backup og meta

មន្ត្រី​ក្រុង​សៀងហៃបានរកឃើញ​​ទារិកា​អាយុ​ ៧ខែ​ម្នាក់​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Mar 25, 2020

    មន្ត្រី​ក្រុង​សៀងហៃបានរកឃើញ​​ទារិកា​អាយុ​ ៧ខែ​ម្នាក់​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

    ​មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃបាន​និយាយថា​ទារិកា​អាយុ​ទើប​៧​ខែ​ម្នាក់​បាន​ឆ្លង​វីរុសកូរ៉ូណា​ថ្មី ​អំឡុង​ពេល​ជួប​ជុំ​គ្រួសារ​កាលពី​ខែ​មករា​នេះ នៅ​ពេល​ដែល​យាយ​តា​ខាង​ម្ដាយ​របស់​នាង​បាន​ចេញ​ពី​ទីក្រុង​វូហាន មក​ដល់​សៀង​ហៃ​នៅ​ថ្ងៃ​ទី​២០​ខែ​មករា ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​របស់​នាង​នៅ​ថ្ងៃ​បន្ទាប់។

    មន្ត្រីបន្តថា​នៅ​ថ្ងៃ​ទី២៥ មករា យាយ​តា​របស់​ទារកខាងលើ​​បាន​រាយ​ការណ៍​ទៅ សមត្ថកិច្ច​សុខាភិបាល​ពី​ដំណើរ​ចេញ​ពី ទីក្រុង​វូហាន​របស់​ពួក​គាត់។ នៅ​ថ្ងៃ​ទី ២​ខែ​កុម្ភះ​នេះ តា​ខាង​ឪពុក​របស់​ទារក​ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​ផ្ទុកវីរុស​កូរ៉ូណា​ថ្មី​ ជា​ហេតុ​នាំ​ឲ្យ​​គ្រួសារ​​ទាំង​មូល​តម្រូវឲ្យ​​នៅ​ផ្ទះ​មិនឲ្យ​​ចេញ​ទៅ​ក្រៅ។

    នៅ​ថ្ងៃ​បន្ទាប់ សមាជិក​គ្រួសារ​របស់​ទារក​​មួយ​ចំនួន ចាប់​ផ្ដើម​ចេញ​រោគ​សញ្ញា​ក្ដៅ​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ មន្ទីរពេទ្យ ដើម្បី​ដាក់​ឲ្យ​​នៅ​ដោយ​ឡែកនិង​ព្យាបាល។ រហូត​មក​ដល់ថ្ងៃ​ចន្ទ សប្តាហ៍នេះ​ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ទារិកា​នោះ រួម​ទាំង​ម្ដាយ និង​យាយ​តា​ខាង​ម្ដាយ​របស់​នាង គឺ​សុទ្ធ​តែ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ ប៉ុន្តែ​ស្ថាន​ភាព​សុខភាព​របស់​ពួកគាត់​គឺ​នៅ​ធម្មតា​ទេ។

    បន្ទាប់​ពី​មាន​ករណី​នេះ មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃ លោក Zheng Jin បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅតំបន់​ដែល​ប៉ះពាល់​ដោយ​វីរុសកូរ៉ូណាថ្មី​​នេះខ្លាំង ត្រូវ​តែ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ដាក់ខ្លួន​ឯងឲ្យ​នៅ​ដាច់​ឆ្ងាយ​ពីអ្នក​ដទៃ។ ​លោក​ក៏​ឲ្យជា​​យោបល់​ដែរ​ថាប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​អំឡុង​ពេល​នេះ គឺ​គួរ​តែ​នៅ​ក្នុង​ផ្ទះ ពុំ​គួរ​ជួបជុំ​សាច់​ញាតិ​ខាង​ក្រៅ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

  • ស្រ្តីផ្ទុកវីរុសកូរ៉ូណាថ្មីម្នាក់នៅចិន​សម្រាល​កូនជោគជ័យ និងមិន​ឆ្លងជំងឺ
  • WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​
  • មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម