ប្រយ័ត្នផងគ្នាយើង! ជំងឺពាក់ព័ន្ធផ្លូវដង្ហើមថ្មីមួយ កំពុងផ្ទុះឡើងក្នុងប្រទេសចិន ដោយអ្នកវិទ្យសាស្ត្រចិនសង្ស័យមានទំនាក់ទំនងជាមួយជំងឺ SARS ដែលធ្លាប់សម្លាប់មនុស្សជាង ៧០០នាក់ កាលពីឆ្នាំ ២០០៣។
ប្រយ័ត្នផងគ្នាយើង! ជំងឺពាក់ព័ន្ធផ្លូវដង្ហើមថ្មីមួយ កំពុងផ្ទុះឡើងក្នុងប្រទេសចិន ដោយអ្នកវិទ្យសាស្ត្រចិនសង្ស័យមានទំនាក់ទំនងជាមួយជំងឺ SARS ដែលធ្លាប់សម្លាប់មនុស្សជាង ៧០០នាក់ កាលពីឆ្នាំ ២០០៣។

ក្រុមអ្នកវិទ្យាសាស្ត្រចិន បានកំពុងបង្ហាញក្តីបារម្ភខ្លាំង ក្រោយមានការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមថ្មីមួយទៀតក្នុងទីក្រុង Wuhan ខេត្ត Hubei បណ្តាលឲ្យមនុស្ស ៥៧នាក់ធ្លាក់ខ្លួនឈឺ ក្នុងនោះអ្នកជំងឺ ១៥នាក់ ត្រូវរកឃើញមានផ្ទុកមេរោគថ្មីមួយនៃក្រុមមេរោគ Coronavirus។ នេះបើតាមការអះអាងពីទូរទស្សន៍រដ្ឋចិន CCTV។
មេរោគCoronavirus ជាក្រុមគ្រួសារមេរោគដ៏ធំមួយ អាចបង្កឲ្យយើងកើតជំងឺផ្សេងៗជាច្រើនរាប់ចាប់ពីផ្តាសាយ រហូតដល់ជំងឺ SARS ដែលជារោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរទៀតផង។
អត្ថបទពាក់ព័ន្ធ៖
យោងតាមអង្គការសុខភាពពិភពលោក រោគសញ្ញាបង្កដោយពពួកមេរោគ Coronavirus គឺអាចធ្វើឲ្យយើងគ្រុនក្តៅ ក្អក និងឈានដល់ខូចតម្រងនោម ដោយករណីជាច្រើនអាចបង្កឲ្យស្លាប់ទៀតផង។ SARS ដែលជាជំងឺផ្លូវដង្ហើមបង្កដោយមេរោគ Coronaviruses ធ្លាប់ផ្ទុះឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០០២-២០០៣ ចេញពីខេត្តក្វាងទុង ប្រទេសចិន និងឆ្លងរាលដាលទៅប្រទេសសរុប ៣៧ ជុំវិញទ្វីបអាស៊ី នាំឲ្យមនុស្សជាង ៨.០០០នាក់ ធ្លាក់ខ្លួនឈឺ ក្នុងនោះ ៧៧៤នាក់ស្លាប់។
ទោះយ៉ាងណា មេរោគថ្មីនៃ Coronaviruses ទើបផ្ទុះឡើងនេះ គឺមិនទាន់មានសញ្ញាគ្រោះថ្នាក់ ដូចជាជំងឺ SARS នៅឡើយទេ ដោយរោគសញ្ញា គឺគ្រុនក្តៅធម្មតា ប៉ុន្តែអ្នកជំងឺមួយចំនួនមានបញ្ហាពិបាកដកដង្ហើម។ មកទល់ពេលនេះ ក្នុងជំងឺអ្នកឆ្លងមេរោគ ៥៧នាក់ គឺមាន ៨នាក់ បានជាសះស្បើយរួចមកហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2020/01/08/health/china-wuhan-pneumonia-virus-intl-hnk/index.html
កំណែប្រែបច្ចុប្បន្ន
25/03/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ