backup og meta

Yogurt (យ៉ាអួ)

Yogurt (យ៉ាអួ)

ស្វែងយល់ពីការប្រើប្រាស់

តើ​យ៉ាអួ​ជួយអីខ្លះដល់រាងកាយ?

យ៉ាអួ​គឺ​ជា​ផលិត​ផល​ទឹក​ដោះ​គោ​ដោយ​ធ្វើ​ឡើង​ពី​ទឹក​ដោះ​គោ​ជូ​ដែល​ប្រើប្រាស់​ភាគ​ល្អិត​មួយ​ឬ​ច្រើន​នៃ​បាក់តេរី​ដូចជា​ Lactobacillus acidophilus, Lactobacillus rhamnosus, Lactobacillus bulgaricus, Enterococcus faecium, Streptococcus thermophilus, និង​ផ្សេង​ទៀត។

យ៉ាអួ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​:

  • រាក ចំពោះ​កូន​ក្មេង
  • រាក​ ដោយ​សារ​តែ​ថ្នាំ​ផ្សះ
  • រាក​ ចំពោះ​កូន​ក្មេង​ និង​ទារក​ដែល​ខ្វះ​អាហារូបត្ថម្ភ
  • Lactose Intolerance (មិន​អាច​ញ៉ាំ​ទឹក​ដោះ​គោ​បាន) ប្រើ​វា​ជំនួស​ទឹក​ដោះ​គៅ
  • ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ដែល​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ(Helicobacter pylori)​ នៅ​ពេល​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ដទៃ​ទៀ
  • កម្រិត​ជាតិ​កូឡេស្តេរ៉ូល​ខ្ពស់
  • ជំងឺ​ហឺត
  • រលាកទ្វារមាសដោយសារបាក់តេរី
  • បង្ការ​ការ​រលាក​បំពង់​បង្ហួរ​នោម (UTIs).
  • បង្ការ​ជំងឺ​មហារីក​ចុង​ពោះវៀន​ធំ
  • បង្ការ​ការ​បង្ក​រោគ​លើទ្វារមាស​ដោយ​មេរោគ​ផ្សិត
  • ព្យាបាល​ដំបៅ​ក្រពះ
  • បង្ការ​ការ​រលាក​ដោយ​កម្ដៅ​ព្រះ​អាទិត្យ

វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​យ៉ាអួ​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​ណា​ក៏​ដោយ​គ្រាន់​តែ​ដឹង​ថា​ យ៉ាអួ​មាន​ផ្ទុក​នូវ​បាក់តេរី​ដែល​អាច​ជួយ​បង្កើត​ឡើង​វិញ​នូវ​បាក់តេរី​ល្អ​នៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ​ និង​ទ្វារមាស​ដែល​ជា​ហេតុ​ជួយ​ក្នុង​ការ​ព្យាបាល​រោគ​រាក​និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ទ្វារ​មាស។

កត្តាគួរប្រុងប្រយ័ត្ន

មុនប្រើគួរដឹងអីខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថ​ការី ​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ:

  • ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
  • អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
  • អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែក្ស៊ី​ជាមួយ​ដំឡូង​ឬ​ថ្នាំ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ
  • អ្នក​មាន​ជំងឺ​ផ្សេងៗ​ទៀត
  • អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

មានសុវត្ថិភាពកម្រិតណា?

យ៉ាអួ​គឺ​ច្រើន​តែ​មាន​សុវត្ថិភាព​សម្រាប់​យុវវ័យ​ភាគ​ច្រើន​នៅ​ពេល​បរិភោគ ហើយ​យ៉ាអួ​ក៏​មាន​សុវត្ថិភាព​ផង​ដែរ​នៅ​ពេល​ប្រើប្រាស់​នៅ​ក្នុង​ទ្វារមាស។

ការ​ប្រុង​ប្រយ័ត្ន​និង​ការ​ព្រមាន​ពិសេស

ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន៖ យ៉ាអួ​ច្រើន​តែ​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្រិត​ដែល​រក​ឃើញ​នៅ​ក្នុង​អាហារ​និង​គួរ​តែ​អាច​មាន​សុវត្ថិភាព​ផង​ដែរ​នៅ​ពេល​ប្រើប្រាស់​ក្នុង​ទ្វារមាស​អំឡុង​ពេល​មាន​គភ៌។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​តូច​មួយ​បាន​រាយ​ការណ៍​ថា​គ្មាន​ផល​ប៉ះពាល់​ទេ។

យ៉ាអួ​ច្រើន​តែ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​បំបៅ​ដោះ​នៅ​ពេល​ប្រើប្រាស់​ក្នុង​កម្រិត​ធម្មតា​នៃ​អាហារ​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​គឺ​មិន​ទាន់​បាន​សិក្សា​គ្រប់​គ្រាន់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​យ៉ាអួ​ក្នុង​ទ្វារមាស​អំឡុង​ពេល​ធ្វើ​ការ​បំបៅ​ដោះ​ទេ។ យល់​ល្អ​គួរ​តែ​ជៀសវាង​ការ​ប្រើប្រាស់​យ៉ាអួ​ក្នុង​ទ្វារមាស​ប្រសិន​បើ​អ្នក​ធ្វើ​ការ​បំបៅ​ដោះ​កូន

សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ អាច​នៅ​មាន​បាក់តេរី​មាន​ជីវិត​ខ្លះ​ជា​កង្វល់​នៅ​ក្នុង​យ៉ាអួ​ដែល​វា​អាច​ធ្វើ​ការ​ក​កើត​ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បង្ក​ទៅ​ជា​ជំងឺ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូចជា​អ្នក​ជំងឺ​អេដស៍​ឬ​អ្នក​ប្ដូរ​សរីរាង្គ។ បាក់តេរី​នៅ​ក្នុង​យ៉ាអួ​បាន​បង្ក​ឲ្យ​មាន​ជំងឺ​ប៉ុន្តែ​ជា​កម្រ​គឺ​នៅ​ក្នុង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប្រសិន​បើ​អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​គួរ​តែ​ជៀសវាង​បរិភោគ​យ៉ាអួ​ក្នុង​កម្រិត​ច្រើន​ដែល​មាន​ផ្ទុក​បាក់តេរី​រស់​ក្នុង​រយៈ​ពេល​យូរ​ដោយ​គ្មាន​ដំបូន្មាន​ពី​គ្រូពេទ្យ​របស់​អ្នក។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?

នៅ​មិន​ទាន់​មាន​របាយការណ៍​អំពី​ផល​ប៉ះពាល់​នៅ​ឡើយ​ទេប៉ុន្តែ​មាន​ករណី​ច្រើន​ដែល​មាន​មនុស្ស​ពុល​ដោយ​សារ​យ៉ាអួ​ដែល​ផ្ទុក​មេរោគ​លាយ​ឡំ​ជាមួយ​នឹង​ជំងឺ​ដែល​បង្ក​ដោយ​សារ​បាក់តេរី។

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​ទាំង​នេះ​ទេ។ ក៏មានដែរ​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀបរាប់​ជូន​ខាង​លើ ​ហើយប្រសិន​បើ​អ្នក​មាន​ចម្ងល់​ទាក់ទង​​ផល​ប៉ះពាល់​ណា​មួយ​សូម​ទៅ​ពិគ្រោះ​ជាមួយអ្នក​ឯកទេសឱសថ​រុក្ខជាតិ​ឬ​​​គ្រូពេទ្យ​ជំនាញរបស់​អ្នក។

ស្វែងយល់ពីអន្តរកម្មថ្នាំ

-​ មានអន្តរកម្មជាមួយអីខ្លះ?

យ៉ាអួ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​ឬ​ស្ថានភាព​ជំងឺ​ដែល​អ្នក​មាន។ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់។

ឱសថ​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​យ៉ាអួ​​រួមមាន:

  • ថ្នាំ​ផ្សះ (Tetracycline)

យ៉ាអួ​មាន​ផ្ទុក​កាល់ស្យូម​ដែល​សារជាតិ​នេះ​វា​អាច​​ភ្ជាប់​ទៅ​នឹង​ថ្នាំ​ tetracyclines នៅ​ក្នុង​ក្រពះ។ វា​កាត់​បន្ថយ​ចំនួន​កម្រិតថ្នាំ tetracyclines ដែល​អាច​ត្រូវ​បាន​ស្រូប​យក។ ការ​ប្រើប្រាស់​កាល់ស្យូម​ជាមួយ​ថ្នាំ​ tetracyclines អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ tetracyclines។ ដើម្បី​ជៀសវាង​អន្តរកម្ម​នេះ​អ្នក​គួរ​តែ​បរិភោគ​យ៉ាអួ​មុន​២​ម៉ោង​ឬ​៤​ម៉ោង​ក្រោយ​ប្រើ​ថ្នាំ tetracyclines

ពពួក​ថ្នាំ​ tetracyclines មាន​ដូចជា demeclocycline (Declomycin), minocycline (Minocin), និង​ tetracycline (Achromycin).

  • ថ្នាំ​ Ciprofloxacin (Cipro)

ថ្នាំ​ Ciprofloxacin (Cipro) គឺ​ជា​ប្រភេទ​ថ្នាំ​ផ្សះ។ យ៉ាអួ​អាច​កាត់​បន្ថយ​ចំនួន​កម្រិត​ថ្នាំ ciprofloxacin (Cipro) ដែល​រាង​កាយ​ស្រូប​យក។ ការ​បរិភោគ​យ៉ាអួ​ជាមួយ​ថ្នាំ ciprofloxacin (Cipro) អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ ciprofloxacin (Cipro)។ ដើម្បី​ជៀសវាង​អន្តរកម្ម​នេះ​អ្នក​គួរ​តែ​បរិភោគ​យ៉ាអួ ហោច​ណាស់​១​ម៉ោង​ក្រោយ​ប្រើ​ថ្នាំ​ ciprofloxacin (Cipro)

  • ថ្នាំ​បន្ទាប​ប្រព័ន្ធ​ភាព​ស៊ាំ (Immunosuppressants)

យ៉ាអួ​មាន​ផ្ទុក​ពពួក​បាក់តេរី​រស់​និង​ផ្សិត។ ប្រព័ន្ធ​ភាព​ស៊ាំ​ជា​ធម្មតា​តែង​តែ​គ្រប់​គ្រង​បាក់តេរី​និង​ផ្សិត​នៅ​ក្នុង​រាង​កាយ​ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ។ ការ​ប្រើប្រាស់​ថ្នាំ​ដែល​បន្ទាប​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​បង្កើត​ឱកាស​ឲ្យ​រាង​កាយ​មាន​ជំងឺ​ដោយ​សារ​តែ​បាក់តេរី​និង​ផ្សិត។ ជាមួយ​គ្នានេះ​ការ​បរិភោគ​យ៉ាអួ​ជាមួយ​នឹង​ថ្នាំ​ដែល​អាច​បន្ទាប​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ធ្វើ​ឲ្យ​រាងកាយ​មាន​លទ្ធភាព​ទទួល​ជំងឺ។

ថ្នាំ​ដែល​អាច​បន្ទាប​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ដូចជា azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids), និង​ផ្សេង​ទៀត។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ពត័មាន​បន្ថែម​។

– កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ខាង​ក្រោម​នេះ​បាន​ត្រុវ​ធ្វើ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្រ្តស្រាវជ្រាវ:

តាមមាត់:

+សំរាប់​បង្ការ​រោគ​រាក​ដោយ​សារ​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ៖ ១២៥​មិល្លី​លីត្រ​នៃ​យ៉ាអួ​ដែល​មាន​ផ្ទុក​បាក់តេរី Lactobacillus GG លេប​២​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ទាល់​តែ​ចប់​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ។ ក្រុម​អ្នក​ស្រាវជា្រវ​ខ្លះ​បាន​ណែនាំ​ឲ្យ​លេប​២៤០​មិល្លី​លីត្រ​នៃ​យ៉ាអួ​ដែល​ត្រៀម​រួច​២​ដង​ក្នុង​មួយ​ថ្ងៃ។ បរិភោគ​យ៉ាអួ​ហោច​ណាស់​២​ម៉ោង​មុន​ឬ​២​ម៉ោង​ក្រោយ​លេប​ថ្នាំ​ផ្សះ។

+សម្រាប់​រោគ​រាកបរិភោគ​យ៉ាអួ​១២៥​ក្រាម​ដែល​មាន​ផ្ទុក​បាក់តេរី Lactobacillus casei ២​ដង​ក្នុង​មួយ​ថ្ងៃ

+សម្រាប់​ការ​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល កម្រិត​ប្រើ​ខុសៗ​គ្នា​មួយ​ចំនួនត្រូវ​បាន​សាកល្បង​ប្រើ អាស្រ័យ​លើ​ការ​ផលិត។

គេអាច​ប្រើ​

កម្រិត ​២០០​មិល្លី​លីត្រ​នៃ​យ៉ាអួ​ដែល​មាន​ផ្ទុក​បាក់តេរី Lactobacillus acidophilus ​ក្នុង​មួយ​ថ្ងៃ​ម្ដង។

ការ​ប្រើ​ផលិតផល​ផ្សំ​គ្នា​រវាង​យ៉ាអួ​ដែល​មាន​ផ្ទុក​បាក់តេរី​ ១២៥​មិល្លី​លីត្រ​ Lactobacillus acidophilusជាមួយ​នឹង​ស្ករ fructo-oligosaccharides​ ២,៥ភាគរយ បី​ដង​ប្រចាំ​ថ្ងៃ។​

ការ​ប្រើប្រាស់​យ៉ាអួ​ក្នុង​កម្រិត​ដូស​៤៥០​មិល្លី​លីត្រ​ដែល​មាន​ការ​បណ្ដុះ​មេរោគ​ Causido culture (ដែល​មាន​ផ្ទុក​បាក់តេរី​ដូចជា Enterococcus faecium និង​ បាក់តេរី Streptococcus ២ខ្សែ)

+សម្រាប់​បង្ការ​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​ឬ​ការ​បង្ក​​មេរោគ​ដោយ​សារ​បាក់តេរី ប្រើ​យ៉ាអួ​ក្នុង​កម្រិត​ដូស​ធម្មតា​១៥០​មិល្លី​លីត្រ​ដែល​មាន​ផ្ទុក​បាកតេរី​ Lactobacillus acidophilus ម្ដង​ក្នុង​មួយ​ថ្ងៃ។

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​យ៉ាអួ​​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​ដូស​ដែល​អ្នក​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​សុខភាព​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ឬ​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​ក្នុង​ការ​ប្រើ​កម្រិត​ដូស​ឲ្យ​បាន​ត្រឹមត្រូវ។

– អាចមានទម្រង់អីខ្លះ?

យ៉ាអួ​​​អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ជា:

  • យ៉ាអួ​ទឹក​ដោះ​គោ​ទូទៅ: យ៉ាអួ​ទឹក​ដោះ​គោ​សុទ្ធ​ យ៉ាអួ​ជាតិ​ខ្លាញ់​ទាប​ យ៉ាអួ​គ្មាន​ជាតិ​ខ្លាញ់​ យ៉ាអួ​​ក្រិក​ យ៉ាអួwhipped​
  • យ៉ាអួ​ផ្សេង​ទៀត: យ៉ាអួ​ទឹក​ដោះ​ពពែ យ៉ាអួLabneh (labne) យ៉ាអួ​ទឹក​ដោះ​ចៀម យ៉ាអួ​ទឹក​សណ្ដែក
  • យ៉ាអួ​សម្រាប់​ផឹក

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Yogurt http://www.webmd.com/vitamins-supplements/ingredientmono-829-yogurt.aspx?activeingredientid=829& Accessed September 21, 2017

Yogurt is not just for breakfast! 53 ways to use this magical ingredient https://www.today.com/food/yogurt-not-just-breakfast-53-ways-use-magical-ingredient-t96721 Accessed September 21, 2017

កំណែ​ប្រែបច្ចុប្បន្ន

27/12/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម