ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងរីករាលដាលវីរុសCOVID-19 រដ្ឋាភិបាលបានសម្រេចបិទកន្លែងសាធារណៈមួយចំនួនធំដូចជាសាលារៀន រោងភាពយន្ត KTV ឬកន្លែងកម្សាន្តនានាដែលជាទីប្រមូលផ្តុំមនុស្សច្រើន។
ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងរីករាលដាលវីរុសCOVID-19 រដ្ឋាភិបាលបានសម្រេចបិទកន្លែងសាធារណៈមួយចំនួនធំដូចជាសាលារៀន រោងភាពយន្ត KTV ឬកន្លែងកម្សាន្តនានាដែលជាទីប្រមូលផ្តុំមនុស្សច្រើន។

ទន្ទឹមនឹងភាពភ័យខ្លាចក្នុងការឆ្លងវីរុស COVID-19 ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះចំណូលផ្ទាល់ខ្លួនដោយសារតែការរាលដាលវីរុស COVID-19។
– លោក រុន អ្នករត់តាក់ស៊ីពីខេត្តកំពង់ចាមទៅខេត្តក្រចេះម្នាក់បានបញ្ជាក់ថា ពេលដែលមិនទាន់មានការរាលដាលជំងឺ COVID-19 ការរកស៊ីរបស់លោកកាក់កបណាស់ មួយថ្ងៃៗមានភ្ញៀវដឹកពេញៗឡានស្ទើរគ្មានកន្លែងអង្គុយ តែមួយរយៈពេលនេះពិបាករកភ្ញៀវណាស់។ នៅពេលដែលស្ងាត់ភ្ញៀវបែបនេះ លោកពិបាកក្នុងរកចំណូលផ្គត់ផ្គង់គ្រួសារ ព្រោះរកស៊ីរាល់ថ្ងៃបានសម្រាប់តែការចាយវាយប្រចាំ ហើយលោកនៅមានបន្ទុកផ្សេងៗទៀតត្រូវរ៉ាប់រង។
- អ្នកលក់បាយនៅក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បងស្រី សុភី ឲ្យដឹងថា សព្វថ្ងៃការរកស៊ីមិនបានចំណេញដូចកាលពីមុនទៀតទេ ពេលខ្លះសល់ខាតទាំងចុងខាតទាំងដើម។ បងស្រីបានឲ្យដឹងថា “ពីមុន ធ្លាប់លក់ដាច់បាន៥០-៦០មុឺនរៀល/ថ្ងៃ ប៉ុន្តែឥឡូវលក់មិនបានពាក់កណ្តាលផង អ្នកទិញភាគច្រើនគេខ្ចប់ទៅផ្ទះ ឯអ្នកញ៉ាំនៅកន្លែងមានតិចតួចបំផុត អូនអើយមិនដឹងពឹងអីទេ ដាច់ខែត្រូវបង់ធនាគារទៀត”។
– អ្នកលក់គ្រឿងសម្អាងនៅផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង មិនបញ្ចេញឈ្មោះម្នាក់ បានបញ្ជក់ថា ជាទូទៅ គាត់អាចលក់បាន២០មុឺនជាងក្នុងថ្ងៃធម្មតា តែក្នុងអំឡុងពេលនេះសូម្បីតែ១០មុឺនក៏ពិបាករកដាក់កាបូបដែរ។ ឥឡូវនេះ លក់ដាច់តែផលិតផល ឬរបស់របរដែលគេចាំបាច់ប្រើប៉ុណ្ណោះ ហើយនៅក្នុងផ្សារស្ទើរតែគ្មានមនុស្សដើរចេញចូលផ្សារតែម្តង។
– តាមប្រភពមិនបញ្ចេញឈ្មោះពីអ្នកបម្រើការក្នុង KTV ម្នាក់បានឲ្យដឹងថា ក្នុងអំឡុងពេលនេះ កន្លែងដែលគាត់ធ្វើការត្រូវបានរដ្ឋាភិបាលប្រកាសឲ្យបិទបណ្តោះអាសន្នដើម្បីទប់ស្កាត់វីរុស COVID-19 ដូចនេះ គាត់ពិបាកក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯងផង និងគ្រួសារផង។ ពេលនេះ គាត់មានសម្ពាធខ្លាំង ព្រោះខ្វះខាតប្រាក់កាក់ចាយវាយ ហើយត្រូវបង់ថ្លៃផ្ទះជួល និងចំណាយប្រចាំថ្ងៃច្រើនទៀត ដូចនេះមានតែរត់ទៅស្រុកកំណើតមួយរយៈ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ