backup og meta

មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​ស្បូន​​ឡើង​រឹង ​​ជា​លក្ខខណ្ឌ​សុខភាព​​មួយ​ដែល​​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​មក​រដូវ​ច្រើន​​ និង​​ឈឺចាប់​ខ្លាំង​។ ដោយសារ​តែ​ការ​ប្រែប្រួល​រាងកាយ​​ជា​ញឹកញាប់​ យើង​អាច​នឹង​ប្រឈម​ហានិភ័យ​នៃ​ការវិវដ្ដ​ទៅ​ជា​ជំងឺ​ទាក់ទង​នឹង​ស្បូន​។ ជាក់ស្ដែង ការ​មក​រដូវ​ច្រើន​ និង​មាន​ការ​ឈឺចាប់​ ជា​បញ្ហា​ទូទៅ​របស់​ស្ត្រី​ ដែល​បង្ក​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ ហើយ​មូលហេតុ​​​​មួយ​ក្នុង​ចំណោម​នោះ​គឺ​ជំងឺ​ស្បូន​ឡើង​រឹង​។

    អ្វី​ទៅ​ជា​ជំងឺ​ស្បូន​ឡើង​រឹង?

    ជំងឺ​មួយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​​កោសិកា​នៅ​ក្នុង​ស្បូន​ មាន​ទីតាំង​ខុស​ពី​ធម្មតា​ក្នុង​កោសិកា​ ដែល​បង្កើត​ជា​ជញ្ជាំង​ស្បូន​ ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​ស្បូន​រីក​ធំ។ កត្តា​នេះ​អាច​​នាំ​ឲ្យ​រដូវ​ធ្លាក់​ច្រើន​ និង​ឈឺចាប់​។ ជំងឺ​ស្បូន​ឡើង​រឹង ជា​ធម្មតា​​កើត​ឡើង​ចំពោះ​ស្ត្រី​វ័យ​កណ្ដាល​ និង​ស្ត្រី​ដែល​មាន​កូន​ហើយ​។

    ​​​រោគសញ្ញា​នៃ​ជំងឺ​ស្បូន​​ឡើង​រឹង

    ជាមួយ​គ្នា​នេះ​ដែរ​ រោគសញ្ញា​នៃ​ជំងឺ​នេះ​មាន​ភាព​ខុស​​ៗ​គ្នា​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ ចំពោះ​ស្ត្រី​មួយ​ចំនួន​ វា​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​។ យ៉ាង​ណា​មិញ ស្ត្រី​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖

    • ធ្លាក់​ឈាម​រដូវ​ច្រើន​ និង​មាន​រយៈពេល​យូរ​
    • ចុកពោះ​ខ្លាំង ឬ​​ឈឺ​អាង​ត្រគាក​អំឡុង​ពេល​មាន​រដូវ​
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ​
    • ធ្លាក់​ឈាម​នៅ​ចន្លោះ​ការ​មក​រដូវ​
    • សម្ពាធ​ក្នុង​ពោះ និង​ហើម​ពោះ
    • ​រលាក​ស្បូន​
    • ជំងឺ​ស្លេកស្លាំង​
    • មិន​អាច​មាន​កូន​បាន​
    • ស្បូន​រីក​ធំ​។

    ​តិចនិក​ធម្មជាតិ​​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ការ​មក​រដូវ​ច្រើន​ និង​ឈឺចាប់​

    ស្រី​ៗ​យើង​អាច​កាត់បន្ថយ​ការ​មក​រដូវ​ច្រើន​ ព្រម​ទាំង​មាន​ការ​ឈឺចាប់​ខ្លាំង តាមរយៈ​តិចនិក​ទាំង​នេះ​។

    • ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​លើ​ពោះ​
    • ព្យាបាល​ដោយ​ការ​ម៉ាស្សា​
    • ផ្លាស់ប្ដូរ​របប​អាហារ​
    • ញ៉ាំ​ទឹក​ដោះ​គោ​ក្ដៅ​ជាមួយ​នឹង​រមៀត​
    • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​
    • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

    យ៉ាង​ណា​មិញ ប្រសិនបើ​គ្នា​យើង​សង្ស័យ​ថា​ខ្លួន​​​​មាន​ជំងឺ​ស្បូន​ឡើង​រឹង​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម