ការឆេះព្រៃ បង្កជាផ្សែងពុល បានសាយភាយលើដែនអាកាសឥណ្ឌូណេស៊ីខ្លួនឯង និងបន្តសាយភាពដល់ ម៉ាឡេស៊ី ប្រមាណ ១សប្ដាហ៍មកហើយ និងចុងក្រោយនេះ បានប៉ះពាល់ដល់គុណភាពខ្យល់ក្នុងប្រទេសសិង្ហបុរីទៀត។
ការឆេះព្រៃ បង្កជាផ្សែងពុល បានសាយភាយលើដែនអាកាសឥណ្ឌូណេស៊ីខ្លួនឯង និងបន្តសាយភាពដល់ ម៉ាឡេស៊ី ប្រមាណ ១សប្ដាហ៍មកហើយ និងចុងក្រោយនេះ បានប៉ះពាល់ដល់គុណភាពខ្យល់ក្នុងប្រទេសសិង្ហបុរីទៀត។

ផ្សែងពុលនេះ ត្រូវម៉ាឡេស៊ីអះអាងថា សាយភាយមកពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូណេស៊ី ប៉ុន្ដែខាងអាជ្ញាធរឥណ្ឌូណេស៊ី បានបដិសេធ ដោយលើកឡើងថា តំបន់ដែលមានភ្លើងឆេះព្រៃ (Hotspots) មានរាប់ពាន់ទីតាំង ទាំងនៅក្នុងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
និយាយពីផលប៉ះពាល់វិញ នៅថ្ងៃ១១ ខែកញ្ញា សប្ដាហ៍នេះ អាជ្ញាធរម៉ាឡេស៊ី បានបិទសាលារៀន ចំនួន ៤០៩ទីតាំង និងបញ្ជូនម៉ាស់ ៥០ម៉ឺន ទៅឲ្យពលរដ្ឋ នៅរដ្ឋ Sarawak។ ឈានដល់ថ្ងៃ១២ ខែកញ្ញា ម្សិលមិញ សាលារៀនទាំងអស់ នៅរដ្ឋ Selangor ត្រូវបិទទ្វារ ក្រោយទទួលការបញ្ជាក់ពីក្រសួងបរិស្ថានថា កម្រិតខ្យល់ពុល បានកើនលើស ២០០។ កម្រិតខ្យល់មានគុណភាពល្អ គឺពី ០-៥០។
ចំណែកទីភ្នាក់ងារជាតិបរិស្ថានសិង្ហបុរី កាលពីថ្ងៃ១២ ខែកញ្ញា ម្សិលមិញ ក៏បញ្ជាក់ដែរថា គុណភាពខ្យល់នៅសិង្ហបុរី អាចឈានដល់កម្រិតគ្រោះថ្នាក់ បើសិនខ្យល់ បន្ដបោកបក់ផ្សែងពីការឆេះព្រៃនៅកោះស៊ូម៉ាត្រា ចូលទៅដែនអាកាសសិង្ហបុរីបន្ថែមទៀត។ ម្សិលមិញ កម្រិតគុណភាពខ្យល់នៅសិង្ហបុរី បានកើនឡើង ដល់ចន្លោះ ៧៨-៨៧។ ទីភ្នាក់ងារដដែល បញ្ជាក់ថា មានតំបន់ភ្លើងឆេះព្រៃ ២២២ទីតាំង នៅកោះស៊ូម៉ាត្រា។
អត្ថបទពាក់ព័ន្ធ៖ ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ
ទីភ្នាក់ងារជាតិបរិស្ថានសិង្ហបុរី បានណែនាំពលរដ្ឋ ឲ្យកាត់បន្ថយការចេញទៅខាងក្រៅ ជាពិសេសចំពោះមនុស្សចាស់ ស្ត្រីពពោះ និងកុមារ។ អ្នកដែលមានជំងឺសួត និងបេះដូង ចាំបាច់ត្រូវចៀសវាង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.malaymail.com/news/malaysia/2019/09/13/cloud-seeding-for-areas-with-more-than-200-api-in-selangor-says-rep/1790053
https://www.channelnewsasia.com/news/singapore/singapore-haze-air-quality-weather-unhealthy-range-nea-11900226
កំណែប្រែបច្ចុប្បន្ន
16/09/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ irnanto tonjoo
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ