backup og meta

ថែរក្សាស្បែក​ មិនមែនតែលើ​ផ្ទៃ​មុខ​ទេ នៅ​មាន​កន្លែង​ផ្សេងៗច្រើន​ទៀត​

ថែរក្សាស្បែក​ មិនមែនតែលើ​ផ្ទៃ​មុខ​ទេ នៅ​មាន​កន្លែង​ផ្សេងៗច្រើន​ទៀត​

ស្បែកគឺជាសរីរាង្គធំជាងគេបង្អស់នៅក្នុងខ្លួនយើង។ ស្បែក​ដើរតួ​ជាខ្សែ​ទីមួយ​នៃ​ការការ​ពារប្រឆាំង​នឹង​ជំងឺ និង​ការឆ្លងរោគ។ ដូច្នេះយើងត្រូវខិតខំដើម្បីថែរក្សាស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​ដំណើរ​ការ​បាន​ល្អយើង​ប្រហែល​ជា​មាន​ទម្លាប់​ល្អក្នុង​ការថែរក្សា​ស្បែក​មុខ ប៉ុន្តែ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​គ្នា​យើង​បាន​យក​ចិត្ត​ទុក​ដាក់​កម្រិត​ណា​ដែរ​?

ក និងទ្រូង

យើង​គួរ​តែ​គិត​គូរ​ប្រើផលិតផល​លើមុខ ប្រើលើ ក និងទ្រូងរ​ផង​ដែរ។ ការថែរក្សា​ស្បែក​មិន​មែន​មាន​ន័យ​ថា​យើង​ថែ​តែស្បែក​លើ​មុខ តែមួយ​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​មាន​ទម្លាប់សម្អាត និង​ផ្តល់​សំណើម​ដល់ក និងទ្រូង​ គ្នា​យើង​គួរតែ​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ​ហើយ​។

សូម​ចង​ចាំ​ថា​ស្បែក​ ក របស់​យើង​ងាយ​នឹង​ចាស់​ដោយសារ​វាស្តើង​ជាង​ស្បែក​នៅ​លើ​មុខ​របស់​យើង​។ ដូច​នេះ​យើង​ត្រូវ​ផ្តល់​ក្រែម​ប្រឆាំង​ភាព​ចាស់​ដើម្បី​ការ​ពារ​ពី​ភាព​ជ្រីវជ្រួញ។

ដៃ

ដៃ​របស់​យើង​ជា​កន្លែង​​ឲ្យសញ្ញា​មុន​គេ​ពីភាព​ចាស់​នៅ​លើ​ស្បែក​របស់​យើង​។ ប្រសិនបើយើង​មាន​ចំណុច​ខ្មៅៗ​នៅលើដៃ យើង​អាច​សាក​ល្បង​ប្រើផលិតផល​អាស៊ីដ​អាល់​ហ្វា​អុកស៊ីត​លាប​លើ​ដៃ។

យើង​ក៏​កុំភ្លេចប្រើ​ឡេការ​ពារ​កម្តៅថ្ងៃ​លើ​ដៃ​របស់​យើងដូច​គ្នា​ដែរ​​យើង​អាច​ទិញ​ក្រែម​លាប​ដៃ​ជាមួយ​នឹង​ប្រភេទ​មាន​ SPF ៣០ ឡើងទៅ។

កែងដៃ

កែងដៃរបស់យើង​ជាកន្លែង​ដែល​ងាយ​នឹងស្ងួត​ជាង​គេ។​ ​ដូច្នេះ​សំខាន់​ណាស់ក្នុង​ការផ្តល់​សំណើម​ដល់​កែង​ដៃរ​បស់​យើង​។ យើង​គួរតែខាត់កែងដៃជាមួយនឹងស្បៃដុះខ្លួន នៅពេលដែលយើង​ងូតទឹក។ បន្ទាប់មក​ប្រើ​កន្សែង​រុំឲ្យស្ងួតហើយ​ម៉ាស្សា​វា​ដោយ​ប្រើប្រេង​ដែល​មានសំណើម (ដូចជាប្រេងអាល់ម៉ុង ឬ​ប្រេងអូលីវ)។ ចុងក្រោយលាបសំណើមជាមួយនឹងឡេលាបខ្លួន។

ផ្នែកខ្នង​ដៃ

គ្នា​យើង​ជាច្រើន​មាន​ស្នាម​ជាំនៅលើខ្នង​ដៃ។ បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យប្រសើរ​ឡើង​វិញ​បាន​ដោយ​ការប្រើ​ប្រាស់​ឡេលាប​ខ្លួន​ដែល​មានផ្ទុក​អាស៊ីដ​ឡាក់​ទិក​ ប្រសិន​បើ​យើង​ឈប់​ប្រើ​ផលិតផល​ទាំងនោះ​ស្នាម​ជាំ​នឹង​អាច​ត្រលប់​មក​វិញ។ ដូច្នេះយើង​គួរតែប្រើវា​ជារៀងរាល់ថ្ងៃ។

ជើង

ការ​កោរ​រោម គឺអាចបណ្តាល​ឲ្យស្បែក​ជើង​យើង​ស្ងួតបាន។ យើង​អាច​ថែរក្សា​ជើង​បាន​ដោយ​ប្រើ​ទឹកក្តៅ​ឧណ្ឌៗ និង​លាង​ជាមួយសាប៊ូ​ដោយ​លាង​ពីលើចុះក្រោមនៅ​ពេលកំពុងងូតទឹកបន្ទាប់​មក​ធ្វើ​ដូន​ការរក្សាកែងដៃរបស់​យើង​ដែរ។ ប្រសិន​បើស្បែក​​នៅ​ត្រង់ជង្គង់​ឡើង​គ្រើម យើង​គួរតែ​ផ្តោត​លើកន្លែង​នោះ​ឲ្យ​បាន​ច្រើន​។

កំភួនជើង

កំភួនជើង គឺជាផ្នែកមួយនៃ​រាងកាយ​ដែលគ្នា​យើង​មិន​តិច​នាក់​ទេ​មិន​​​សូវ​យក​ចិត្ត​ទុក​ដាក់​។ យើង​គួរ​ថែ​រក្សា​ជើង​ដោយ​ការ​ប្រើឡេ​ដែល​មាន​ផ្ទុក​នូវសារធាតុល្អៗ​ ដូចជាអាស៊ីដ​អាល់ហ្វាអុកស៊ីត អាស៊ីដ​ឡាក់ទិក ឬអ៊ុយរេ។ យើង​ក៏អាចសាកល្បងលាបជាតិសំណើម និង​ពាក់ស្រោម​ជើង​កប្បាស​នៅ​ពេល​យើង​គេងដើម្បីឲ្យ​ជើង​រលោង និងទន់ជាងមុន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Ultimate Full-Body Skin Care Plan. http://www.totalbeauty.com/content/gallery/skin-care-improvement-plan. Accessed May 6, 2017.

កំណែ​ប្រែបច្ចុប្បន្ន

08/10/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម