ស្វែងយល់ពីការប្រើប្រាស់
១- តើវ៉ាសាប៊ិប្រើដើម្បីអ្វី?
វ៉ាសាប៊ិក (Wasabi) ជារុក្ខជាតិមានដើមកំណើតនៅប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននេះ គេអាចដាំបាននៅតាមបណ្តាតំបន់មួយចំនួន ដូចជា កោះតៃវ៉ាន់ និងញ៉ូវសេឡេន ដើម្បីយកឫស មកប្រើក្នុងទឹកជ្រលក់ និងគ្រឿងទេស មានក្លិនឆួល និងហិរខ្លាំង។ គេញ៉ាំរុក្ខជាតិប្រភេទនេះ ដើម្បីការពារជំងឺបេះដូង មហារីក និងជំងឺពុកឆ្អឹង។ យ៉ាងណាមិញ គេក៏អាចប្រើវាក្នុងអាហារដើម្បីបង្កើនជាតិហិរផងដែរ។
២- វ៉ាសាប៊ិដំណើរការម៉េចខ្លះ?
មិនទាន់មានការសិក្សាច្បាស់ពីរុក្ខជាតិប្រភេទនេះនៅឡើយទេ។ ពិភាក្សាជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនសម្រេចចិត្តប្រើប្រាស់។ ប៉ុន្តែយ៉ាងណា គេដឹងថា វ៉ាសាប៊ិក មានផ្ទុកនូវសារធាតុសម្លាប់មេរោគ ប្រឆាំងមហារីក និងការរលាកផ្សេងៗ។ លើសពីនេះ គេនៅជឿថា អាចជួយបញ្ហាកំណកឈាម និងការលូតលាស់ឆ្អឹងលឿនថែមទៀតផង។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើវ៉ាសាប៊ិគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិក្នុងករណី៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេល កំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំ ណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ វ៉ាសាប៊ិ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹង ដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះ គេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់។ មុនពេលប្រើ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីដឹងថា វ៉ាសាប៊ិ មានសុវត្ថិភាព ឬយ៉ាងណានៅឡើយទេ។
៥- គួរប្រុងប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះ៖ មិនទាន់មានព័ត៌មានគ្រប់គ្រាន់ អាចបញ្ជាក់ពីសុវត្ថិភាព ពេលញ៉ាំវ៉ាសាប៊ិ អំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូននៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមចៀសវាងញ៉ាំវា។
– វិបត្តិកំណកឈាម៖ វ៉ាសាប៊ិ អាចធ្វើឲ្យឈាមក្រកក។ តាមទ្រឹស្ដី វ៉ាសាប៊ិ អាចបង្កើនហានិភ័យហូរឈាម និងមានរបួស ចំពោះអ្នកជំងឺមានវិបត្តិកំណកឈាម។
– វះកាត់៖ រុក្ខជាតិនេះ អាចធ្វើឈាមក្រកក។ វ៉ាសាប៊ិអាចបណ្ដាលឲ្យហូរឈាមច្រើនពេលវះកាត់។ សូមឈប់ញ៉ាំ វ៉ាសាប៊ យ៉ាងហោច ២អាទិត្យ មុនវះកាត់។
ស្វែងយល់ពីផលរំខាន
៦- វ៉ាសាប៊ិមានផលរំខានអីខ្លះ?
ប្រសិនបើមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- វ៉ាសាប៊ិមានអន្តរកម្មជាមួយអីខ្លះ?
វ៉ាសាប៊ិ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថបុរាណ មុនពេលប្រើ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់រុក្ខជាតិប្រភេទនេះ ខុសៗគ្នាអាស្រ័យលើស្ថានភាពសុខភាពមនុស្សម្នាក់។ កម្រិតប្រើ អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងស្ថានភាពផ្សេងៗទៀត។ ឱសថរុក្ខជាតិមិនប្រាកដថាមានសុវត្ថិភាពរហូតនោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុននឹងប្រើ។
៩- អាចមានទម្រង់អីខ្លះ?
– វ៉ាសាប៊ិ ស្រស់
– វ៉ាសាប៊ិគ្រាប់ សម្រាប់លេប
– ប្រភេទម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]