backup og meta

ខោក្នុងជាផ្នែកមួយជួយឲ្យទ្វារមាសមានសុខភាពល្អ ត្រូវសម្អាតបែបនេះទើបគ្មានមេរោគ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 07, 2020

    ខោក្នុងជាផ្នែកមួយជួយឲ្យទ្វារមាសមានសុខភាពល្អ ត្រូវសម្អាតបែបនេះទើបគ្មានមេរោគ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ទ្វារមាស​មាន​សុខភាព​ល្អ មិនមែន​ពឹង​លើ​តែ​ការ​សម្អាត​ដោយ​ទឹក និង​ប្រើប្រាស់​ទឹក​អនាម័យ​ជំនួយ​ប៉ុណ្ណោះ​ទេ។ ការ​ជ្រើសរើស​ប្រភេទ​ខោ​ក្នុង និង​ការ​បោក​សម្អាត​ក៏​ជួយ​ឲ្យ​ទ្វារមាស​មាន​ផាសុកភាព។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ទ្វារមាស​ត្រូវតែ​រក្សា​ឲ្យ​ស្ងួត និង​ស្អាត​ជានិច្ច​ចៀសវាង​ភាព​សើម ការ​ផ្អាប់​ដែល​ជា​លក្ខខណ្ឌ​ប្រសើរ​សម្រាប់​ការ​លូតលាស់​របស់​បាក់តេរី​អាក្រក់ និង​ធ្វើឲ្យ​ទ្វារមាស​មាន​បញ្ហា​ទៅ​ជា​រមាស់ ស្ងួត ឬ​រហូត​ដល់​ធ្លាក់​ស។

    លោក​បាន​បញ្ជាក់​ថា អនាម័យ​ខ្លួន​ប្រាណ​មួយ​មុខ​មិន​ទាន់​សព្វគ្រប់​ឡើយ ទាល់តែ​មាន​អនាម័យ​ទាំង​សម្លៀកបំពាក់​ទាំង​ក្រៅ និង​ក្នុង។ ហេតុនេះ​ការ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​អាច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល និង​ស្រូប​សំណើម​បាន​ល្អ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​គិត​ដល់។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ខោ​ទ្រនាប់ ត្រូវតែ​ជា​ប្រភេទ​សាច់​កំណាត់​កប្បាស ហើយ​ម៉្យាង​ស្ត្រី​គួរ​តែ​ផ្លាស់ប្ដូរ​ខោ​ក្នុង ២ ដង/ថ្ងៃ ឬ​ប្រើ​ជា​ប្រភេទ​សម្លីអនាម័យ និង​ឧស្សាហ៍​ផ្លាស់ប្ដូរ។

    វេជ្ជបណ្ឌិត​រូប​នោះ​ថា ការ​បោក​សម្អាត​ខោ​ក្នុង រឹតតែ​សំខាន់​ព្រោះ​បើ​សម្អាត​មិន​ល្អ អាច​នាំ​មេរោគ​ដល់​ប្រដាប់​ភេទ​ទៅ​វិញ។ ជា​ធម្មតា​ខោក្នុង​ត្រូវ​បោក​ក្រោយ​ពេល​យើង​ផ្លាស់ប្ដូរ​រួច​ភ្លាម​ៗ ឬ​មិន​គួរ​ទុក​ដល់​ស្អែក ឬ​គួរ​ទុក​មួយ​អាទិត្យ​ទើប​បោក​នោះ​ទេ ព្រោះ​វា​អាច​ផ្ទុក​មេរោគ​យ៉ាង​ច្រើន ដោយ​មិន​ងាយ​បោក​សម្អាត​ស្អាត​ឡើយ។

    ជាពិសេស​ខោក្នុង​ត្រូវតែ​បោក​ដោយ​ឡែក​ពី​ខោអាវ​ដទៃ​​ទៀត មិន​គួរ​លាយឡំ​គ្នា​ឡើយ ហើយ​រឹតតែ​មិន​គួរ​ប្រើ​ម៉ាស៊ីន​បោក​ដែរ ព្រោះ​វា​សុទ្ធ​តែ​ផ្ទុក​មេរោគ។  បន្ទាប់​មក​យក​ទៅ​ហាល​ក្រោម​កម្ដៅ​ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម