backup og meta

WHO៖ ប្រទេសក្រីក្រអត្រាព្យាបាលជំងឺមហារីក​កុមារជាសះស្បើយត្រឹម​២០ភាគរយ

ជំងឺមហារីក គឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារ​ និងមនុស្សពេញវ័យនៅទូទាំងពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភព​លោក នៅប្រទេសប្រាក់ចំណូលខ្ពស់ អត្រានៃការព្យា​បាលជំងឺមហារីកកុមារជាសះស្បើយ​មានច្រើនជាង ៨០% រីឯប្រទេសប្រាក់ចំណូលទាប និងមធ្យមមានត្រឹមតែ ២០%ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឲ្យប្រទេសប្រាក់ចំណូលទាប និងមធ្យមមានអត្រាព្យាបាល​កុមារមានជំងឺមហារីកជាសះស្បើយ​ទាប ព្រោះការធ្វើរោគវិនិច័្ឆយមិនត្រឹមត្រូវ ឯការព្យាបាលនៅមាន​កម្រិត​។  ជានេះទៅទៀត​ ការបោះបង់ការព្យាបាលដោយសារតែការចំណាយខ្ពស់​ក៏​កត្តាមួយផងដែរ ជាមួយ​នឹង​ការស្លាប់ដោយសារផលប៉ះពាល់ និងការឈឺឡើងវិញជាដើម​។ 

WHO៖ ប្រទេសក្រីក្រអត្រាព្យាបាលជំងឺមហារីក​កុមារជាសះស្បើយត្រឹម​២០ភាគរយ

អត្ថបទពាក់ព័ន្ធ៖

ជំងឺមហារីកអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៃហ្សែនកោសិកាមួយដែលអាចលូតលាស់ខ្លាំង (ដុំសាច់កាច) រហូត​​ដល់​រាង​កាយ​មិន​អាច​គ្រប់​គ្រង។ ជំងឺមហារីកដែលភាគច្រើនដែលកើតលើកុមារ គឺមិនទាន់បានដឹងពីប្រភពច្បាស់លាស់ដូចប្រភេទមហារីកដែលកើតលើមនុស្សពេញវ័យទេ។

ការសិក្សាជាច្រើនបានសិក្សាទៅលើប្រភពនៃជំងឺមហារីកលើកុមារ​ ប៉ុន្តែមានតែជំងឺមហារីកមួយចំនួនតូច គឺបង្កឡើងដោយសារបរិយាកាស ឬរបៀបនៃការរស់នៅ។ ជំងឺមហារីកលើកុមារក៏អាចកើតឡើងដោយសារការឆ្លងនូវជំងឺរ៉ាំរ៉ៃមួយចំនួន​ និងមានទំនាក់ទំនងទៅនឹងប្រទេសប្រាក់ចំណូលទាប និងមធ្យមដែរ។ ជំងឺរ៉ាំរ៉ៃមួយចំនួនមានដូចជា HIV វីរុស​ Epstein-Barr និងជំងឺគ្រុនចាញ់អាចធ្វើឲ្យកុមារមានហានិភ័យក្នុងការកើតជំងឺមហារីក។ រីឯជំងឺឆ្លងផ្សេងទៀតអាចធ្វើឲ្យកុមារកើតមហារីកនៅពេលពេញវ័យ ដូចនេះត្រូវមានការការពារ​ ឬការធ្វើការពិនិត្យ ឬវិនិច្ឆ័យរោគរ៉ាំរ៉ៃដែលអាចបង្កជាមហារីកបានមិនថានៅកុមារភាព​ ឬពេលពេញវ័យទេ។

ដោយសារមិនអាចធ្វើការទប់ស្កាត់ជំងឺមហារីកនៅកុមារភាពបាន គឺមានតែយុទ្ធសាស្ត្រដើម្បីកាត់បន្ថយនូវបន្ទុកនេះសម្រាប់កុមារដោយផ្តោតទៅលើការធ្វើរោគវិនិច្ឆ័យឲ្យបានលឿន ការព្យាបាលត្រឹមត្រូវទៅតាមប្រភេទមហារីក និងការថែទាំកុមារដើម្បីកាត់បន្ថយនូវការឈឹចាប់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/news-room/fact-sheets/detail/cancer-in-children

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម