គ្នាយើងខ្លះ ប្រហែលជាចូលចិត្តទំពារស្ករកៅស៊ូ ដោយសារវាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ ស្ករកៅស៊ូ មានរាប់ពាន់ឆ្នាំមកហើយ ដោយវាជាសារធាតុទន់ និងយឺត ដែលផលិតឡើងសម្រាប់ទំពារ តែមិនអាចលេបចូលក្នុងពោះបានទេ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
គ្នាយើងខ្លះ ប្រហែលជាចូលចិត្តទំពារស្ករកៅស៊ូ ដោយសារវាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ ស្ករកៅស៊ូ មានរាប់ពាន់ឆ្នាំមកហើយ ដោយវាជាសារធាតុទន់ និងយឺត ដែលផលិតឡើងសម្រាប់ទំពារ តែមិនអាចលេបចូលក្នុងពោះបានទេ។
ការសិក្សាជាច្រើន បង្ហាញថា ស្ករកៅស៊ូអាចជួយដល់មុខងារខួរក្បាល ដូចជា ការរំញោច ចងចាំ ស្វែងយល់ និងការសម្រេចចិត្ត។ ក្រៅពីនេះ វាជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញ និងធ្វើឲ្យយើងស្វាហាប់ ពេញមួយថ្ងៃ។
ស្ករកៅស៊ូ អាចជាឧបករណ៍មួយ សម្រាប់គ្នាយើងដែលព្យាយាមសម្រកទម្ងន់ ដោយសារវាមានជាតិផ្អែម តែមានកាឡូរីតិច ដែលធ្វើឲ្យយើងមិនញ៉ាំអាហារច្រើន។ វាក៏ជួយកាត់បន្ថយចំណង់អាហាររបស់យើងផងដែរ។
ស្ករកៅស៊ូគ្មានជាតិស្ករ អាចជួយការពារធ្មេញ មិនឲ្យពុក ហើយនេះដោយសារវាគ្មានជាតិស្ករ ចិញ្ចឹមពពួកបាក់តេរីមិនល្អក្នុងមាត់ ដែលធ្វើឲ្យខូចធ្មេញ។ ជាមួយគ្នានេះ ស្ករកៅស៊ូ ដែលមានសារធាតុអាល់កុលស្ករ Xylitol ជួយការពារការលូតលាស់របស់បាក់តេរី ដែលបណ្ដាលឲ្យពុកធ្មេញ និងដង្ហើមមិនល្អ។
អត្ថបទពាក់ព័ន្ធ៖
អាល់កុលស្ករ Laxatives និង FODMAPs ដែលប្រើក្នុងស្ករកៅស៊ូគ្មានជាតិស្ករ អាចបណ្ដាលជាបញ្ហារំលាយអាហារ រាក និងរោគសញ្ញារលាកពោះវៀន។
ការទំពារស្ករកៅស៊ូ អាចបណ្ដាលឲ្យមានបញ្ហាថ្គាម ហៅថា Temporomandibular Disorder (TMD) ដែលបណ្ដាលឲ្យឈឺ នៅពេលទំពារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត