backup og meta

Basil (ជីរ​នាង​វង)

Basil (ជីរ​នាង​វង)

ស្វែងយល់ពីការប្រើប្រាស់

១- ជីរនាងវងជួយអីខ្លះដល់រាងកាយ?

ជា​ថ្នាំ ដោយ​អ្នក​ខ្លះ​ប្រើ​វា​ជា​ទឹក​ខ្ពុរ​មាត់​ អាចប្រើព្យាបាល​អាការៈ​ចុក​ពោះ មិន​ឃ្លាន​អាហារ ខ្យល់​នៅ​ក្នុង​ពោះ​វៀន ជំងឺ​តម្រង​នោម ចាល​ទឹក ផ្ដាសាយ ជំងឺ​សិរមាន់ និង​ការ​បង្ក​រោគ​ដោយ​ដង្កូវ។ វា​ក៏​ប្រើ​សម្រាប់​ព្យាបាល​ករណី​ពស់​ចឹក ​និង​សត្វ​ល្អិត​ទិច។ ស្ត្រី​មួយ​ចំនួន​ប្រើ​វា​​មុន និង​ក្រោយ​ឆ្លង​ទន្លេ​ដើម្បី​ជួយ​សម្រួល​ចរន្ត​ឈាម​ និង​ជួយ​ឲ្យ​ឆាប់​មាន​ទឹក​ដោះ។

២- ជីរនាវង​វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដឹង​ពីប្រសិទ្ធភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ និង​គ្រូ​ឱសថ​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះបី​ជា​យ៉ាងណា វា​មាន​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា ​វា​ជា​ប្រភព​វីតាមីន​សេ កាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម និង​ជាតិដែក។ ជីនាងវង មាន​សារធាតុ​គីមី អាច​បន្ថយ​ការ​ឈឺចាប់ ឬ​ហើម និង​សារ​ធាតុ​គីមី​ផ្សេង​ទៀត​ អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ ការ​ស្រាវ​ជ្រាវរកឃើញ​ពីកំណើន​ចំនួន​អង់​ទី​ករ ​បង្ហាញ​ថា​វា​អាច​ប្រើ​ទៅ​ទៅ​រំញោច​ប្រព័ន្ធ​ភាព​ស៊ាំ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើជីរ​នាងវង​គួរដឹងអីខ្លះ?

យោង​តាម​ទ្រឹស្ដី ប្រេង​ ឬសារធាតុ​​ទាញ​ចេញ​ពី​ជី​នាងវង ​អាច​បង្កើន​កត្តា​ប្រឈម​ហូរ​ឈាម​អំឡុង​ពេល​វះ​កាត់។ គប្បី​ឈប់​ប្រើ​វា​យ៉ាង​តិច​ ២​សប្តាហ៍ ​មុន​ពេល​វះកាត់។

​គួរ​ដឹង​ពី​របៀប​ញ៉ាំ​ជី​នាងវង​ស្រស់​ៗ​ ឬ​ជា​ម្សៅ ដោយ​ត្រូវ​ដឹង​ថា​ផ្នែក​គួរ​ប្រើ ​គឺ​មាន​តែ​ស្លឹក​តែ​ប៉ុណ្ណោះ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​អាហារ​បំប៉ន​ មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​អាហារ​បំប៉ន​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

មិន​ត្រូវ​ប្រើ​ជី​នាងវង​ក្នុង​កម្រិត​ព្យាបាល​ទៅ​លើ​អ្នក​ជំងឺ​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​ឡើយ។ មិន​ត្រូវ​ឲ្យ​ទារក​ឬ​ក្មេង​តូច​ប្រើ​ក្នុង​កម្រិត​ព្យាបាល​ដូច​គ្នា​ដែរ។ សារធាតុ​គីមី​មួយ​របស់​ជី​រនាងវង គឺ​ Estragol អាច​ផលិត​ជា Mutagenic Effect (ឥទ្ធិពល​ធ្វើឲ្យ​កោសិកា​ផ្លាស់ប្ដូរ​រូបរាង ​និង​ខូច​ DNA) ​នៅ​ពេល​ប្រើ​កម្រិត​ខ្ពស់​សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ។​

ប្រុង​ប្រយ័ត្ន​សម្រាប់​អ្នក​ជំងឺ​ មិន​ត្រូវ​ប្រើ​ជា​មួយ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម ឬ​អាំងស៊ុយលីន អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាតិ​ស្ករ​ធ្លាក់​ចុះ។

ស្វែងយល់ពីផលរំខាន

៥- ជីរនាងវងមានផលរំខានអីខ្លះ?

– បញ្ហា​ជាតិ​ស្ករ​ធ្លាក់ចុះ

– ជំងឺ​មហារីក​សាច់​ថ្លើម

– កំណក​ឈាម​យឺត និង​បង្កើន​ការ​ហូរ​ឈាម។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦- ជីរនាងវងមានអន្តរកម្មជាមួយអីខ្លះ?

អាចមាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ និង​​ជំងឺកំពុង​មាន។ គប្បីពិភាក្សា​ជាមួយអ្នកជំនាញ​ឱសថ​រុក្ខជាតិ ឬគ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។

ជីរនាងវង ​​ជា​​ប្រភេទ​​ថ្នាំ​​អាច​​បង្កើន​​ប្រសិទ្ធ​​ភាព​អាំងស៊ុយលីន និង​ប្រឆាំង​ប្រសិទ្ធភាព​ថ្នាំ​ទឹក​នោម​ផ្អែម បន្ថយ​ជាតិ​ស្ករ ដូច​នេះ​មិន​ត្រូវ​ប្រើ​រួម​គ្នានោះ​ទេ។ ពេល​ខ្លះ ជីនាវង ​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ ជាហហេតុ​អាច​ប៉ះពាល់​លទ្ធផល​ធ្វើ​តេស្ត។

ស្វែងយល់ពីកម្រិតថ្នាំ

ពត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

ការ​ព្យាបាល​សាក​​ល្បង​ លើ​ករណី​​ធ្លាក់​ចុះ​​ជាតិ​​ស្ករ ដោយ​​​គេ​ប្រើ ​​២,៥ក្រាម​ស្លឹក​ ឬ​​ជា​​ម្សៅ​​ស្ងួត ក្នុង​ទឹក ២០០​មិល្លីលីត្រ ប្រើ​ប្រចាំ​ថ្ងៃ​រយៈពេល​ ២ ​ខែ។

កម្រិត​​ថ្នាំ​រុក្ខជាតិ​ មាន​ភាព​ខុស​គ្នាសម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ​ អាស្រ័យ​កត្តា​អាយុ សុខភាព និង​លក្ខខណ្ឌ​មួយ​ចំនួន។ប៉ុន្តែសារធាតុ​បំប៉ន​ទាំង​អស់ ​​​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​នោះ​ទេ។ ដូច​នេះ​ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ​ សម្រាប់​កម្រិត​​ប្រើ​ប្រាស់​ដែល​ត្រឹម​ត្រូវ។

៨- អាចមានទម្រង់អីខ្លះ?

ជា​ទម្រង់ ស្លឹក​បន្ទះ ​ម្សៅ តែ និង​ជាប្រេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version. Page 50.

Basil. http://www.drugs.com/npp/holy-basil.html. Assessed August 3, 2016.

Basil. http://www.webmd.com/vitamins-supplements/ingredientmono-1101-holy%20basil.aspx?activeingredientid=1101&activeingredientname=holy%20basil. Assessed August 3, 2016.

Basil. http://www.webmd.com/vitamins-supplements/ingredientmono-303-basil.aspx?activeingredientid=303&activeingredientname=basil. Assessed August 3, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/04/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Apr 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម