ស្វែងយល់ពីការប្រើប្រាស់
១- ខាត់ណាជួយអីខ្លះដល់រាងកាយ?
ខាត់ណា (Collard) ជាប្រភេទបន្លែមានស្លឹកពណ៌បៃតងចាស់ ជាទូទៅមនុស្សគ្រប់គ្នាយកចម្អិតជាម្ហូបយ៉ាងឆ្ងាញ់ពិសារ។ គេក៏យកស្លឹកខាត់ណា មកប្រើជាឱសថសម្រាប់ព្យាបាលជំងឺផងដែរ។
គេប្រើខាត់ណា (Collard) សម្រាប់ព្យាបាល៖
– មហារីកប្លោកនោម
– មហារីកសុដន
– មហារីកក្រពេញប្រូស្តាត
– ជំងឺស្លេកស្លាំងខ្វះឈាម
– ជំងឺបេះដូង
– ទល់លាមក
– ទឹកនោមផ្អែម
– ជំងឺភ្នែក បណ្តាលឲ្យសរសៃប្រសាទភ្នែកខូច (glaucoma)
– លើសជាតិខ្លាញ់ក្នុងឈាម
– គំហើញធ្លាក់ចុះ (macular degeneration)
– ស្រកទម្ងន់
– ជំងឺ Scurvy (ជំងឺខ្វះវីតាមីន C)
២- វាដំណើរការម៉េច?
រហូតមកដល់ពេលនេះ នៅមិនទាន់មានការសិក្សាអាចបញ្ជាក់អំពីដំណើរការរបស់ខាត់ណាបាននៅឡើយទេ។ ដូចនេះអាចសួរគ្រូពេទ្យ ឬពេទ្យឱសថបុរាណដើម្បីស្វែងយល់បន្ថែម។ ប៉ុន្តែទោះជាយ៉ាងណា គេជឿថា ខាត់ណា មានផ្ទុកសារធាតុគីមី អាចជួយការពារជំងឺមហារីកបាន។ ហើយសារធាតុគីមីទាំងនោះ ដើរតួសំខាន់ជាអ្នកប្រឆាំងអុកស៊ីដកម្មផងដែរ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយខូឡាជេនសាច់មាន់ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ការប្រើប្រាស់ ខាត់ណា មានសុវត្ថិភាពបើយើងញ៉ាំធម្មតា។ ប៉ុន្តែមិនមានការអះអាងណាមួយ បញ្ជាក់អំពីសុវត្ថិភាពរបស់វា នៅពេលគេបម្លែងទៅជាថ្នាំទេ។
៥- គួរប្រុងប្រយ័ត្ន
សម្រាប់ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់ពីការប្រើប្រាស់ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូននៅឡើយ។ ដូចនេះគួរយកមកធ្វើម្ហូបញ៉ាំបាន តែកុំព្យាយាមបម្លែងទៅជាថ្នាំ ហើយសាកអំឡុងនេះ។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
បើមានកង្វល់ជុំវិញផលរំខានការប្រើប្រាស់ខាត់ណា អាចពិភាក្សាជាមួយគ្រូពេទ្យ ឬពេទ្យឱសថបុរាណដើម្បីដឹងអំពីព័ត៌មានបន្ថែម និងកាន់តែមានទំនុកចិត្ត។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ខាត់ណា (Collard) អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ ខាត់ណា លើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ខាត់ណា (Collard) មានទម្រង់ដូចខាងក្រោម៖
– បន្លែខាត់ណាស្រស់
– ថ្នាំគ្រាប់ចម្រាញ់ចេញពីខាត់ណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]