backup og meta

វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន

អ្នកជំនាញបានលើកឡើងថា វីរុសកូរ៉ូណាថ្មី ឬCOVID-19  អាចនឹងមានប្រភពចេញល្អាងសត្វប្រចៀវដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រចិនកាលពី១៦ឆ្នាំមុន​ ដោយសម្អាងលើ​ភាពស្រដៀងគ្នារបស់​វីរុស​មាន​ដល់ ៩៦% រវាងវីរុស COVID-19  និងវីរុសដែលគេរកឃើញក្នុងកាកសំណល់ប្រចៀវក្នុង​ល្អាង។​

វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន

អត្ថបទពាក់ព័ន្ធ៖ ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ?

អ្នកជំនាញខាងរោគសាស្ត្រ Shi Zhengli ដែលបានដឹកនាំការស្រាវជ្រាវនោះ បានបង្ហាញថាមានវីរុសមួយប្រភេទមានភិនភាគសឹងតែដូចគ្នាទៅនឹងវីរុសCOVID-19 ។​ ក្រុមអ្នកស្រាវជ្រាវនេះបានសិក្សាទៅលើកាកសំណល់ប្រចៀវដែលយកមកពីល្អាង និងបានរកឃើញរីរុសកូរ៉ូណាជាច្រើនប្រភេទនៅក្នុងសត្វប្រចៀវជាច្រើនប្រភេទ និងខ្លះអាចក្លាយជាជំងឺរាតត្បាតដល់មនុស្សទៀតផង។

អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

ក្រោយពីត្រលប់ពីល្អាងជាលើកទី២នៅឆ្នាំ២០០៥ ក្រុម​អ្នកស្រាវជ្រាវ​ក៏បានធ្វើការសិក្សាទៅលើប្រភេទសត្វប្រចៀវមួយប្រភេទដែលមានឈ្មោះថា Horseshoe Bat អស់រយៈពេល៥ឆ្នាំបន្តទៀត​។ បន្ទាប់ពីបានធ្វើការសិក្សាទៅលើវីរុសកូរ៉ូណា COVID-19  ពួកគេបានរកឃើញថាវីរុសនេះត្រូវគ្នាទៅនឹងវីរុសដែលបានរកឃើញនៅក្នុងកាកសំណល់របស់សត្វប្រចៀវប្រភេទ Horseshoe កាលពីឆ្នាំ២០០៤ រហូតដល់ទៅ៩៦%។

ម៉្យាងវិញ​ទៀត តាមការរកឃើញបានបង្ហាញថា វីរុសកូរ៉ូណា COVID-19  ដែលបាន​ផ្ទុះនៅទីក្រុងអ៊ូហានគឺមានលក្ខណៈខុសពីវីរុសកូរ៉ូណាផ្សេងៗទៀត ដែលធ្វើឲ្យវីរុសកូរ៉ូណា COVID-19  គ្រោះថ្នាក់ជាងវីរុសកូរ៉ូណាដទៃទៀត។

គួរបញ្ជាក់ដែរថាមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់​ផ្លូវការថា​ វីរុសកូរ៉ូណា COVID-19  ចេញពីប្រភពណា​ និងចម្លងមកមនុស្សតាមវិធីណាឲ្យ​បាន​ច្បាស់នោះទេ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7992271/Deadly-SARS-2-0-originated-bat-cave-16-YEARS-AGO.html

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម