ប្រភេទអាហារបំពង ឬប្រភេទអាហារ Fast foods ផ្សេងទៀតអាចធ្វើឲ្យរាងកាយយើងមានប្រេងច្រើនព្រោះតែមានការជំរុញដល់ក្រពេញប្រេងហួសហេតុ។ ប្រេងដែលផលិតមកមាននៅលើស្បែករួមទាំងស្បែកក្បាល។ ដូចនេះ ការញ៉ាំបឺរហ្គឺរនៅពេលល្ងាចអាចនឹងធ្វើឲ្យសក់យើងស្អិតក្នុងពេលមួយយប់។ ការចៀសវាងអាហារប្រភេទនេះមិនត្រឹមតែជួយដល់សុខភាពទេ នៅធ្វើឲ្យសក់មើលទៅស្អាតផងដែរ។
៤. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោអាចបង្កឲ្យមានការផលិតខ្លាញ់បន្ថែម នេះមកពីផលិតផលទឹកដោះគោដូចជាទឹកដោះគោ បឺរ និងឈីសនឹងត្រូវរាងកាយរំលាយជាប្រេង និងខ្លាញ់។ ដូចនេះហើយធ្វើឲ្យសក់យើងមានភាពស្អិត និងធ្វើឲ្យមុខឡើងមុនដែរ។ ម៉្យាងទៀតផលិតផលទឹកដោះគោផ្ទុកសារធាតុទាក់ទងទៅនឹងអ័រម៉ូនតេស្ដូស្តេរ៉ូនដែលមានឥទ្ធិពលលើការផលិតខ្លាញ់បន្ថែម។ ការផឹកទឹកដោះគោក្ដៅឧណ្ហៗ ឬទឹកដោះគោស្រស់មួយកែវនៅពេលល្ងាចអាចតម្រូវឲ្យយើងកក់សក់នៅព្រឹកបន្ទាប់។
៥. អំបិល
ការញ៉ាំអំបិលហួសកំណត់អាចបណ្ដាលឲ្យមានអាការៈហើម ស្នាមដក់ក្រោយភ្នែក អង្គែ និងបាត់បង់ជាតិទឹកក្នុងរាងកាយ។ ក្រៅពីនេះក៏បង្កឲ្យរាងកាយផលិតប្រេងច្រើនដើម្បីប្រឆាំងនឹងការខ្វះជាតិទឹក។ ទាំងអស់នេះបង្កឲ្យសក់ឡើងប្រេង និងស្អិត ជាពិសេសសម្រាប់អ្នកដែលងាយប្រឈមនឹងបញ្ហានេះ។ ដូចនេះយើងគួរយកចិត្តទុកដាក់បន្ថែមទៅលើការបន្ថយការញ៉ាំអាហារមួយចំនួនដូចជានំស្រួញ នំដំឡូងកញ្ចប់ ដំឡូងបារាំងបំពង និងគ្រាប់ធញ្ញជាតិមានប្រឡាក់អំបិល។
អាហារគួរញ៉ាំ
១. អាហារសម្បូរដោយវីតាមីន B និងE