backup og meta

អាប់ដេត៖ ស្ថានភាពសុខភាពជនជាតិចិនឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

    អាប់ដេត៖ ស្ថានភាពសុខភាពជនជាតិចិនឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

    ស្ថានភាព​អ្នក​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយវីរុសកូរ៉ូណាថ្មី ជា​ជន​ជាតិ​ចិន ឈ្មោះ JIA JIANHUA មាន​សុខភាព​ល្អ​ គ្មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល នៅ​វេលា​ម៉ោង ១២ ថ្ងៃត្រង់​នេះ។

    ក្នុង​នោះ​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នក​ជំងឺ តែ​អ្នក​ទាំង​នោះ​មក​ដល់​ពេល​នេះ​ពុំ​មាន​ចេញ​រោគ​សញ្ញា​អ្វី​នៅ​ឡើយ ហើយ​មន្រ្តី​ជំនាញ​នឹង​បន្ត​តាម​ដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ទាំង​អស់​ជារៀង​រាល់​ថ្ងៃ។

    គិត​មក​ដល់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ ពុំ​ទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​ទេ។ ជន​ជាតិ​ចិន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ដែល​រក​ឃើញ​មាន​ឆ្លងវីរុស​កូរ៉ូណាថ្មី​នោះ បាន​ធ្វើដំណើរ​មកពី​ក្រុង​ វូហាន​ ជាមួយ​គ្រួសារ​ ៣ នាក់ផ្សេងទៀត ដោយ​ចេញ​ដំណើរ​ពីក្រុង​ វូហាន​ មក​ក្រុង​ព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា ហើយ​ចេញ​រោគ​សញ្ញា​ នៅថ្ងៃទី២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ) និង​​យក​វត្ថុ​វិភាគ​នៅថ្ងៃទី ២៦​ មករា​ ដោយឃើញលទ្ធផលវិជ្ជមាន​នៅថ្ងៃទី ២៧​ មករា​ ដោយ​វិទ្យាស្ថាន​ ប៉ាស្ទ័រ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម