ក្រសួងសុខាភិបាលនៅល្ងាចនេះបានឲ្យដឹងថា ជនជាតិកាណាដាម្នាក់ និងជនជាតិប៊ែលហ្សិកម្នាក់ បានរកឃើញថាមានផ្ទុកវីរុស COVID-19 និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។
ក្រសួងសុខាភិបាលនៅល្ងាចនេះបានឲ្យដឹងថា ជនជាតិកាណាដាម្នាក់ និងជនជាតិប៊ែលហ្សិកម្នាក់ បានរកឃើញថាមានផ្ទុកវីរុស COVID-19 និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅល្ងាចនេះ ដោយបានអះអាងថា ជនបរទេសទាំង២រូបនោះ ម្នាក់ ជាបុរសជនជាតិកាណា វ័យ ៤៩ ឆ្នាំ និង បុរសជនជាតិប៊ែលហ្សិកម្នាក់ទៀត វ័យ៣៣ឆ្នាំ។ អ្នកទាំងពីត្រូវបានរកឃើញនៅទីក្រុងភ្នំពេញ ហើយពេលនេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បើតាមក្រសួងសុខាភិបាល នៅពេលនេះមន្ត្រីរបស់ខ្លួនកំពុងតាមរកអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសទាំងពីរខាងលើ។
ដោយឡែកករណីជនបរទេសពីរនាក់ទៅលេងនៅសារមន្ទីរទួលស្លែង និងសង្ស័យថាមានផ្ទុកវីរុសCOVID-19 នោះ ក្រសួងថាលទ្ធផលធ្វើតេស្តអ្នកទាំងពីរមិនមានផ្ទុកវីរុសនេះទេ។


អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ