អំឡុងពេលកំពុងមករដូវ គ្នាយើងប្រហែលជាចាប់អារម្មណ៍ឃើញថា សុដន់មានឡើងដុំរឹង នេះដោយសារតែអ័រម៉ូនកើនឡើង ដើម្បីឲ្យមានសារធាតុរាវចូលមកបំពេញថង់ក្នុងសុដន់។ ដុំពកកើតឡើងពេលមករដូវនេះ ជាដុំធម្មតាទេ ហើយនឹងបាត់ទៅវិញពេលវដ្ដរដូវបញ្ចប់។ ប៉ុន្តែបើនៅមានការបារម្ភជាមួយដុំទាំងអស់នោះ អាចទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមបាន ដើម្បីឲ្យប្រាកដថាសុដន់ យើងមិនមានបញ្ហាអ្វីកើតឡើងទេ។
៥- ឈឺសុដន់
ឈឺចាប់ក្នុងសុដន់ អាចបណ្ដាលមកពីបញ្ហាជាច្រើន អាចបណ្ដាលមកពីអតុល្យភាពអ័រម៉ូន ដោយសារអាវទ្រនាប់ ផឹកការហ្វេច្រើនពេក ឬអាចបណ្ដាលមកពីត្រូវរបួសនៅលើទ្រូង។ ពេលខ្លះសូម្បីតែកាបូបស្ពាយធ្ងន់បន្តិច ក៏អាចធ្វើឲ្យសុដន់ឈឺដូចគ្នា ហើយការឈឺចាប់ទាំងនេះអាចនៅជាមួយយើងក្នុងរយៈពេលយូរ រហូតដល់ពេលខ្លះឈឺយូរខ្លាំងពេក ធ្វើឲ្យឡើងស្នាមអុចៗទៀតផង។ មានករណីខ្លះ អាការៈឈឺក្នុងសុដន់ អាចបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ុងក្នុងខ្លួន បណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ។ ការសិក្សារកឃើញថា ស្រីៗអាចបាត់ឈឺក្នុងសុដន់ពេលលេបថ្នាំជំនួយជាតិអ៊ីយ៉ូត ព្រោះប្រសិទ្ធភាពថ្នាំ នឹងទៅជួយដល់មុខងារក្រពេញទីរ៉ូអ៊ីត ឲ្យធ្វើការបានល្អវិញ។