លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ការលាងសម្អាតដៃជាមួយសាប៊ូ មានរយៈពេល ១ នាទីទើបត្រឹមត្រូវតាមក្បួនខ្នាត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ការលាងសម្អាតដៃជាមួយសាប៊ូ មានរយៈពេល ១ នាទីទើបត្រឹមត្រូវតាមក្បួនខ្នាត។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនោះបានបន្តទៀតថា ការលាងដៃជាមួយសាប៊ូត្រូវសម្អាតឲ្យគ្រប់ជ្រុងជ្រោយទាំងផ្នែកបាតដៃ ខ្នងដៃ និងចន្លោះម្រាមដៃ។ លោកជំទាវក៏បានបន្ថែមទៀតថា ពិសេសមនុស្សស្រីត្រូវបង្កើនការយកចិត្តទុកដាក់ចំណុចសំខាន់មួយទៀត នោះគឺក្នុងក្រចក ព្រោះស្រីៗមានក្រចកវែងៗ ដូចនេះបើលាងសម្អាតដៃត្រូវអនុវត្តដូចការណែនាំ និងឆ្កឹះក្រចកចេញផង ទើបអាចសម្លាប់ COVID-19 បាន។
បើលាងសម្អាតតែពីលើ និងបាតដៃ ហើយភ្លេចក្នុងក្រចក ខណៈដែលមេរោគអាចស្ថិតនៅទីនោះបាន យើងមានឱកាសឆ្លងខ្ពស់។ ព្រោះនៅពេលយើងយកដៃទៅប៉ះពាល់ជាមួយផ្ទៃមុខ មាត់ ភ្នែក ច្រមុះ ការឆ្លងនៅតែអាចដដែល។ ដូច្នេះហើយការលាងសម្អាតដៃឲ្យបានញឹកញាប់ គឺជាវិធីល្អបំផុត ព្រោះបើតាមរបាយការណ៍ដែលវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងកន្លងមក មនុស្សម្នាក់ៗប៉ះពាល់មុខ ៦០/ថ្ងៃ។
ហេតុដូច្នេះបានជាក្រសួងណែនាំឲ្យប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ពេលក្អក កណ្ដាស់ យកក្រដាស កន្សែងខ្ទប់ ឬបើគ្មានត្រូវយកកែងដៃខ្ទប់ ឬពាក់ម៉ាស់ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះយើងមិនដឹងថាបានប៉ះពាល់ជាមួយអ្វីខ្លះ ហើយត្រូវនៅឆ្ងាយពីអ្នកមានអាការៈក្អក កណ្ដាស់ ឲ្យបានចម្ងាយជាង ១ ម៉ែត្រ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕