backup og meta

Cauliflower (ផ្កាខាត់ណា)

Cauliflower (ផ្កាខាត់ណា)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្កាខាត់ណាត្រូវ​គេ​ប្រើ​ដើម្បី​អ្វី?

ផ្កាខាត់ណា ​ជា​បន្លែ ដែល​គល់ និង​កញ្ចុំផ្កា អាចប្រើ​សម្រាប់​ចម្អិន​ជាអាហារ​ ឬប្រើ​​ជា​ថ្នាំបុរាណ​បាន ដោយ​ញ៉ាំ​ផ្កាខាត់ណា អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា៖

– ​ជួយ​ឲ្យ​នោម​ញឹក ព្រោះមានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

– ព្យាបាល​ជំងឺ​ស្លេកស្លាំង បញ្ហាអស់​រដូវ កង្វះ​វីតាមីន C និង​ជួយ​សម្រកទម្ងន់

– ជួយ​ការពារ​ជំងឺ មហារីក​តម្រងនោម មហារីក​សុដន់ ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ដាច់​សសៃឈាម​​ខួរ​ក្បាល មហារីក​សួត មហារីក​ឈាម ( non-Hodgkin lymphoma) ជំងឺ​ពុក​ឆ្អឹង និង​មហារីក​ក្រពេញ​ប្រូស្តាត

២- ផ្កាខាត់ណា​ដំណើរ​ការ​យ៉ាង​ម៉េច?

នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាមួយ​​ពី​សកម្មភាព​ផ្កាខាត់​ណា​នៅ​ឡើយ​ទេ។ យ៉ាងណា​​ គេ​ដឹង​ថា ​ក្នុង​ផ្កាខាត់ណា មាន​សារធាតុ​ជួយ​ការ​ពារ​រាងកាយ​ពី​ការ​កើត​ជំងឺ​មហារីក ​និង​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ដូច​គ្នា។ យ៉ាងណាមិញ ​មុន​ប្រើ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយផ្កាខាត់ណា ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ​ផ្កាខាត់ណា​មាន​សុវត្ថិភាពដែរ​ទេ?​

បើ​ញ៉ាំ​ផ្កា​ខាត់​ណា ជា​អាហារ​ គឺ​មាន​សុវត្ថិភាព ប៉ុន្តែ​បើ​ញ៉ាំ​​ធ្វើ​ជា​ថ្នាំ​ ពុំ​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា​ ​មាន​សុវត្ថិភាព ឬ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​នោះ​ទេ។

៥- គួរប្រុងប្រយ័ត្ន

– ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។

ស្វែង​យល់​ពី​ផលរំខាន

៦- ផ្កា​ខាត់ណា​មាន​ផលរំខាន​អ្វី​ខ្លះ?

​បើមាន​ក្តី​​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិ​ភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ផ្កាខាត់ណា អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំយើង​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាពមួយចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​​ប្រើ​ប្រាស់ផ្កា​ខាត់ណា គឺ​​ខុសៗ​គ្នា​ អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​រុក្ខជាតិ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ផ្កាខាត់ណា មាន​ទម្រង់​ដូចជា៖

– ផ្កា​ស្រស់

– ផ្កា​ចម្រាញ់ជា​គ្រាប់ថ្នាំ​ខេបស៊ុល។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello​​ Health​ Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cauliflower https://www.webmd.com/vitamins-supplements/ingredientmono-1478-cauliflower.aspx?activeingredientid=1478&activeingredientname=cauliflower Accessed December 11, 2017

Cauliflower: A Royal Health Boost https://www.webmd.com/diet/features/cauliflower-health-boost Accessed December 11, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/07/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jul 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម