backup og meta

មូលហេតុសំខាន់ៗ ធ្វើឲ្យអត្រាមណរភាពមាតា ថយចុះពី៤៧២ មកនៅត្រឹម១៧០នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 06, 2020

    មូលហេតុសំខាន់ៗ ធ្វើឲ្យអត្រាមណរភាពមាតា ថយចុះពី៤៧២ មកនៅត្រឹម១៧០នាក់

    អត្រា​មរណភាព​មាតា​បាន​ថយ​ចុះ​ពី ៤៧២ នាក់ (ឆ្នាំ ២០០៥) មក​នៅ​ត្រឹម ១៧០ នាក់ (ឆ្នាំ ២០១៤) ក្នុង ១ម៉ឺន កំណើត​រស់ ​នេះ​បើ​យោង​តាម​ការ​អង្កេត​ប្រជាសាស្ដ្រ និង​សុខភាព​កម្ពុជា (CDHS) ២០១៤ ដែល​នេះ​សញ្ញា​វិជ្ជមាន​មួយ។ តើ​មាន​កត្តា​រួម​ចំណែក​អ្វីខ្លះ​ជំរុញ​ឲ្យ​អត្រា​មរណភាព​មាតា​បាន​ធ្លាក់​ចុះ​ច្រើន​បែប​នេះ?

    លោក​ជំទាវ​សាស្ត្រាចារ្យ គ្រុយ លៀងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ទី​ប្រឹក្សា​បច្ចេក​ទេស ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​លើក​ពី​មូលហេតុ​មួយ​ចំនួន ដែល​នាំ​អត្រា​មរណភាព​មាតា​ថយ​ចុះ ក្នុង​នោះ​មាន​កត្តា​សម្ភារៈ​បច្ចេកទេស​កាន់​តែ​ទំនើប ថ្នាំ​សង្កូវ​សម្បូរ​បែប​ជាង​មុន ធនធាន​មនុស្ស ការ​លុប​បំបាត់​ឲ្យ​លែង​មាន​ឆ្មប​បុរាណ រួម​ទាំង​កត្តា​ចំណេះ​ដឹង​របស់​ស្ត្រី​ខ្លួន​ឯង។

    “ផ្នែក​សម្ភព​យើង​មាន​ការ​រីក​ចម្រើន​ច្រើន តាំង​ពី​មុន ១០​ឆ្នាំ​មុន ២០​ឆ្នាំ​មុន គឺ​យើង​មាន​ការ​លំបាក​នៅ​ក្នុង​ផ្នែក​បច្ចេកទេស សម្ភារៈ ថ្នាំ​សង្កូវ​យើង​នៅ​មាន​ការ​ខ្វះ​ខាត ហើយ​ប្រជាជន​យើង​មិន​សូវ​បាន​ដឹង ពេល​ដែល​គាត់​មក​ពេទ្យ​ហួស​ពេល ពេទ្យ​លំបាក​នឹង​ជួយ​គាត់’

    ទោះបី​ជា​កម្ពុជា​មាន​សញ្ញា​វិជ្ជមាន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ក៏​ដោយ តែ​បើ​តាម​របាយការណ៍​របស់​មូលនិធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជាជន​ហៅ​កាត់ (UNFPA) ស្ត្រី ៩ នាក់​ក្នុង ចំណោម​ស្ត្រី ១០ នាក់ ដែល​បាន​ទៅ​តាម​ដាន​ផ្ទៃពោះ ថា តម្លៃ​សេវា តម្លៃ​បន្ថែម​ផ្សេងៗ និង​ការ​ចំណាយ​ប្រាក់​ហោប៉ៅ នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ពិនិត្យ​តាម​ដាន​ផ្ទៃពោះ។

    ក្នុង​នោះ​ដែរ UNFPA បញ្ជាក់​ថា ការ​បណ្តុះ​បណ្តាល​ឆ្មប​មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​មាតា និង​ទារក​ដែល​មាន​គុណ​ភាព។ ម្យ៉ាង​វិញ​ទៀត ការ​រៀបចំ​ផែនការ​គ្រួសារ ពីការ​មាន​ការ​កូន ៣.៨នាក់/​ស្ត្រី​ម្នាក់ នៅ​ឆ្នាំ ២០០០ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២.៧នាក់/ស្ត្រី​ម្នាក់ នៅ​ឆ្នាំ​២០០៤ ឯ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប​បាន​កើន​ឡើង​ពី១៩​% ​ក្នុង​ឆ្នាំ ​២០០០ មក​ដល់​៣៩​% ក្នុង​ឆ្នាំ​ ២០១៤ ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​អត្រា​មរណភាព​មាតា​ធ្លាក់​ចុះ​ដែរ។

    ដោយហេតុថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ក្នុង​សកលលោក ដែល​សម្រេច​បាន​គោលដៅ​សហវត្សរ៍ ​ឆ្នាំ ២០១៥ មុន​កាល​កំណត់ ដូច​នេះ​នៅ​ឆ្នាំ

    ២០៣០ កម្ពុជា​គ្រោង​កាត់បន្ថយ​ឲ្យ​បាន​អត្រា​មរណភាព​មាតា មក​នៅ​ត្រឹម​៧០​នាក់ លើ​កំណើត​កូន​រស់ ១០​ម៉ឺន​នាក់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម