តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលបានដាក់កំហិតដាច់ខាតក្នុងការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការឆ្លងកាត់ចេញចូលរាជធានី ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុក និងឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលបានដាក់កំហិតដាច់ខាតក្នុងការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការឆ្លងកាត់ចេញចូលរាជធានី ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុក និងឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។

ក្នុងនោះក៏មានការលើកលែងមួយចំនួនដែរដូចជា ឡានដឹកទំនិញ រថយន្តធ្វើដំណើររបស់យោធា រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរឯកជន និងរដ្ឋ ជាដើម។ បទបញ្ជានេះចាប់អនុវត្តពីយប់ថ្ងៃ ០៩ ខែ មេសា ឆ្នាំ ២០២០ នេះតទៅរហូតដល់យប់ថ្ងៃ ១៦ ខែ មេសា ឆ្នាំ ២០២០។
ការចេញបទបញ្ជានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្មានជម្រើសនោះទេ គឺដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន។ “ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូន ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ”។


ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
09/04/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ