ការកកស្ទះចរាចរណ៍ ជាបញ្ហាមួយនៅក្នុងក្រុង ហើយពេលកកស្ទះនេះ យានយន្តជាច្រើន បានបញ្ចេញផ្សែងពុល ដែលជាចំហេះនៃប្រេងឥន្ធនៈ និងឧស្ម័នកាន់តែច្រើន។ បើតាមការសិក្សារបស់ស៊ុយអែត ការស្រូបយកផ្សែងពុលនេះ អាចបណ្ដាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ការកកស្ទះចរាចរណ៍ ជាបញ្ហាមួយនៅក្នុងក្រុង ហើយពេលកកស្ទះនេះ យានយន្តជាច្រើន បានបញ្ចេញផ្សែងពុល ដែលជាចំហេះនៃប្រេងឥន្ធនៈ និងឧស្ម័នកាន់តែច្រើន។ បើតាមការសិក្សារបស់ស៊ុយអែត ការស្រូបយកផ្សែងពុលនេះ អាចបណ្ដាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។

យានយន្ត និងម៉ាស៊ីនផ្សេងៗទៀត ដែលដំណើរការដោយប្រេងឥន្ធនៈ និងឧស្ម័ន បានបញ្ចេញកាបូនខ្មៅ រួមជាមួយនឹងភាគល្អិតផ្សេងៗទៀត ទៅក្នុងបរិយាកាស។ បើតាមទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) កាបូនខ្មៅ ជាសមាសធាតុចម្បងមួយ នៃការបំពុលក្នុងខ្យល់ ហើយចរាចរណ៍តាមដងផ្លូវ ជាប្រភពសំខាន់ នៃការបញ្ចេញកាបូនខ្មៅ នៅតាមទីក្រុងនានា។
ក្រុមអ្នកស្រាវជ្រាវ នៅវិទ្យាស្ថាន Karolinska Institutet និងមជ្ឈមណ្ឌលស្រាវជ្រាវមួយចំនួនទៀត ក្នុងប្រទេសស៊ុយអែត បានសិក្សាលើទិន្នន័យមនុស្ស ជិត ១២ម៉ឺននាក់ ស្ថិតនៅវ័យកណ្ដាល និងមានសុខភាពល្អ។ ក្រោយការតាមដានរយៈពេល ២០ឆ្នាំ មនុស្ស ៣.១១៩នាក់ មានជំងឺដាច់សរសៃឈាមខួរក្បាល និង ៥.១៦៦នាក់ មានជំងឺបេះដូង។
អត្ថបទពាក់ព័ន្ធ៖
ដោយប្រើទិន្ន័យនៃការបញ្ចេញផ្សែងពុល អ្នកស្រាវជ្រាវ រកឃើញថា កាបូនខ្មៅដែលចេញពីយានយន្ត ជាប្រភពមួយ នៃការបង្កជំងឺដាច់សរសៃឈាមខួរក្បាល។ តាមការវិភាគ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាល កើនឡើង ៤% ក្នុងករណីកាបូនខ្មៅមាន ០,៣មីក្រូក្រាម/ម៉ែត្រគូប ដែលចេញពីយានយន្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.medicalnewstoday.com/articles/326908.php
កំណែប្រែបច្ចុប្បន្ន
05/11/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ