មន្ត្រីក្រសួងកសិកម្មប្រទេសហ្វីលីពីនបានប្រកាសថា ជំងឺផ្ដាសាយបក្សីប្រភេទ H5N6 បានផ្ទុះឡើងជាថ្មីនៅកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែង និងសត្វក្រួចជាងមួយម៉ឺនក្បាលត្រូវសម្លាប់។
មន្ត្រីក្រសួងកសិកម្មប្រទេសហ្វីលីពីនបានប្រកាសថា ជំងឺផ្ដាសាយបក្សីប្រភេទ H5N6 បានផ្ទុះឡើងជាថ្មីនៅកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែង និងសត្វក្រួចជាងមួយម៉ឺនក្បាលត្រូវសម្លាប់។

លោក William Dar លេខាធិការក្រសួងកសិកម្មប្រទេសហ្វីលីពីន មានប្រសាសន៍ថា សត្វក្រួច ១ ៥០០ ក្បាលក្នុងចំណោម ១៥ ០០០ ក្បាលងាប់ក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រួចនៅទីក្រុង Jean ខេត្ត Nueva Ecija។ ការយកសំណាកពីសត្វក្រួចនៅរស់ និងងាប់ចំនួន ៣០ ក្បាលទៅវិភាគ រកឃើញថាមានជំងឺផ្ដាសាយបក្សី។
លោក Dar បានបន្តទៀតថា សត្វក្រួចសរុប ១២ ០០០ ក្បាលផ្សេងទៀតត្រូវបានសម្លាប់ និងយកទៅកប់នៅថ្ងៃទី ១៤ ខែមីនា កន្លងនេះ។ ជាមួយគ្នានេះដែរ ក្នុងចម្ងាយមួយគីឡូម៉ែត្រជុំវិញតំបន់នោះ លោកថាអាចនឹងត្រូវបិទ រីឯចម្ងាយចាប់ពី ៧ គីឡូម៉ែត្រពីកន្លែងផ្ទុះជំងឺនេះ ក៏នឹងត្រូវតាមដានស្ថានភាពដែរ។
លោកឲ្យដឹងទៀតថាសត្វក្រួចដែលឆ្លងជំងឺនេះអាចចម្លងមកមនុស្សតាមរយៈទឹកមាត់ ឬសំបោររបស់វា ប៉ុន្តែករណីឆ្លងមកកាន់មនុស្សនៅមិនទាន់មានក្នុងប្រទេសហ្វីលីពីនទេ បើទោះបីជាជំងឺនេះបានផ្ទុះនៅហ្វីលីពីនកាលពីឆ្នាំ២០១៧ ម្ដងរួចមកហើយក្ដី។
តាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចំនួនករណីឆ្លងនៃវីរុស H5N6 នេះមិនមានករណីថ្មីទេ គឺមានត្រឹមតែករណីឆ្លងចំនួន ២៤ ករណី ក្នុងនោះអ្នកស្លាប់មាន ៧ នាក់នៅប្រទេសចិនកាលពីឆ្នាំ២០១៤ប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://cnnphilippines.com/news/2020/3/16/Bird-flu-H5N6-avian-influenza-Nueva-Ecija.html?fbclid=IwAR3XgC2fR_dyLvlAgrV03Nxndos_pIBmHKmzaySzhjicnuTRFK3gw9tLFes
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ