ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះក៏រកពុំឃើញករណីអ្នកឆ្លង COVID-19 ថ្មីថែមទៀតនោះដែរ។ ចំណែកអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់ ដោយថ្ងៃនេះមាន ៣ នាក់បន្ថែមទៀត ធ្វើឲ្យអ្នកនៅមិនទាន់ជាសល់ត្រឹម ១២នាក់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះក៏រកពុំឃើញករណីអ្នកឆ្លង COVID-19 ថ្មីថែមទៀតនោះដែរ។ ចំណែកអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់ ដោយថ្ងៃនេះមាន ៣ នាក់បន្ថែមទៀត ធ្វើឲ្យអ្នកនៅមិនទាន់ជាសល់ត្រឹម ១២នាក់ប៉ុណ្ណោះ។

អ្នកជាសះស្បើយវិញមានបុរសជនជាតិខ្មែរអាយុ ៤៧ ឆ្នាំ និងស្រ្តីជាភរិយាអាយុ ៤៥ ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ ត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរមួយនៅក្នុងរាជធានីភ្នំពេញ ក្រោយធ្វើតេស្តអវិជ្ជមាន COVID-19 ២ដង និងបុរសម្នាក់ទៀតជនជាតិចិនសញ្ជាតិកាណាដា អាយុ ៥០ ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ននៅសង្កាត់បឹងកេងកង បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយធ្វើតេស្តអវិជ្ជមាន COVID-19 ២ ដង។
គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១២២ នាក់ដដែល រាប់ទាំងអ្នកបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយចំនួនសរុប ១១០ នាក់ និងអ្នកនៅមិនទាន់ជាសល់ត្រឹម ១២ នាក់ប៉ុណ្ណោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
21/04/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ