backup og meta

ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 07, 2020

    ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?

    កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​លើក​យក​​កាល​កំណត់​របស់​ប្រភេទ​ថ្នាំ​គ្រាប់ និង​ទឹក​មក​ផ្សព្វផ្សាយ​ហើយ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ទុក​ដាក់ និង​រយៈពេល​កំណត់​របស់​ថ្នាំ​ទឹក​បន្តក់​ភ្នែក។ ឱសថ ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ថ្នាំ​ដាក់​ភ្នែក​​បែងចែក​តាម​ប្រភេទ​ថ្នាំ ដោយ​ថ្នាំ​ខ្លះ​ទុក​បាន​ត្រឹម ៩ ថ្ងៃ និង​ខ្លះ​ទៀត​ទុក​បាន ១ ខែ។

    លោក​បាន​បន្ត​ទៀត​ថា ថ្នាំ​ភ្នែក​បែងចែក​ជា​ថ្នាំ​ទឹក គ្រីម ឬ​ទឹក​ភ្នែក​សិប្បនិមិត្ត។ ចំណែក​ថ្នាំទឹក​ជា​ប្រភេទ​ថ្នាំ​ផ្សះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ប្រើ​ពី ៥-៩ ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក្រោយ​បើក​យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ១ ខែ។ ចំណែក​ថ្នាំ​ទឹក​ប្រើ​សម្រាប់​ប្រឆាំង​អាលែកហ្សី រមាស់ អាច​រក្សា​ទុក​បាន ក៏​ដូច​គ្នា​ដែរ។ ថ្នាំ​ភ្នែកមួយ​ប្រភេទ​ទៀត គឺ​ពពួក​ក្រែម​ទីព ប្រើ​ព្យាបាល​ភ្នែក​ដែល​បង្ក​រោគ រកាំ​ភ្នែក ក្រោយ​បើក​គម្រប់​ហើយ​អាច​ទុក​ដាក់​បាន​យ៉ាង​យូរ ១ ខែដូចគ្នា។

    ឱសថ​ការី​រូប​នោះ​បន្ត​ទៀត​ថា នៅ​មាន​ថ្នាំ​មួយ​ប្រភេទ​ទៀត​ហៅ​ថា ទឹក​ភ្នែក​សិប្បនិមិត្ត​វិញ អ្នក​មាន​បញ្ហា​ស្ងួត​ភ្នែក ដោយសារ​កង្វះ​ទឹកភ្នែក​នោះ ត្រូវ​ការ​បន្តក់​ដើម្បី​បន្សើម​ឲ្យ​ភ្នែក​មាន​សំណើម និង​មិន​ឲ្យ​រកាំ​ភ្នែក។

    លោកក៏​បញ្ជាក់​ទៀត​ថា ក្នុង​ថ្នាំ​ដាក់​ភ្នែក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅ​ថា Preservatives ដែល​ជួយ​រក្សា​ថ្នាំ​ទាំង​នោះ​មិន​ឲ្យ​ខូច ត្រឹម ១ ខែ តែ​បើ​យើង​ប្រើ​លើស​ពី​នោះ​ថ្នាំ​លែង​មាន​ប្រសិទ្ធិភាព ថ្នាំ​ខ្លះ​ទៅ​ជា​កខ្វក់ ហើយ​អាច​ប៉ះពាល់​ដល់​ភ្នែក​ថែម​ទៀត​ផង។

    សម្រាប់​កន្លែង​ទុក​ដាក់​វិញ ត្រូវ​តែ​ស្អាត​គ្មាន​ធូលី សត្វល្អិត មិន​ចាំង​ពន្លឺ​ព្រះអាទិត្យ និង​បិទ​ជិត នៅ​ក្រោម​សីតុណ្ហភាព ៣០ អង្សារសេ ហើយ​រក​កន្លែង​ណា​ដែល​ផុត​ពី​ដៃ​ក្មេង។ ចំពោះ​ការ​ដាក់​ក្នុង​ទូទឹកកក គឺ​អាច​ធ្វើ​ទៅ​បាន តែ​ពេល​យក​មក​ដាក់​ភ្នែក​ត្រូវ​ទុក​ឲ្យ​បាត់​ត្រជាក់​សិន ដូចនេះ​យក​ល្អ​មិន​បាច់​ទុក​ក្នុង​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធ

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម