backup og meta

គ្រុនឈាមអុកឡុក​ប្រទេស​​អាស៊ាន ឈឺ​ជិត ៧០ម៉ឺន​នាក់ ​ស្លាប់ជិត ២ពាន់នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 10, 2019

    គ្រុនឈាមអុកឡុក​ប្រទេស​​អាស៊ាន ឈឺ​ជិត ៧០ម៉ឺន​នាក់ ​ស្លាប់ជិត ២ពាន់នាក់

    ឆ្នាំនេះ ជំងឺ​គ្រុនឈាម បាន​រាតត្បាត​យ៉ាងខ្លាំង នៅក្នុង​តំបន់​អាស៊ាន ដោយ​បាន​កើតឡើង​ទាំង​លើ​ក្មេងៗ និង​មនុស្ស​ចាស់។ តាម​ការ​ចេញផ្សាយ​របស់​កាសែត AFP បញ្ជាក់​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​តំបន់​អាស៊ាន មាន​អ្នកស្លាប់ ជាង ១.៨០០​នាក់ ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​មូសខ្លា។

    ការ​ចេញផ្សាយ​របស់​កាសែត AFP គឺ​ផ្អែក​លើ​ទិន្នន័យ​ប្រមូល​បាន​ពីស្ថាប័ន​ជាតិ និង​អង្គការ​សុខភាព​ពិភពលោក។ ក្នុង​នោះ មាន​មនុស្ស ប្រមាណ ៦៧​ម៉ឺននាក់ បាន​កើត​ជំងឺ​គ្រុនឈាម នៅ​ទូទាំង​តំបន់​អាស៊ាន។

    តួលេខ​អ្នក​កើត និង​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម តាម​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន គិត​ត្រឹម​ខែ​សីហា៖

    • ហ្វីលីពីន កើត​ជំងឺ​គ្រុនឈាម ២០៨.៩១៧​នាក់ ស្លាប់ ៨៨២​នាក់
    • ឥណ្ឌូណេស៊ី កើត​ជំងឺ​គ្រុនឈាម ៨៣.០៥៨​នាក់ ស្លាប់ ៦០១​នាក់
    • ម៉ាឡេស៊ី កើត​ជំងឺ​គ្រុនឈាម ៨៧.០០៥​នាក់ ស្លាប់ ១២១​នាក់
    • ថៃ កើត​ជំងឺ​គ្រុនឈាម ៧៣.៣២៤​នាក់ ស្លាប់ ៧៧​នាក់
    • មីយ៉ាន់ម៉ា កើត​ជំងឺ​គ្រុនឈាម ១០.៧៥៧​នាក់ ស្លាប់ ៤៨​នាក់
    • ឡាវ កើត​ជំងឺ​គ្រុនឈាម ២០.៣៥៧​នាក់ ស្លាប់ ៤៥​នាក់
    • កម្ពុជា កើត​ជំងឺ​គ្រុនឈាម ៥០.០០០​នាក់ ស្លាប់ ៣៣​នាក់
    • វៀតណាម កើត​ជំងឺ​គ្រុនឈាម ១២៤.៧៥១​នាក់ ស្លាប់ ១៥​នាក់
    • សិង្ហបុរី កើត​ជំងឺ​គ្រុនឈាម ១០.២៧១​នាក់ គ្មាន​អ្នក​ស្លាប់

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា ការ​កើនឡើង​អាកាសធាតុ​ក្តៅ នៅ​ឆ្នាំ​នេះ ជាកត្តា​មួយ អំណោយផល​ដល់​មូស​ខ្លា បង្ក​ការ​រាតត្បា​ជំងឺ​គ្រុនឈាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម