ស្វែងយល់ពីការប្រើប្រាស់
១- ម្រះព្រៅប្រើដើម្បីអ្វី?
ម្រះព្រៅ គឺជារុក្ខជាតិមានប្រភពចេញពីប្រទេសឥណ្ឌា អាចប្រើជាឱសថបុរាណ Ayurvedic (រូបមន្តថ្នាំបុរាណរបស់ឥណ្ឌា) ដើម្បីកាត់បន្ថយបញ្ហាស្ដ្រេស ក៏ជារុក្ខជាតិតំណាងឲ្យសាសនាហិណ្ឌូ ដែលគេតែងដាំវានៅតាមកន្លែងទីសក្ការៈបូជានៃសាសនានេះ។ ពួកហិណ្ឌូ បានហៅរុក្ខជាតិនេះថា Holy Basil (ម្រះព្រៅ) ឬ Tulsi មានន័យថា “គ្មានអ្វីបៀបបាន’។
គេយកស្លឹកម្រះព្រៅ ដើម និងគ្រាប់ ដើម្បីធ្វើជាឱសថបុរាណ សម្រាប់ព្យាបាលផ្ដាសាយ ផ្ដាសាយធំ ផ្ដាសាយបក្សី ជំងឺទឹកនោមផ្អែម ជំងឺហឺត រលាកទងសួត ឈឺត្រចៀក ឈឺក្បាល ឈឺក្រពះ ជំងឺបេះដូង គ្រុនក្ដៅ រលាកថ្លើមដោយវីរុស គ្រុនចាញ់ ស្ដ្រេស និងជំងឺរបេង។ គេក៏ប្រើម្រះព្រៅ ដើម្បីបន្សាបជាតិពុលដោយសារបារ៉ត ជួយឲ្យអាយុវែង ធ្វើជាថ្នាំបណ្ដេញមូស និងព្យាបាលពស់ចឹក និងខ្យាដំរីទិចជាដើម។ លើសពីនេះទៀត ក៏អាចលាបលើស្បែក ដើម្បីព្យាបាលដង្កូវក្នុងពោះវៀន អាចប្រើជាអាហារ ដូចជា ឆា និងធ្វើសម្លហឹរ ជាដើម។
២- ម្រះព្រៅដំណើរការយ៉ាងម៉េច?
គ្មានការសិក្សាណាមួយ បញ្ជាក់ពីដំណើរការរបស់ម្រះព្រៅនៅឡើយទេ ហេតុនេះសូមទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ យ៉ាងណា ដឹងថាសារធាតុគីមីក្នុងម្រេះព្រៅ អាចជួយបន្ថយការឈឺចាប់ និងបំបាត់ហើមដោយសាររលាកបាន មិនតែប៉ុណ្ណោះ អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។ មួយវិញទៀតប្រេងម្រេះព្រៅ អាចប្រើព្យាបាលមហារីកបាន ដោយផ្អែកលើការស្រាវជ្រាវមួយបានបង្ហាញថា ប្រេងម្រេះព្រៅ អាចជួយបន្ថយដំណើរការ និងបង្កើនអត្រារស់រានរបស់សត្វកើតមហារីកមួយចំនួន។ ស្រាវជ្រាវគិតថា ផលប្រយោជន៍នេះ អាចបញ្ជាក់កាន់តែច្បាស់ ពីសម្ថតភាពនៃប្រេងម្រេះព្រៅ ដើរតួជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម (Antioxidant)។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ហាមប្រើចំពោះស្រ្តីមានគភ៌
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្រះព្រៅ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៣- មានសុវត្ថិភាពដែរទេ?
ម្រះព្រៅអាចមានសុវត្ថិភាព ពេលញ៉ាំវាក្នុងរយៈពេលខ្លី រហូតដល់ ៦សប្ដាហ៍ ប៉ុន្តែគេមិនទាន់ដឹងពីសុវត្ថិភាព ឬយ៉ាងណានៅឡើយ នៅពេលប្រើយូរជាងនេះ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ គេមិនដឹងច្បាស់ថា ញ៉ាំម្រះព្រៅអំឡុងពេលពពោះ និងបំបៅដោះកូន មានសុវត្ថិភាព ឬអត់នោះទេ ហេតុនេះបើអាច ចៀសវាងញ៉ាំរុក្ខជាតិប្រភេទនេះ ដើម្បីកុំឲ្យមានបញ្ហា។
– ការវះកាត់៖ ម្រះព្រៅ អាចបន្ថយកំណកឈាម ដូច្នេះគេបារម្ភថា អាចនឹងបង្កើនហានិភ័យការហូរឈាមអំឡុងពេល និងក្រោយពេលវះកាត់ ហេតុនេះ ត្រូវឈប់ញ៉ាំម្រះព្រៅយ៉ាងហោចណាស់ ២សប្ដាហ៍ មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៦- ម្រះព្រៅមានផលរំខានអ្វីខ្លះ?
បើមានក្ដីបារម្ភទាក់ទងនឹងផលរំខាន សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងថ្នាំរុក្ខជាតិ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ម្រះព្រៅ អាចមានអន្ដរកម្ម ជាមួយថ្នាំយើងកំពុងប្រើ ឬជំងឺមួយចំនួន ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងថ្នាំរុក្ខជាតិមុនពេលនឹងប្រើជាថ្នាំបុរាណ។ ខណៈថ្នាំដែលមានប្រតិកម្មជាមួយម្រះព្រៅ មានដូចជា៖
– ថ្នាំបន្ថយកំណកឈាម៖ ថ្នាំប្រឆាំងកំណកឈាម និងថ្នាំទប់ផ្លាកែត អាចមានអន្ដរកម្មជាមួយម្រះព្រៅ។ ព្រោះម្រះព្រៅ អាចទប់កំណកឈាម ហេតុនេះបើផឹកវាជាមួយថ្នាំប្រឆាំងកំណកឈាម នឹងប្រឈម ងាយជាំ និងហូរឈាម ប៉ុន្ដែមិនមានព័ត៌មានណាបញ្ជាក់ច្បាស់ពីបញ្ហានេះទេ។ ថ្នាំដែលទប់កំណកឈាមមាន Aspirin, clopidogrel (Plavix), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Ticlopidine (Ticlid), Warfarin (Coumadin) និងផ្សេងទៀត។
– ថ្នាំ Pentobarbital៖ ថ្នាំ Pentobarbital ជាប្រភេទថ្នាំសណ្តំ ក៏អាចមានអន្តរកម្មជាមួយម្រះព្រៅដូចគ្នា ព្រោះថ្នាំនេះ ធ្វើឲ្យងងុយគេង ដោយមនុស្សមួយចំនួននិយាយថា ការញ៉ាំប្រេងម្រះព្រៅជាមួយថ្នាំនេះ បណ្ដាលឲ្យងងុយគេងខ្លាំង តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់បង្ហាញថា បញ្ហានេះគួរឲ្យព្រួយបារម្ភខ្លាំងនៅឡើយទេ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើម្រះព្រៅជាថ្នាំបុរាណ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថរុក្ខជាតិ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- មានទម្រង់បែបណាខ្លះ?
ម្រះព្រៅ អាចមានទម្រង់ជា៖
– សារធាតុរាវចម្រាញ់
– ម្សៅ
– ប្រេង។
[embed-health-tool-bmi]