backup og meta

ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 31, 2020

    ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​

    គ្នាយើង​ដែល​តែង​ជួបប្រទះ​បញ្ហា​រមាស់​ស្បែក​គឺ​មាន​ការ​លំបាក​ក្នុង​ការ​គេង និង​អាច​មាន​អារម្មណ៍​ថប់​បារម្ភ។ ម៉្យាងទៀត នៅ​ពេល​អេះ​ខ្លាំង​អាច​បង្ក​ជា​ការ​ដាច់​រលាត់​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ទៀត។ មូលហេតុ​បង្ក​នៃ​អាការៈ​រមាស់​នេះ​មាន​ដូចជា​សត្វល្អិត​ខាំ អាលែកហ្ស៊ី ស្ត្រេស និង​ជំងឺ​ត្រអក​ជាដើម។ ប៉ុន្តែ​គ្នាយើង​អាច​បន្ធូរ​បន្ថយ​អាការៈ​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។

    ១. ស្អំ​ទឹកកក​

    វិធី​ដែល​ជួយ​បន្ថយ​អាការៈ​រមាស់​បាន​លឿន និង​ងាយស្រួល​គឺ​ប្រើ​ទឹកកក។ យើង​អាច​ប្រើ​កន្សែង​សើម ឬ​ងូតទឹក​ត្រជាក់​ព្រោះ​ទឹក​ត្រជាក់​ជួយ​បន្ថយ​អាការៈ​ភ្លាមៗ និង​ជួយ​បញ្ឈប់​ការ​ហើម​បង្ក​ដោយ​កន្ទួល​រមាស់​ជាដើម។ សម្រាប់​ការ​ប្រើ​ទឹកកក​ស្អំ​លើ​កន្លែង​រមាស់ យើង​គួរ​ប្រើ​កន្សែង​ទ្រាប់​លើ​ស្បែក កុំ​ប្រើ​ទឹកកកស្អំ​​ដោយ​ផ្ទាល់​លើ​ស្បែក។

    ២. ប្រទាល​កន្ទុយ​ក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ​មានប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក បាក់តេរី និង​អុកស៊ីតកម្ម​ផ្សេងៗ។ ជែល​របស់​ប្រទាល​កន្ទុយ​ក្រពើ​អាច​សម្រាល​អាការៈ​រមាស់ និង​ការ​រលាក​ស្បែកបាន​។ យក​ល្អ​គួរ​លាង​សម្អាត និង​សម្ងួត​កន្លែង​រមាស់​មុន​នឹង​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ។ ម៉្យាងទៀត ប្រទាល​កន្ទុយ​ក្រពើ​អាច​ប្រើ​លាប​លើ​ស្បែក​ដោយ​ផ្ទាល់​បាន។

    ៣. រុំ​កន្សែង​សើម

    ការ​រុំ​កន្សែង​សើម​គឺ​យក​កន្សែង​ត្រាំ​ទឹក ឬ​ស្បៃ​រុំ​របួស​ត្រាំ​ទឹក​​រួច​យក​មក​រុំ​នៅ​កន្លែង​ដែល​រមាស់។ ការ​រុំ​នេះ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​ជា​រនាំង​ការពារ​មិន​ឲ្យ​យើង​អេះ​បាន។ វិធី​នេះ​គឺ​ល្អ​ជាពិសេស​សម្រាប់​កូន​ក្មេង​តូចៗ។

    ៤. ប្រេងដូង​

    ប្រេងដូង​អាច​ប្រើ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​បាន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែរ។ យើង​អាច​យក​ប្រេង​ដូង​មក​លាប​លើ​ស្បែក​ត្រង់​​កន្លែងដែល​​រមាស់​បាន។

    យ៉ាងណាមិញ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈរមាស់​​ដូច​ខាងក្រោម៖

    • អាការៈ​រមាស់​យូរ​ជាង​២​សប្ដាហ៍
    • រមាស់​ពេញ​ខ្លួន
    • មាន​កន្ទួល​រមាស់ ដុំ​ពក ឬ​ហើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម