backup og meta

ពេលអស់រដូវ! ស្ត្រីគួរបង្ការខ្លួនបែបនេះទើបល្អ ចៀសវាងសុខភាពទ្រុឌទ្រោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

    ពេលអស់រដូវ! ស្ត្រីគួរបង្ការខ្លួនបែបនេះទើបល្អ ចៀសវាងសុខភាពទ្រុឌទ្រោម

    នៅ​ពេល​ដែល​ស្ត្រី​ចូល​ដល់​វ័យ​ ៤៥-៥៥​ឆ្នាំ ហើយ​រាំង​រដូវ​រយៈ​ពេល​១២​ខែ​ជាប់ៗ​គ្នា មាន​ន័យ​ថា​ស្ត្រី​នោះ​អស់​រដូវ​ហើយ។ មាន​ស្ត្រី​មួយ​ចំនួន​យល់​ច្រឡំ​រវាងការ​អស់​រដូវ​ទៅ​នឹង រាំង​រដូវ កំណត់​សម្គាល់ គឺ​អាយុ​របស់​ស្ត្រី​ផ្ទាល់​តែ​ម្ដង និង​តាម​ការ​ណែ​នាំ​ខាង​លើ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    ក្នុង​ពេល​អស់​រដូវ ស្ត្រី​អាច​លេច​ចេញ ឬ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ឬ​អាច​ហៅ​ថា ជំងឺ​មនុស្ស​ចាស់​ច្រើន​ដូចជា លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម ពុក​ឆ្អឹង និង​ប្រឈម​កើត​ជំងឺ​មហារីក​មាត់​ស្បូន គាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជាដើម។ ដូច​នេះ​លោក​បាន​ណែ​នាំ ពី​វិធី​ការពារ​សុខភាព​ដល់​ស្ត្រី ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​ចុះ​ខ្សោយ ពេល​អស់​រដូវ​រួម​មាន៖

    ១. ពេល​ជិត​អស់​រដូវ ស្ត្រី​ឈាន​ដល់​ពេល​ប្រឈម​នឹង​បញ្ហា​ពុក​ឆ្អឹង​ខ្ពស់ ដូច​នេះ​ស្ត្រី​ត្រូវ​វាស់​កំហាប់​ឆ្អឹង ធ្វើ​តេស្ត​មើល​កម្រិត កង្វះ​កាល់ស្យូម។ ខាង​គ្រូពេទ្យ និង​ផ្ដល់​ថ្នាំ​ជាតិ​កាល់ស្យូម និង​វីតាមីនD ដើម្បី​ការពារ​ពុក​ឆ្អឹង​មុន​ពេល។

    ២. ស្ត្រី​ត្រូវ​តែ​ស្វែង​រក​សេវា​ពិនិត្យ​ឆែក​មើល​ជាតិ​ខ្លាញ់ តេស្ត​ឈាម​មើល​ជាតិ​ស្ករ ពិនិត្យ​រក​មហារីក​មាត់​ស្បូន (១-២​ឆ្នាំ​ម្ដង) ថត​កៀប​សុដន់ រក​មើល​មហារីក​សុដន់ (Mamo) ១ឆ្នាំ​/ម្ដង

    ៣. ស្ត្រី​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព អាហារ​ក្នុង​មួយ​ពេល​អាច​ញ៉ាំ​តិចៗ កុំ​ឲ្យ​ឆ្អែត​ពេក (៥ពេល/ថ្ងៃ ទប់​លំនឹង​ការ​ឡើង​ទម្ងន់​) និង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ នៅ​ពេល​ដែល​អស់​រដូវ ភាគ​ច្រើន​ស្ត្រី​ធាត់ និង​ឡើង​គីឡូ។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​ករណី​ដែល​ស្ត្រី​មាន​អាការៈ​ធ្វើ​ទុក្ខ​ពី​ការ​អស់​រដូវ​ធ្ងន់ធ្ងរ រំខាន​ដល់​ការ​រស់​នៅ​ខ្លាំង​ក្លា គ្រូពេទ្យ​ជំនាញ​អាច​ឲ្យ​ថ្នាំ​ធ្វើ​ឲ្យ​រដូវ​ត្រឡប់​មក​វិញ ដោយ​អាស្រ័យ​ទៅ​តាមអាយុស្ត្រី និង​ផ្អែក​លើ​កត្តា​ផ្សេង​មួយ​ចំនួន​ទៀត ដើម្បី​កាត់​បន្ថយ​អាការៈ​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​ការ​អស់​រដូវ​នោះ។ លោក​បញ្ជាក់​ថា ការ​ដែល​ឲ្យ​ប្រើ​ថ្នាំ​នេះ គឺ​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ បើ​ប្រើ​យូរ​ពេក អាច​បណ្ដាល​មាន​ផល​វិបាក​ដូច​ជា​កើត​ជំងឺ​មហារីក​សុដន់​ទៅ​វិញ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម