backup og meta

ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 29, 2019

    ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត

    ស្រាក្រហម ត្រូវផលិតឡើង​នៅ​តំបន់អឺរ៉ុប ហើយ​ទទួល​ការ​ពេញនិយម និង​ចែកចាយ នៅ​សឹង​ទូទាំង​ពិភពលោក។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​នេះ អ្នកវិទ្យាសាស្ត្រ​អង់គ្លេស រកឃើញ​ថា ស្រា​ក្រហម ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត បើធៀប​នឹង​គ្រឿងស្រវឹង​ផ្សេង​ទៀត។

    ក្រុមអ្នកវិទ្យាសាស្ត្រ នៅ​សាកលវិទ្យាល័យ King’s College London របស់​អង់គ្លេស រកឃើញ​ថា អ្នក​ផឹកស្រាក្រហម មាន​បាក់តេរី​ចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​ដល់​សុខភាព​ក្រពះ-ពោះវៀន។ លោកស្រី Caroline Le Roy អ្នកដឹកនាំ​ការសិក្សា ប្រាប់​កាសែត AFP ថា បើមាន​បាក់តេរី​ចម្រុះ កាន់តែ​ច្រើន វានឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ។ វា​ជួយ​ប្រឆាំង​ជំងឺ និង​ផលិត Metabolites ចេញពី​អាហារ។

    អ្នកវិទ្យាសាស្រ្ត​ថា សមាសធាតុ Polyphenols នៅ​លើ​សំបក​ផ្លែ​ទំពាំងបាយជូរ មាន​មុខងារ​បង្កើន​ដង់ស៊ីតេ​បាក់តេរី​ក្នុង​ក្រពះ-ពោះវៀន។

    គួរបញ្ជាក់​ថា បាត់តេរី ក្នុង​ក្រពះ-ពោះវៀន មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​សុខភាព​របស់​យើង ព្រោះ​អតុល្យភាព នៃ​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ នឹង​បង្ក​ផលប៉ះពាល់​ផ្សេងៗ ដូចជា ខ្សោយ​ប្រព័ន្ធ​ការពារ ឡើង​ទម្ងន់ និងលើស​​កូលេស្ដេរ៉ូល​។

    អត្ថបទពាក់ព័ន្ធ៖ ផឹកស្រា​មួយ​ថ្ងៃ ២កែវ ជួយឲ្យ​អាយុ​កាន់តែ​វែងក្បែររយ

    ទោះយ៉ាងណា លោកស្រី Caroline Le Roy បញ្ជាក់​ថា ការផឹក​គ្រឿងស្រវឹង មិនល្អ​ចំពោះ​សុខភាព​នោះទេ។ លោកស្រី​ណែនាំ​ឲ្យ​ផឹក​ស្រាក្រហម ត្រឹមតែ ១កែវ​ប៉ុណ្ណោះ ក្នុង​រយៈពេល ២​សប្ដាហ៍ ដើម្បី​ទទួល​បាន​សុខភាព​ក្រពះ-ពោះវៀន​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម