេឯង ជាពិសេសពេលអង្គុយតុអី មានជំនាញមួយ គឺប៉ិនប្រសប់ខាងនិយាយណាស់។

អ្នកវិទ្យាសាស្ត្រ បានវិភាគលើសេណេទិក មនុស្ស ៤០ម៉ឺននាក់ នៅអង់គ្លេស ដោយមានអ្នកប្រើដៃឆ្វេង ប្រមាណ ៣៨.០០០នាក់។ អ្នកវិទ្យាសាស្ត្រ ជាលើកដំបូង បានរកឃើញចំណុចចំនួន ៤ លើ DNA ដែលអាចកំណត់ឲ្យមនុស្សប្រើដៃឆ្វេង។ ក្នុងចំណោមចំណុចទាំង ៤នោះ មាន ៣ចំណុច ពាក់ព័ន្ធជាមួយប្រូតេអ៊ីននានា ដែលចូលរួមក្នុងការអភិវឌ្ឍ និងរចនាសម្ដ័ន្ធខួរក្បាល។
តាមរយៈការសិក្សា រកឃើញថា អ្នកប្រើដៃឆ្វេង មានតំបន់ភាសាក្នុងខួរក្បាល ទាំងខាងឆ្វេង និងខាងស្ដាំ ទំនាក់ទំនងជាមួយគ្នា ក្នុងចង្វាក់មួយសម្របសម្រួលគ្នាទៅវិញទៅមក។ ដូច្នេះហើយ ទើបអ្នកប្រើដៃឆ្វេង ពូកែខាងការងារផ្នែកនិយាយ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ ក៏រកឃើញដែរថា អ្នកប្រើដៃឆ្វេង មានហានិភ័យទាប នៃការកើតជំងឺ Parkinson និងជំងឺវិកលចរិក (Schizophrenia)។
អ្នកវិទ្យាសាស្ត្រ Dominic Furniss សាស្ត្រាចារ្យ នៃវិទ្យាស្ថានស្រាវជ្រាវ Oxford បញ្ជាក់ថា អ្នកប្រើដៃឆ្វេង ដោយសារការវិវត្តផ្នែកជីវសាស្ត្រ នៃខួរក្បាល ដែលបណ្ដាលមកពីការចូលរួមយ៉ាងស្មុគស្មាញ នៃហ្សែនជាច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.webmd.com/brain/news/20190905/scientists-id-genes-tied-to-left-handedness
កំណែប្រែបច្ចុប្បន្ន
09/09/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ