ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺសាហាវលាក់មុខមួយក្នុងសម័យនេះ ដែលមនុស្សគ្រប់វ័យអាចជួបប្រទះ។ យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នៃគ្លីនិកផ្លូវចិត្ត Sunrise ថា តាមការសង្កេតឃើញឥឡូវនេះ យុវវ័យក្មេងៗភាគច្រើនដែលទទួលរងសម្ពាធនៃជំងឺបាក់ទឹកចិត្ត គឺមួយផ្នែកធំកើតឡើងដោយសារកត្តាសង្គម។
លោកថា ជាធម្មតាមានរឿងរ៉ាវច្រើនណាស់អាចកើតឡើងក្នុងសង្គម ហើយយុវវ័យភាគច្រើនកើតជំងឺបាក់ទឹកចិត្តគឺទាក់ទងនឹង៖
ជាពិសេសយុវវ័យសម័យនេះ ពិបាកចិត្តច្រើនក្នុងវិបត្តិស្នេហា ហើយវាអាចធ្វើឲ្យយុវវ័យងាកទៅរកការផឹកស្រា ខ្លះប្រើគ្រឿងញៀន ដើម្បីបំបាត់ភាពសោកសៅ ហើយមិនចេះគ្រប់គ្រងខ្លួន គិតមិនបានវែងឆ្ងាយទេនោះ វាអាចបណ្តាលឲ្យគិតដល់ចង់សម្លាប់ខ្លួន។
លោកវេជ្ជបណ្ឌិត បានបន្តថា “យុវភាពខ្លះអត់ចេះប្រាស្រ័យតាមសង្គម ឬទើបចាប់ផ្ដើមមានបទពិសោធន៍ថ្មីៗក្នុងសង្គម ព្រោះនៅក្នុងសង្គមយើងមិនអាចជួបប្រទះតែរឿងសប្បាយៗ ឬរឿងដែលយើងចង់បានតាមចិត្តទេ វាតែងតែជួបបញ្ហា។ កត្តានេះហើយដែលបណ្តាលឲ្យយុវវ័យខ្លះពិបាកទទួលយក និងមិនដឹងថាគួរដោះស្រាយបញ្ហាតាមវិធីណាទើបល្អ ក៏បណ្តាលឲ្យឈានទៅដល់ការគិតខ្លីក៏ថាបាន’។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងទៀតថា មិនមែនត្រឹមតែយុវវ័យប៉ុណ្ណោះទេដែលប្រឈមនឹងជំងឺលាក់មុខនេះ សូម្បីតែមនុស្សចាស់ ឬកុមារៗ ក៏អាចកើតមានដែរ គ្រាន់តែយុវវ័យគឺប្រឈមនៅជំងឺនេះខ្លាំងជាងវ័យផ្សេងៗទៀត។ ដូចនេះ ដើម្បីជួយទៅដល់អ្នកជំងឺនៅក្នុងក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន ត្រូវស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញាដែលអ្នកជំងឺបង្ហាញចេញមក ហើយត្រូវយកចិត្តទុកដាក់ជាមួយឲ្យបានល្អ ដើម្បីបង្ការរឿងអាក្រក់កើតឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕