ស្វែងយល់ពីការប្រើប្រាស់
១- ខ្វិតអាចប្រើដើម្បីអ្វី?
ខ្វិតជាដើមឈើធំមធ្យម ផ្លែមានសម្បករឹងគ្រើម មានពណ៌ប្រផេះ អាចញ៉ាំសាច់បាន ហើយនៅពេលខ្ចីមានរស់ជាតិចត់ជូរ នៅពេលទុំមានរសជាតិផ្អែមជូរ។ ផ្នែករបស់រុក្ខជាតិនេះ ប្រើដើម្បីព្យាបាលដូចជា៖
– សារជាតិចម្រាញ់ចេញពីផ្លែ៖ ព្យាបាលអាការៈធុំអាហារ អាហារមិនរលាយ ចេញទឹកមាត់ច្រើន ពងមាត់ ឈឺមាត់។
– សម្បកដើមនិងសាច់ផ្លែ៖ បិតព្យាបាលសត្វទិចឬ ខាំ។
– បន្លា៖ ប្រើឆុងទឹកផឹក ព្យាបាលធ្លាក់ឈាម។
– ស្លឹក៖ ដាំទឹកផឹក ព្យាបាលអាហារមិនរលាយ បុកបិតពីលើភ្នែក ព្យាបាលភ្នែកឈឺក្រហម។
២- វាដំណើរការម៉េច?
សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម ព្រោះក្នុងរុក្ខជាតិនេះមានសារធាតុគីមី ដូចជា៖
– ផ្លែខ្ចី (សាច់ផ្លែ ១០០ ក្រាម)៖ ជាតិ Pectine ពី ២-៥ ភាគរយ ជាតិទឹក ៧៤% Protide ៨ក្រាម ជាតិ Lipid ១,៥ក្រាម កាបូអ៊ីដ្រាត ៧,៥ក្រាម ជាតិផេះ ៥ ក្រាម។
– គ្រាប់ (១០០ក្រាម) ៖ ជាតិទឹក ៤ក្រាម ជាតិ Protide ២០ក្រាម ជាតិ Lipid ២៧ ក្រាម កាបូអ៊ីដ្រាត ៣៥ក្រាម និងផេះ ៥ ក្រាម។
– សាច់ខ្វិតក្រៀម ៖ មាន អាស៊ីដ Citrique ១៥% និងមានជាតិ ប៉ូតាស្យូម កាល់ស្យូម អំបិល និងជាតិដែក តិចតួច។
– ស្លឹក៖ មានជាតិប្រេង ០,៧ ភាគរយ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយខ្វិត ឬថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ខ្វិតអាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូស ក្នុងការប្រើប្រាស់ផ្លែខ្វិត អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឪសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៧- ទម្រង់ខ្វិតមានអ្វីខ្លះ?
– ផ្លែ
– សម្បកដើម
– ស្លឹក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]