ដុះកន្ទុយថ្លែន ជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស រាងដូចស្លាបសត្វ ឬត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ បើតាមការពន្យល់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ភ្នាសកន្ទុយថ្លែនអាចលូតលាស់ពីតូចស្តើង ទៅធំក្រាស់ ដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅផ្នែកកណ្តាលកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំ។