backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Coconut Oil (ប្រេងដូង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 07, 2021

Coconut Oil (ប្រេងដូង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​ប្រេង​ដូង​ប្រើ​ដើម្បី​អ្វី?

ប្រេង​ដូង​ ត្រូវ​ចាត់​ទុក​ជា​ប្រេង​ចម្រាញ់​ពី​ធម្មជាតិ​ល្អ​បំផុត​មួយ​សម្រាប់​សុខភាពសក់ ស្បែក សម្រស់ បាន​ច្រើន។ ប៉ុន្តែ​ ក្រៅ​ពី​ប្រើ​ជា​សម្រាប់​សុខភាព​ខាង​លើ ចាស់ៗ​ពី​ដើម ក៏ដូច​ជា​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន និយម​ប្រើ​ប្រេង​ដូង ​ដើម្បី​ព្យាបាល​ស្ថានភាពមួយ​ចំនួន​​ដូច​ជា៖

ទឹក​នោម​ផ្អែម

– ជំងឺ​បេះដូង

– អស់​កម្លាំង​រ៉ាំរ៉ៃ

– ជំងឺ Crohn (Cronh’s disease– ជំងឺ​រលាក​ពោះ​វៀន​ម្យ៉ាង​ ដែល​រលាក​នៅ​ផ្នែក​ជា​ច្រើន​របស់​ពោះ​វៀន​ធំ)

– រលាក​ពោះ​វៀន (Irritable bowel syndrome – IBS)

– ជំងឺ​ Alzheimer’s Disease (​ភ្លេច​ភ្លាំង​មនុស្ស​ចាស់)

– បញ្ហា​ក្រពេញទីរ៉ូអ៊ីត

ប្រេង​ដូង ក៏​​ត្រូវ​ប្រើ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចុះ​ទម្ងន់ និង​បន្ថយ​ជាតិ​កូលេស្តេរ៉ូល។ បើ​លាប​ប្រេង​ដូង​នៅ​លើ​ស្បែក​ និង​សក់​ អាច​ធ្វើ​ជា​សារធាតុ​ផ្ដល់​សំណើម​ដើម្បី៖

– ផ្ដល់​សុខភាព​ទារក​ទើប​ នឹង​កើត

– បង្ការ​អាការៈរមាស់​ស្បែក

– ព្យាបាល​ជំងឺ​សើស្បែក Psoriasis

– ព្យាបាល​ការ​ខូច​សក់។

ប្រេង​ដូង​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​​ប្រើ​ចំពោះ​ជំងឺ​ផ្សេង​ទៀត សូម​សួរ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

២- ប្រេង​ដូង​ដំណើរ​ការ​​យ៉ាង​ម៉េច?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី នៅ​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា​ ប្រេង​ដូង មាន​ផ្ទុក​សារ​ធាតុគីមី​ នៃ​ជាតិ​ខ្លាញ់​ទ្រីគ្លីស៊ីរីត​ក្នុង​កម្រិត​មធ្យម មាន​សកម្មភាពខុស​គ្នា​ពី​​ខ្លាញ់​ឆ្អែតប្រភេទ​ផ្សេង​ទៀត​​ក្នុង​រាង​កាយ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុនប្រើ​ប្រេង​ដូង?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយប្រេង​ដូង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- ​ប្រេង​ដូង​មាន​សុវត្ថិភាព​កម្រិត​ណា?

– ចំពោះស្រីៗពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ពី​សុវត្ថិភាព​ប្រើ​ប្រាស់​ឱសថ​បុរាណ​នេះ​អំឡុង​ពេល​ពពោះ ​និង​បំបៅ​ដោះ​កូន នៅ​​ឡើយទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ថ្លឹង​ថ្លែង​ពី​គុណ​ប្រយោជន៍ និង​ហានិភ័យ​ ​មុន​នឹង​ប្រើ​ប្រាស់។

ប្រេងដូង

ស្វែង​យល់​ពី​ផលរំខាន

៥- ប្រេង​ដូង​មាន​ផ្ដល់​ផល​រំខាន​អ្វី​ខ្លះ?

ប្រេង​ដូង អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា៖

– ឡើង​ទម្ងន់

– កើន​កម្រិត​កូឡេស្តេរ៉ូល។

មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ពី​ផល​រំខាន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រេង​ដូង​ប្រេង​នៅ​ឡើយ​ទេ។ តែ​​យ៉ាង​ណា ក្នុង​ករណី​ខ្លះ​ អាច​មាន​ប្រតិ​កម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​កើត​ឡើង។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ​ប្រេង​ដូង​អាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ឱសថ​រុក្ខជាតិ​នេះ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ​ ឬ​ស្ថាន​ភាព​ជំងឺយើងកំពុង​មាន។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ឬ​គ្រូឱសថ​បុរាណ​មុន​នឹង​ប្រើ ពិសេស​បើ​យើង​​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ​ខូឡាជេន​សាច់​មាន់ (Chicken Collagen)
  • ដូងប្រេង (Palm Oil)
  • កម្រិត​ប្រើ

    ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

    ៧- កម្រិតប្រើធម្មតាម៉េចដែរ?

    – សម្រាប់ព្យាបាល​ជំងឺ​ត្រអក៖ លាប​ក្នុង​កម្រិត​ ១០​មិល្លីលីត្រ លើ​ស្បែក​​មាន​បញ្ហា ២ ដង/ថ្ងៃ ​រយៈពេល ៨​ សប្ដាហ៍។

    កម្រិត​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​ស្ថាន​ភាព​ជំងឺ​យើង​ម្នាក់ៗ អាស្រ័យ​លើ​កត្តា​អាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ ក៏​មិន​មែនសុទ្ធ​តែ​​មាន​សុវត្ថិភាព​ទាំង​អស់​ដែរ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ពី​កម្រិត​ប្រើ​ប្រាស់​ត្រឹមត្រូវ។

    ៨- ប្រេង​ដូង​មាន​ទម្រង់​ម៉េច​ខ្លះ?

    – ប្រេង​ដូង​ជា​គ្រាប់​ជែល​ទន់ (Softgel)

    – ប្រេង​ដូង​រាវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jun 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម