backup og meta

ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិច​អត់​ដឹង

ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិច​អត់​ដឹង

ផោម ឬ​ដើរខ្យល់ ជាផ្នែកមួយ​នៃ​ការ​រំលាយអាហារ ជាពិសេស ពេលពោះវៀន ត្រូវការ​បំបែក​អាហារ និង​កម្ចេច​សារធាតុ​ជាក់លាក់​ណាមួយ។ ផោម ជាមុខងារ​រាងកាយ​តាមបែប​ធម្មជាតិ ​ប៉ុន្ដែ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព។ តើ​ល្អ​យ៉ាង​ម៉េច?

១. ជួយ​ដល់​ពោះវៀនធំ

ការទប់​ប្រតិកម្ម​រាងកាយ​តាម​បែប​ធម្មជាតិ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ មិន​ថា ទប់នោម ចលនា​ពោះវៀន ឬផោម។ អ្នកមាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ គួរដឹងថា ការទប់​សារធាតុ​ដែល​រាងកាយ​ចង់​បញ្ចេញ​តាម​​ប្រព័ន្ធ​ក្រពះ-ពោះវៀន គឺគ្រោះថ្នាក់​ខ្លាំង​ណាស់។

២. សម្រួល​បញ្ហា​ហើមពោះ

ការហើមពោះ ធ្វើឲ្យ​យើង​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដោយ​វាអាចបណ្ដាល​មកពី​ការ​កកើត​ឧស្ម័ន ហើយ​ចាំបាច់ ត្រូវ​បញ្ចេញ។ ឧស្ម័ន​នេះ មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្ដែ​វា​ធ្វើ​ឲ្យ​យើង​មិន​ស្រួលខ្លួន ទាល់តែ​ការ​បញ្ចេញ​ឧស្ម័ន​ចេញពី​ក្នុង​ពោះ ទើប​ជួយ​សម្រួល​បញ្ហា​ហើម​ពោះ​បាន​ភ្លាមៗ។

៣. ​ក្រពះ​ទទួលរបបអាហារ​មាន​តុល្យភាព

ឧស្ម័ន ដែល​យើង​បញ្ចេញ អាច​បង្ហាញ​ពី​ប្រភេទ​អាហារ ដែល​ក្រពះ​ត្រូវការ និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ច្រើន​ពេក។ ពេល​យើង​មិន​ញ៉ាំ​កាកសរសៃ​បាន​គ្រប់គ្រាន់ យើង​កម្រ​បញ្ចេញ​ឧស្ម័ន​ណាស់ ហើយ​ពេល​យើង​ញ៉ាំសាច់ច្រើន ឧស្ម័ន​ដែល​យើង​បញ្ចេញ ក៏មាន​ក្លិន​ស្អុយ​ខ្លាំងដែរ ដែល​យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំសាច់។

៤. វាជាសញ្ញានៃបញ្ហា​សុខភាព

ផោម ក៏អាច​ជួយ​បង្ហាញ​ពីសញ្ញា​នៃ​បញ្ហា​សុខភាព​ផងដែរ ដូចជា ​ក្លិន​ស្អុយ​ខ្លាំង ឬ​ការឈឺចាប់​ពេល​ផោម និង​ការ​ផោមញឹកញាប់ ដែល​ទាំងនេះ អាចបណ្ដាល​មកពី​ប្រតិកម្ម​អាហារ រហូត​ដល់ការ​កើត​​មហារីក​ពោះវៀនធំ។

៥. បាក់តេរី និង​ពោះវៀនល្អ

វេជ្ជបណ្ឌិត Purna Kashyap ជំនាញ​ផ្នែក​ក្រពះ-ពោះរៀន នៅរដ្ឋ Minnesota របស់​អាមេរិក បញ្ជាក់​ថា ការញ៉ាំ​អាហារ ដែល​ជួល​ផលិត​ឧស្ម័ន ជាវិធី​តែមួយ​គត់ សម្រាប់​ពពួក Microbes ក្នុង​ពោះវៀន ទទួល​បាន​សារធាតុ​ចិញ្ចឹម។ ប្រសិន​ពពួក Microbes មិន​ទទួល​សារធាតុ​កាបូអ៊ីដ្រាត ពួកវា​នឹង​ពិបាក​រស់នៅ​ក្នុង​ពោះវៀន​របស់​យើង។ វេជ្ជបណ្ឌិត Purna Kashyap បន្ថែម​ថា អាហារ​ដែល​ជួយ​ដល់​មុខងារ​រំលាយ​អាហារ ក៏ផលិត​ឧស្ម័ន​ច្រើន​នៅ​ក្នុង​ពោះវៀន​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.powerofpositivity.com/health-benefits-farting/?fbclid=IwAR2RZPTT_NhZJoQiaNEwVrj4S6C5LiGWoOt4n4O0M_A8K89M832g6XGbZHc

កំណែ​ប្រែបច្ចុប្បន្ន

08/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម