ចំពោះបញ្ហានេះ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣០ ខែមីនានេះថា គណនីហ្វេសប៊ុកចំនួន២មានឈ្មោះថា លក់សំភារៈពេទ្យបោះដុំនៅ Khmer និងKheang Tun បានផ្សព្វផ្សាយលក់ឧបករណ៍តេស្តរកវីរុស COVID-19 ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ដែលមានជាធរមាន ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងពីរនេះ និងជនឱកាសនិយមផ្សេងៗទៀតដែលនៅតែបន្តលក់ តេស្តរក COVID-19 គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។