backup og meta

ពិតអត់ ប្រុសៗពងទក​មិនអាចបង្កកំណើត​បាន?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 25, 2020

    ពិតអត់ ប្រុសៗពងទក​មិនអាចបង្កកំណើត​បាន?

    រាល់​ថ្ងៃ​នេះ​បញ្ហា​មិន​អាច​មាន​កូន​ កើត​លើ​មនុស្ស​ប្រុស​ច្រើន​ទៅ​ៗ។ មាន​មនុស្ស​ប្រុស​ជា​ច្រើន​ ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​​បន្តពូជ​ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បានដែរ​។ ​បុរស​មួយ​ចំនួន ខ្លាច​ និង​គិត​ថា​បើ​ខ្លួន​​មាន​គ្រាប់​ពង​តែ​ម្ខាង ​គឺ​មិន​អាច​មាន​កូន​បាន​ទេ។ ដូច​នេះ​តើ​មនុស្ស​ប្រុស ដែល​មាន​ពង​ស្វាស​តែ​មួយ​គ្រាប់ ពិត​ជា​មិន​អាច​មាន​កូន​បាន​មែន​ឬ​យ៉ាង​ណា?

    ១- តើការបង្កកំណើតមានន័យដូចម្ដេច?

    បើ​យោង​តាម​អ្នក​ជំនាញ​ មនុស្ស​ប្រុស​អាច​បង្ក​កំណើត​បាន​លុះ​ត្រា​តែ៖

  • ស្ពែម​មាន​សុខភាព​ល្អ។ យ៉ាង​ហោច​ណាស់​បុរស​ត្រូវ​មាន​ពង​ស្វាស​ម្ខាង ដែល​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ និង​អាច​ផលិត​អ័រម៉ូន​តេស្ដតូតេរ៉ូន និង​អ័រម៉ូន​ផ្សេង​ៗ​ទៀត​បាន ដើម្បី​ជួយ​ជំរុញ​ និង​គ្រប់​គ្រង​ការ​ផលិត​ស្ពែម​បាន​ល្អ។
  • ស្ពែម ​ត្រូវ​តែ​ដឹក​ចូល​ទៅ​ក្នុង​ទឹក​កាម
    • ក្នុង​ទឹក​កាម​ត្រូវ​តែ​មាន​ស្ពែម​គ្រប់​គ្រាន់។ បើ​ក្នុង​ទឹក​កាម​មាន​ចំនួន​ស្ពែម​តិច​ជាង ភាគ​រយ​ដែល​អាច​មាន​កូន​បាន​ក៏​កាន់​តែ​តិច​ដែរ។ គេ​ចាត់​ទុក​ថា​មនុស្ស​ប្រុស​មាន​ចំនួន​ស្ពែម​តិច គឺ​នៅពេល​​មាន​ស្ពែម​តែ​ ១៥ លាន នៅ​ក្នុង​មួយ​មីលីលីត្រ​របស់​ទឹក​កាម ឬ​មាន​ចំនួន​តិច​ជាង ៣៩ ​លាន​​ រាល់​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង។
    • ស្ពែម​ត្រូវ​តែ​ធ្វើ​ការ​ធម្មតា។ ប្រសិន​បើ​ស្ពែម​ធ្វើ​ការ​មិន​បាន​ នោះ​ស្ពែម​ប្រហែល​ជា​មិនអាច​ធ្វើ​ដំណើរ​ទៅ​ជួប ឬ​ទៅ​បង្ក​កំណើត​ជាមួយ​មេជីវិត​ញី​បាន​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ២- មិនថាមានគ្រាប់ពងតែមួយ ឬមានពីរ ចំនួនមិនសំខាន់ទេ

    មុខ​ងារ​សំខាន់​របស់​ប្រដាប់​​ភេទ​​មនុស្ស​ប្រុស​ក្នុង​ការ​បន្ត​ពូជ​គឺ ដើម្បី​ផលិត ទ្រទ្រង់ និង​ដឹក​នាំ​ស្ពែម។ ការ​សិក្សា​ជា​ច្រើន បាន​លើក​ឡើង​ថា ចំនួន​ស្ពែម​ដែល​ផលិត​ឡើង គឺ​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​ទំហំ​របស់​គ្រាប់​ពង ប៉ុន្តែ​ជា​ធម្មតា​គ្រាប់​ពង​ម្ខាង​អាច​ផលិត​ស្ពែម​បាន​ប្រហែល ៨៥​លាន​ក្នុង​មួយ​ថ្ងៃ។ ដូច​នេះ​បើ​មាន​គ្រាប់​ពង​តែម្ខាង ដែល​មាន​សុខ​ភាព​ល្អ​គ្រប់​គ្រាន់ បុរស​ម្នាក់​នោះ​អាច​បង្ក​កំណើត​បាន​ហើយ។

    ៣- បើចង់បានស្ពែមដែលមានសុខភាពល្អទាល់តែយើង​មានសុខភាពល្អដែរ

    រឿង​ដែល​ល្អ​ទាក់​ទង​ជាមួយ​សុខភាព​របស់​ស្ពែម​នោះ​គឺ​​ទាក់​ទង​ជាមួយ​សុខភាព​ដង​ខ្លួន​របស់​ប្រុសៗ​យើង​ទាំង​មូល។​ ដើម្បី​ទទួល​បាន​ស្ពែម​មាន​សុខភាព​ល្អ យើង​​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​​សុខភាព ធ្វើ​លំហាត់​ប្រាណ ស្រូប​ពន្លឺ​ថ្ងៃរាល់​ព្រឹក​ឲ្យ​បាន​ច្រើន និង​​មិន​ត្រូវ​មាន​ទម្លាប់​រស់​នៅ​មិន​​ល្អ មាន​ដូច​ជា​ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ដើម នោះទេ​។ បញ្ហា​​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ទូទៅ​របស់​យើង​ ក៏​ដូច​ជា​សុខភាព​របស់​ស្ពែម​ដែរ។ ប្រសិន​បើ​យើង​​ធាត់​លើស​ទម្ងន់ ក៏​​នឹង​មាន​បញ្ហា​ទាក់​ទង​ជាមួយ​អ័រម៉ូន​ក្នុង​ខ្លួន ដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខ​ភាព​ស្ពែម​ដែរ។

    បើ​តាម​បច្ចេក​ទេស​ជឿន​លឿន​សព្វ​ថ្ងៃ គឺអាច​ជួយ​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ប្រុសៗ​យើង​បាន បើ​យើង​មាន​ពង​ស្វាស​តែ​ម្ខាង។ ប្រសិន​បើ​យើង​​រស់​នៅ​មាន​សុខភាព​ល្អ នោះ​​នឹង​នៅ​តែ​អាច​បង្ក​កំណើត​បាន។ ប្រសិន​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង យើង​អាច​ជួបពិភាក្សា​​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​បង្ក​កំណើត​បាន។ បញ្ហា​មិន​អាច​មាន​កូន​បាន គឺ​អាច​បណ្ដាល​មក​ពី​ភាគី​ទាំង​សង​​ខាង មិន​មែន​មក​ពី​តែ​ខាង​ណា​ម្នាក់​ៗ​នោះ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម