backup og meta

Spinach (ស្ពៃពួយ​ឡេង)

ស្វែងយល់ពីការប្រើប្រាស់

១-ស្ពៃស្ពីណាចជួយអីខ្លះដល់រាងកាយ?

ស្ពៃ​ពួយ​ឡេង (Spinach)​ ជា​បន្លែ​ស្លឹក​ គេ​​ប្រើ​ជា​អាហារ និង​ថ្នាំព្យាបាល​ជំងឺ​ក្រពះ​ពោះ​វៀន បំបាត់​​ភាព​នឿយ​ហត់។ ​គេអាចប្រើសម្រាប់​ជំនួយ​ការ​បង្កើត​គ្រាប់​ឈាម និង​ភ្ញោច​ឲ្យ​ឃ្លានអាហារ។ មនុស្ស​មួយ​ចំនួន​ក៏​យក​វា​ទៅ​ប្រើ​សម្រាប់​ជំនួយ​ការ​លូត​លាស់​របស់​ក្មេងៗ​ និង​សះ​ស្បើយ​ពី​ជំងឺ។

២- វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​របស់ស្ពៃ​ពួយ​ឡេង (Spinach)​ នេះ​ទេ។ ​​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​គ្រាន់​តែ​ដឹង​ថា​ វា​ផ្ទុកវីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយស្ពៃស្ពីណាច ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ពពួក​ស្ពៃ​ពួយ​ឡេង (Spinach)​ អាច​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ភាគច្រើន​សម្រាប់​យក​ធ្វើ​ជា​អាហារ។ ប៉ុន្តែ សុវត្ថិភាព​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​ថ្នាំ​ ឬ​បរិភោគ​ច្រើន ​គឺ​មិន​ទាន់​មាន​ការ​សិក្សា​ទេ។​

៥- គួរប្រុងប្រយ័ត្ន 

– ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ ​ញ៉ាំពួក​ពស្ពៃ​ពួយ​ឡេង (Spinach)​ អាច​មាន​សុវត្ថិភាព​ ​ពេល​មាន​ផ្ទៃ​ពោះ និង​ពេល​បំបៅ​ដោះ​កូន​ ដោយ​ប្រើ​​ជា​អាហារ​។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ជា​ថ្នាំ​ គឺ​មិន​ទាន់​មាន​ការ​សិក្សា​នោះ​ទេ ហើយ​ឲ្យ​​ក្មេង​អាយុ​តិច​ជាង​ ៤​ខែ ​ញ៉ាំ​ស្ពៃ​ប្រភេទ​នេះ អាច​មិន​មាន​សុវត្ថិភាពដូច​គ្នា។ សារធាតុនីដ្រាត​ក្នុង​ស្ពៃ​ពួយ​ឡេង (Spinach)​ ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈាម (Methemoglobinemia) លើ​កុមារ​។​

​- ជំងឺ​ទឹក​នោម​ផ្អែម៖ ស្ពៃ​ពួយ​ឡេង (Spinach) អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​​ឈាម​ថយ​ចុះ។ គ្រូ​ពេទ្យ​ខ្លះបារម្ភ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ទាប ​​បើ​ប្រើ​​ជាមួយ​ថ្នាំ​ទឹក​នោម​ផ្អែម។​ ​​ត្រូវ​​តាម​ដាន​សញ្ញា​​ថយ​ចុះ​ជាតិ​ស្ករក្នុង​ឈាម​ និង​កម្រិត​ជាតិ​ស្ក​រឲ្យ​បាន​ទៀង​ទាត់។​ ហើយ​កម្រិត​​ប្រើ​ប្រាស់​ថ្នាំ​ទឹកនោម​ផ្អែម​អាច​មាន​ការ​កែ​ប្រែ។​ ដូច​នេះ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ។​

– ជំងឺ​តម្រងនោម​៖ ស្ពៃ​ពួយ​ឡេង (Spinach) ​​ធ្វើ​ឲ្យ​ជាតិ​គ្រីស្តាល់​រឹង​ក្នុងតម្រង​នោម​ មិន​រលាយ ហើយ​អាច​បង្ក​ជា​បញ្ហា​តម្រង​នោមកាន់​តែ​ធ្ងន់។​

​- ការ​វះកាត់៖ ស្ពៃ​ពួយ​ឡេង (Spinach)​ អាចធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ។ គ្រូ​ពេទ្យ​មួយ​ចំនួន​បារម្ភ​ថា ​អាច​​រំខាន​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាមអំឡុង​ពេល​វះកាត់ និង​ក្រោយ​ពេល​វះកាត់ ដោយ​សារ​វា​បាន​ទៅរំខាន​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម។ ​មិន​ត្រូវ​ប្រើ​ស្ពៃ​ពួយ​ឡេង យ៉ាង​ហោច​ណាស់​ ២សប្តាហ៍​មុន​ពេល​ត្រៀម​ធ្វើ​ការ​វះ​កាត់។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

​ងាយ​ប្រតិកម្ម​នឹង​ពួក​ផ្សិត ឬ​ជាតិ​ជ័រ​ អាច​ធ្វើ​ឲ្យ​​អាល្លែក្ស៊ី​ ទៅ​នឹង​បន្លែស្ពៃ​ពួយ​ឡេង (Spinach) ​ទាំង​នេះ​។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ស្ពៃ​ពួយ​ឡេង (Spinach) អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំយើង​កំពុង​ប្រើ​ប្រាស់ ឬ​ជំងឺ​មួយ​ចំនួនក្នុង​ខ្លួន។​ ដូច​នេះ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​រុក្ខជាតិ​​មុន​ពេល​ប្រើ។

ផលិតផល​ដែល​អាច​មាន​អន្តរ​អំពើ​ជាមួយ​​ស្ពៃនេះ ​មាន​ដូច​ជា៖

– ថ្នាំ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម (Antidiabetes drugs)៖ ​ស្ពៃ​ពួយ​ឡេង (Spinach) អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ចំណែក​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម មាន​សកម្មភាពបន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាមដូចគ្នា ហេតុនេះបើ​ប្រើរួម​​គ្នា​ ​រឹត​តែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ទាប។​ ​ត្រូវ​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បានហ្មត់​ចត់។ កម្រិត​ប្រើ​ប្រាស់​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​មាន​ការ​ប្រែ​ប្រួលផងដែរ។

ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម រួម​មាន ពពួក​ថ្នាំ​​ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), ​Chlorpropamide (Diabinese),​ Glipizide (Glucotrol),​ Tolbutamide (Orinase) និង​ថ្នាំ​ដទៃ​ទៀត។​

– ថ្នាំ Warfarin (Coumadin)៖ ​ស្ពៃ​ពួយ​ឡេង (Spinach) ​ផ្ទុក​នូវ​ជាតិ​វីតាមីន​ K ជា​ច្រើន។ វីតាមីន​ K ត្រូវ​គេ​ប្រើសម្រាប់​ជំនួយ​កំណក​ឈាម ហើយ​ព​ពួក​ថ្នាំ Warfarin (Coumadin) គឺសម្រាប់​បន្ថយ​ល្បឿន​កំណក​ឈាម។ ហេតុនេះប្រើឱសថទាំង​ពីររួមគ្នា នឹងបន្ថយ​ប្រសិទ្ធភាព​​ថ្នាំ​ Warfarin (Coumadin)។ ​ត្រូវ​តែ​ពិនិត្យ​តាម​ដាន​ឈាម ឲ្យ​បានហ្មត់​ចត់ ហើយ​កម្រិត​ប្រើ​ប្រាស់ Warfarin (Coumadin) អាច​មាន​ការ​កែ​ប្រែ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​នៃបរិភោគ​បន្លែស្ពៃ​ពួយ​ឡេង (Spinach) លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

បន្លែស្ពៃ​ពួយ​ឡេង (Spinach) អាច​មាន​ទម្រង់​ដូចជា៖

– ម្សៅ

– បន្លែ​ស្ពៃ​ពួយ​ឡេង (Spinach)​ ស្រស់

– ថ្នាំ​គ្រាប់​មាន​ស្រោម​ទាញ​ចេញ​ពី​ស្លឹក​ស្ពៃ​ពួយ​ឡេង (Spinach)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Spinach https://www.webmd.com/vitamins-supplements/ingredientmono-365-spinach.aspx?activeingredientid=365&activeingredientname=spinach Accessed January 03, 2018

Health benefits and nutritional value of spinach https://www.medicalnewstoday.com/articles/270609.php Accessed January 03, 2018

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម