backup og meta

អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Mar 25, 2020

    អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី

    អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​បី​មុខ​កំពុង​តែ​មាន​ប្រើ​ប្រាស់ ត្រូវ​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ទប់​ស្កាត់​វីរុសកូរ៉ូណាថ្មី​ (2019-nCoV) នៅ​ក្នុង​កម្រិត​ទប់​ស្កាត់​ត្រង់​កោសិកា (Cellular level)។ ថ្នាំ​ទាំង​បី​មុខ​ដែល​លើក​ឡើង​ខាង​លើ​នេះ​រួម​មាន ថ្នាំ រេមដេស៊ីវៀ (Remdesivir) ថ្នាំ ក្លរ៉ូគីន (Chloroquine) និងថ្នាំ រីតូណាវៀ (Ritonavir) ។ ថ្នាំ​ទាំង​បី​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្នើ​សុំ​និតិវិធី ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ក្នុង​ការ​ប្រើ​ប្រាស់។ នេះ​បើ​តាម​កាសែត Hubei Daily លើក​ឡើង​នៅ​ថ្ងៃ​ពុធ នេះ។

    ការ​រក​ឃើញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​បណ្ឌិត្យ​សភា យោធា ផ្នែក​វេជ្ជសាស្ត្រ​ប្រទេស​ចិន និង​វិទ្យាស្ថាន វីរុស​សាស្ត្រ ទីក្រុង​វូហាន (WIV) ក្រោម​ការ​គ្របគ្រង​របស់​បណ្ឌិត្យ​​សភា វិទ្យាសាស្រ្ត​​ប្រទេស​ចិន (CAS)។

    មុន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​នេះ អ្នក​វិទ្យាសាស្ត្រ មក​ពី​វិទ្យាស្ថាន Materia Medica នៅ​ទីក្រុង​សៀង​ហៃ បាន​ជ្រើស​រើស​យក​ថ្នាំ​ពេទ្យ​ ផលិត​ផល​សារធាតុ​ជីវសកម្ម​ពី​ធម្មជាតិ និង​ថ្នាំ​បុរាណ​ចិន​ជាង៣០​មុខ ដើម្បី​ធ្វើ​​ពិសោធ​ស្វែង​រក​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​លើ​វីរុស​​កូរ៉ូណា​ថ្មីនេះ ក្នុង​នោះ​រួម​មាន​ថ្នាំ​ប្រឆាំង​ជំងឺ HIV ចំនួន ១២​មុខ ថ្នាំ​ប្រឆាំង​វីរុស​លើ​ប្រព័ន្ធ​ដង្ហើម ២មុខ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត (Anti-Schizophrenia) ចំនួន​មួយ​មុខ និង​ថ្នាំ​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ មួយ​មុខ នឹង​ថ្នាំ​បុរាណ​ចិន​ជា​ច្រើន រួម​ទាំង​ថ្នាំ ពី​រុក្ខជាតិ Polygonum cuspidatum។

    ចាប់​តាំង​ពី​ផ្ទុះ​មាន​ជំងឺ ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុសកូរ៉ូណា​ថ្មី​មក ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្ដោត​លើ​ការ​ស្រាវ​ជ្រាវ ៥​មុខ រួម​មាន ការ​ស្រាវ​ជ្រាវ​លើ​ផលិត​ផល​ដែល​អាច​កំណត់​រោគ​សញ្ញា​លឿន ស្រាវជ្រាវ​លើ​ថ្នាំ​ប្រឆាំង​វីរុស និង​សា្រវ​ជ្រាវ​រក​វ៉ាក់សាំង ស្រាវ​ជ្រាវ​លើ​ប្រភព​សត្វ​ចំលង និងស្រាវជ្រាវ​រក​ប្រភព​បង្ក និង​ការ​ចម្លង​រោគ។

    តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវ​ជ្រាវ​វីរុស​សាស្ត្រ​ពី​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ទីក្រុង​វូហាន (WIV) លោក Shi Zhengli កាល​ពី​ថ្ងៃ​ពុធ នេះ​វីរុស​នេះ អាច​នឹង​មាន​ប្រភព​មក​ពី​សត្វ​ប្រចៀវ។ ព្រោះ​ថា តាម​ការ​ស្រាវជ្រាវ​ពិនិត្យ​មើល​ហ្សែន របស់​វីរុស​ដែល​ឆ្លង និង​វីរុស​ដែល​មាន​ប្រភព​ពី​សត្វ​ប្រចៀវ គឺ​ដូច​គ្នា​រហូត​ដល់​ទៅ ៩៦%​ឯណោះ។

    អ្នក​ស្រាវ​ជ្រាវ​ចិន​បាន​សម្រេច​ជោគ​ជ័យ សំយោគ​ផ្ដាច់ ខ្សែ​ច្រវាក់​ហ្សែន​របស់​វីរុស កាល​ពី​ថ្ងៃទី​៥ ខែ​មករា​​ មក​ម្ល៉េះ ហើយ​ពួក​គេ​បាន​ចែក​រំលែក​ផ្ដល់​ព័ត៌មាន​ខ្សែ​ច្រវាក់​ហ្សែន​ណេទិក​នេះ ជាមួយ​នឹង​អង្គ​ការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ដូច​គ្នា ដើម្បី​ចែក​រំលែក​ព័ត៌មាន​នេះ​ទូទាំង​ពិភព​លោក។

    គួរ​បញ្ជាក់​ថា​តួ​លេខ​ចុង​ក្រោយ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ គឺ​ឈាន​ដល់​ចំនួន​១៧០​នាក់​ហើយ នៅ​ប្រទេស​ចិន ឯ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ គឺ​មាន​ចំនួន​ច្រើន​ជាង ៧០០០នាក់។

    អត្ថបទពាក់ព័ន្ធ៖ 

    • នាយកដ្ឋានជំងឺឆ្លង៖ ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មី សង្ឃឹមជាសះស្បើយឡើងវិញ
    • អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មីនៅចិនជាង​១០០​នាក់​ជាសះស្បើយ​ ខណៈ​អ្នក​ស្លាប់​កើន​ដល់​១៧០​នាក់

    ក្នុង​ករណី​មានសំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម