backup og meta

អំបោះដេររបួស​ធ្វើពីកោសិកាស្បែកមនុស្ស បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មី​សម្រាប់​ថ្ងៃ​អនាគត

អំបោះ​​ថ្មី​ដែល​ផលិត​ឡើង​ពី​កោសិកា​ស្បែក​មនុស្ស បាន​លេច​ចេញ​ជា​រូប​រាង ហើយ​​ក្រុម​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា វា​​អាច​​ផ្ស៊ាំ​​​ភ្ជាប់​ជា​មួយ​​​ស្បែក​​មនុស្ស​ ដោយ​ពុំ​មាន​បញ្ហា​ប្រតិកម្ម។

អំបោះដេររបួស​ធ្វើពីកោសិកាស្បែកមនុស្ស បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មី​សម្រាប់​ថ្ងៃ​អនាគត

តាម​សារព័ត៌មាន​ CNN អំបោះ​​​ផលិត​ពី​កោសិកា​ស្បែក​មនុស្ស​ នេះ​ត្រូវ​បាន​ស្រាវជ្រាវ និង​ផលិត​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ Bordeaux ប្រទេស​បារាំង។ ក្រៅ​តែ​ពី​អាច​ដេរ​ភ្ជិត​មុខ​របួស​ហើយ វា​ជួយ​បំពេញ​​​​កោសិកា​ខូច ដោយ​ផ្សារ​ភ្ជាប់​ស្បែក​ ដោយ​ពុំ​មាន​បង្ក​​បញ្ហា​ ដូច​ទៅ​នឹង​អំបោះ​​ប្រើ​​ក្នុង​វេជ្ជសាស្រ្ត​សព្វ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​តាម​រយៈ​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត Acta Biomaterialia ថា៖ “អំបោះ​ដេរ​ភ្ជិត​របួស​ ធ្វើ​ពី​កោសិកា​ស្បែក​មនុស្ស​នេះ ជា​សមិទ្ធផល​​ក្នុង​កម្រិត​ថ្មី​មួយ ដែល​អាច​​ភ្ជាប់​មុខ​របួស​បាន​ល្អ ហើយ​ពិសេស​ទៀត​នោះ គឺ​វា​នឹង​ផ្ស៊ាំ​​ភ្ជាប់​ស្បែក​របួស​​ដូច​ធម្មជាតិ ដោយ​ពុំ​មាន​បញ្ហា​ប្រតិកម្ម​’។

មតិ​យោបល់​ពី​អ្នក​ស្រាវជ្រាវ​​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ បាន​លើក​ឡើង​ថា សម្រាប់​​ការ​រក​ឃើញ​ថ្មី​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​នឹង​រួម​ចំណែក​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​វេជ្ជសាស្រ្ត។ ការ​ស្រាវជ្រាវ​កន្លង​​ទៅ ក៏​ធ្លាប់​ផលិត​បាន​ជា​កាវ​ពិសេស​ដែល​អាច​ភ្ជាប់​មុខ​របួស​ និង​ឃាត់​ឈាម​បាន​លឿន​ ដែល​សុទ្ធ​សឹង​ជា​ផលិត​ផល​ស្រាវជ្រាវ​ជា​គំរូ​​​ថ្មី​ៗ សម្រាប់​ប្រើ​ប្រាស់​នា​ពេល​ខាង​មុខ៕ ​​​​​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/02/05/health/human-textile-yarn-study-scli-intl-scn/index.html

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ 11/05/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម