backup og meta

ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

    ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង

    មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ចិន​បាន​ព្រមាន​ថា​វីរុស​ផ្លូវ​ដង្ហើម​ថ្មី (វីរុស​កូរ៉ូណា) អាច​នឹង​ប្រែប្រួល​រូប​រាង​ជា​រូប​រាង​ថ្មី (Mutate)ងាយ​ចម្លងជាងមុន នឹង​អាចរាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។ ការ​លើក​ឡើង​នេះ​គឺ​នៅ​អំឡុង​ពេល​ដែល​មន្ត្រី​សុខាភិបាល​ចិន​កំពុង​ចាត់​វិធានការ​ទប់​ស្កាត់​យ៉ាង​តឹង​រ៉ឹងចំពោះជំងឺផ្លូវដង្ហើម​ថ្មីនេះ។

    តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ចិន​ ករណី​ស្លាប់​ដោយ​សារ​វីរុសផ្លូវ​ដង្ហើម​ថ្មីនេះ​​កើន​ឡើង​ដល់​៩​ករណី​ហើយ និង​៤៤០​ករណី​កំពុង​តែ​ផ្ទុក​ជំងឺផ្លូវដង្ហើម​ថ្មីនេះ។ មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​ពេល​នេះ ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​ក្នុង ដំណាក់​កាល​ដ៏​តឹង​តែង​បំផុត ដើម្បី​គ្រប់​គ្រង​និង​ការពារ​ប្រជា​ជន​ពី​ជំងឺផ្លូវ​ដង្ហើម​ថ្មីនេះ។

    ដូច​ដែល​បាន​រាយការណ៍ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ អាជ្ញាធរ​បាន​បញ្ជាក់​ហើយ​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​គឺ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ ប៉ុន្តែ​រដ្ឋាភិបាល​ចិន នៅ​តែ​មិន​អាច​បញ្ជាក់​ច្បាស់​ពី​ប្រភព​របស់​វីរុស​នោះ​នៅ​ឡើយ​ទេ។

    នៅ​ថ្ងៃ​ពុធ​នេះ លោក​អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន លី ពីន បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ថា ទោះបី​ជា​សកម្មភាព​នៃ​ការ​ឆ្លងជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ នៅ​មិន​ទាន់​យល់​ច្បាស់​ជាក់​លាក់​ក៏​ពិត​មែន ប៉ុន្តែ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​អាច​ទៅ​រួច​ក្នុង​ការ​​បម្លែង​ប្រែ​ប្រួល​រូប​រាង (Mutate) និង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម