backup og meta

Bovine Cartilage (ឆ្អឹង​គោខ្ចី)

ស្វែងយល់ពីការប្រើប្រាស់

១- ឆ្អឹងើគោ​ខ្ចីជួយបានអីខ្លះ?

ថ្នាំ​ឆ្អឹង​គោ​ខ្ចី (Bovine Cartilage) ជា​សមាស​ធាតុ​សម្រាប់​ទ្រ​ទ្រង់​រាង្គ​កាយ ពិសេសប្រើ​ជា​ថ្នាំ​សម្រាប់​ជំនួយ​សន្លាក់។ ថ្នាំនេះ ចម្រាញ់ចេញ​​ពី​ឆ្អឹង​គោ​ខ្ចី​ មាន​ជា​ទម្រង់សម្រាប់​​លេប​ និង​ចាក់​ក្រោម​ស្បែក​​អាច​​ព្យាបាល​ជំងឺដូចជា៖

– រលាក​សន្លាក់ (Rheumatoid arthritis)

– សឹកឆ្អឹង​សន្លាក់

– ជំងឺ​ដំបៅ​ពោះ​វៀន

– ជំងឺ​ស្បែក​ដូច​ជា៖ scleroderma និង psoriasis

– ជំងឺ​រើម

– មហារីក​ខួរ​ក្បាល (Glioblastoma Multiforme) និង​ជំងឺ​មហារីក​ផ្សេងៗ​ទៀត។

សម្រាប់​អ្នក​មាន​បញ្ហា​ប្រតិកម្ម​​សារ​ធាតុ​ផ្សំ​ណា​មួយ​នោះ អ្នក​អាច​ប្រើជា​ប្រភេទ​លេប​តាម​មាត់​វិញ។

ឱសថ ឆ្អឹងគោខ្ចី ប្រើ​លាបលើ​ស្បែក គឺសម្រាប់ព្យាបាល​ជំងឺ​ដូចជា៖

– របួសក្រជា

– ឫស​ដូង​បាត​នៅ​ខាង​ក្រៅ​ និង​រមាស់​រន្ធ​គូថ

– បញ្ហា​សើ​ស្បែក៖ មុន រលាក​ស្បែក​ដោយ​សារ​ថ្នាំ​ជាដើម។

គេ​ក៏​អាច​ប្រើ​វា​ដាក់​ក្នុង​ប្រហោង ​ក្រោយ​ដក​ធេ្មញ​ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ពេល​ខ្លះ​ថ្នាំ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ព្យាបាល​ជំងឺ​ឬស​ដូង​បាត ​និង​ការ​ដាច់​រហែក​រន្ធ​គូថ។

២- វាដំណើរការយ៉ាងម៉េច? 

មិន​មាន​ការ​សិក្សា​ណាមួយ​បាន​បញ្ជាក់​ច្បាស់​លាស់​​ថា ​ថ្នាំ​នេះដំណើរ​ការ​ដោយ​របៀបណា។ គេ​គ្រាន់​​តែ​ដឹង​ថា​ ​ប្រហែល​ជា​ផ្តល់​សារ​ធាតុ​គី​មី​ចាំ​បាច់​សម្រាប់​ជួស​ជុស​ឆ្អឹង​ខ្ចី​មក​វិញ។ វា​អាច​បន្ថយ​អាការៈ​ហើម និង​ជួយឲ្យ​របួស​ឆាប់​ជា។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​បើ​សិន​ជា៖

– អ្នក​កំពុង​ពពោះ ​ឬ​បំបៅដោះ​​កូន ព្រោះ​ពេលចង់​បាន​កូន ​ឬ​កំពុង​បំបៅ​ដោះ ​គួរ​ប្រើ​តែ​ថ្នាំមាន​ការ​​ណែ​នាំ​ដោយ​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ថ្នាំ​ផ្សេង​ទៀត

– ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​ណាមួយក្នុង​ថ្នាំ​នេះ ឬ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត ក៏ដូចជាឱសថរុក្ខជាតិផ្សេង​ទៀត។

– មាន​ជំងឺ​ផ្សេងៗ

– ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ ​ថ្នាំ​រក្សា​គុណភាព ឬ​សត្វ​ផ្សេងៗ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ថ្នាំឆ្អឹងគោខ្ចី ​​មាន​សុវត្ថិ​ភាព​ទាំង​លេប​លាប​ស្បែក ឬ​ចាក់​ក្នុង​សាច់​ដុំ​ឬ​ក្រោម​ស្បែក។

សម្រាប់​ការ​ប្រើថ្នាំនេះ នៅ​មាន​ការ​បារម្ភករណី​កើត​ជំងឺ​គោឆ្កួត (Bad cow disease, BSE) ឬ​ជំងឺ​ផ្សេង​ទៀត​តាម​ផលិត​ផល។ ជំងឺ​គោ​ឆ្កួត (Mad cow disease) មិន​ឆ្លង​តាម​ផលិត​ផល​ពី​ឆ្អឹង​ខ្ចី​ឡើយ តែ​គួរ​ចៀស​វាង​ផលិត​ផល​ពី​ប្រទេស​មាន​ជំងឺ​គោ​ឆ្កួត។

៥- គួរប្រុងប្រយ័ត្ន 

ស្រ្តី​ពពោះ ​និង​បំបៅ​ដោះ៖ មិនទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ចំពោះ​ករណី​នេះ​ឡើយ។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

ឱសថ Bovine cartilage (ឆ្អឹងគោ​ខ្ចី​)  អាច​បង្កផល​រំខាន​ដូច​ជា៖ រាក ក្អួត​ចង្អោរ ហើម ឡើង​ក្រហម​ស្បែក​លើ​កន្លែង​ប្រើ​ថ្នាំ និង​រមាស់។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​ជំងឺ ​ឬ​ថ្នាំ​ផ្សេងៗយើង​កំពុង​ប្រើ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬឱសថការី​​មុននឹង​ប្រើ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំ​ខាង​ក្រោម​នេះ ​​ត្រូវ​បាន​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ៖

លាប​លើ​ស្បែក

– សម្រាប់​រមាស់​នៅ​រន្ធ​គូទ៖ ក្រែម ៥ភាគរយ លាប​ ២ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។

– សម្រាប់លាប​មុន៖ ៥ភាគរយ លាប​​យ៉ាង​តិច ២ដង រៀង​រាល់​ថ្ងៃ​ ក្រោយ​ពេល​សម្អាត​មុខ។

– សម្រាប់​ប្រហោងអញ្ចាញក្រោយដក​ធ្មេញ៖ លាយ​ម្សៅ​ Bovine Cartilage ជា​មួយ​ទឹក​អំបិលឲ្យ​ខាប់​ប៉ិៗ រុំ​ជាមួយ​កំណាត់​ស្អាត​ដាក់ ​ក្នុង​ប្រហោង​ក្រោយ​ដក​ធ្មេញ។

ដាក់​ក្នុង​រន្ធ​គូទ 

– បន្ទន់​លាមកសម្រាប់​ជំងឺ​ឬស​ដូង​បាត ​និង​រហែក​ស្បែក​រន្ធ​គូថ៖ ថ្នាំ​សុល ២,២​ក្រាម យ៉ាង​តិច ៣ដង/ថ្ងៃ រួម​ជាមួយ​ Dioctyl sodium sulfosuccinate (DSS) ១០០​មិលី្លក្រាម លេប​តាម​មាត់ ២ដង/​ថ្ងៃ។

ចាក់​ក្រោម​ស្បែក

– ព្យាបាល​ដោយ​​ចាក់​ក្រោម​ស្បែក គឺ​សម្រាប់​ជំងឺ​សឹក​ឆ្អឹង​សន្លាក់ (Osteoarthritis) និងជំងឺ​ស្បែក​របក​ក្រហម (Psoriasis ជំងឺ​ស្បែក​ម្យ៉ាង​ធ្វើឲ្យស្បែក​វិវត្តន៍​លឿន​ខ្លាំង បង្ក​ឲ្យ​កើត​កោសិកា​ស្បែក​ច្រើន ​បង្កើត​ជាទម្រង់​ដូច​ស្រកា និង​បណ្ដាលឲ្យ​រមាស់​ និងឈឺ) ។

ចាក់​ក្នុង​សាច់​ដុំ

ព្យាបាល​ដោយ​ចាក់​ក្នុង​សាច់​ដុំ​ គឺ​សម្រាប់​ជំងឺ​សឹក​ឆ្អឹង​សន្លាក់ (Osteoarthritis)។

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

– មាន​ជា​ទម្រង់​ថ្នាំ​គ្រាប់​មាន​ស្រោម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bovine Cartilage http://www.webmd.com/vitamins-supplements/ingredientmono-155-bovine%20cartilage.aspx?activeingredientid=155&activeingredientname=bovine%20cartilage Accessed September 13, 2017

Bovine Cartilage http://www.emedicinehealth.com/bovine_cartilage/vitamins-supplements.htm  Accessed September 13, 2017

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម