backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Peach (ផ្លែប៉េស)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 03, 2019

Peach (ផ្លែប៉េស)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្លែ​ប៉េសគេ​ប្រើ​ដើម្បី​អ្វី?

ស្លឹក សម្បក​ដើម ផ្កា និង​គ្រាប់ របស់​រុក្ខជាតិ​នេះ​ សុទ្ធ​តែ​មាន​ប្រសិទ្ធិភាព​ព្យាបាល ​បន្ថយ​ការ​ឈឺ​ចាប់ សណ្ដំ បញ្ចុះ​ទឹក​នោម និង​សកម្មភាព​កាត់​ស្លេស្ម។ ផ្លែ​ប៉េស ក៏​អាច​ប្រើ ចំពោះ​ជំងឺ​ក្អក​មាន់ ក្អក​ធម្មតា និងជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ

គ្រូ​ឱសថ​បុរាណចាស់​ៗ ​លើក​ឡើង​ថា ស្លឹក​ស្រស់ របស់​រុក្ខ​ជាតិ​ប៉េស អាច​ប្រើ​ដើម្បី​បណ្ដេញ​ដង្កូវ បើ​រឹត​លើ​ស្បែក​ដូច​ថ្នាំ​រឹត។

សេរ៉ូ និង​ទឹក​ត្រាំ (Infustion) របស់​ផ្កា​​ប៉េស អាច​មាន​ប្រសិទ្ធិភាព​ ជា​ថ្នាំ​បញ្ចុះ​លាមក។ សេរ៉ូ អាច​ល្អ​ចំពោះ​ក្មេង​@ និង​គ្នា​យើង​មាន​ជំងឺ មាន​សុខភាព​ខ្សោយ ​ល្អ​ក្នុង​ការ​ប្រឆាំង​ជំងឺខាន់​លឿង (Jaundice)។

សេរ៉ូ​មាន​ជាតិ​អាល់កុល (Tincture) ​ផ្កាប៉េស អាច​បន្ថយ​ការ​ឈឺ​ចាប់​លើ​ពោះវៀន​ធំ​ ដែលបណ្ដាល​មក​ពី​គ្រួស។

ផ្លែប៉េស ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​សួរ​ទៅ​គ្រូពេទ្យ ឱសថ​ការី ឬ​គ្រូ​ឱសថ​បុរាណ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- ផ្លែ​ប៉េស​​មាន​សកម្មភាព​យ៉ាង​ម៉េច​ខ្លះ?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​ប្រើផ្លែប៉េស?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែប៉េស ​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​ មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​ លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​ ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ផ្លែ​ប៉េស​មាន​សុវត្ថិភាព​កម្រិត​ណា?

– ស្រីៗ​ពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​អាច​ជឿ​ជាក់​បានពី​សុវត្ថិភាព ​ញ៉ាំ​ឱសថ​បុរាណ​ពី​ផ្លែ​ប៉េស​នេះ​ឡើយ ហើយ​ប្រសិទ្ធភាព​បន្ទន់​លាមក របស់​តែ​ធ្វើ​ពី​ស្លឹក​រុក្ខជាតិ​នេះ មិន​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដូច​គ្នា​។ ដូច​នេះ បើ​សិន​ជា​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន ដើម្បី​សុវត្ថិភាព សូម​ចៀសវាង​ប្រើផ្លែ​ប៉េស​ជា​ថ្នាំ​បុរាណ។

ស្វែង​យល់​ពី​ផលរំខាន

៥- ​ផ្លែប៉េស​អាច​មាន​ផល​រំខាន​អ្វី​ខ្លះ?

ជា​ទូទៅ ការ​ញ៉ាំ​ឱសថ​បំប៉ន​ពីផ្លែ​ប៉េស មិន​នាំឲ្យ​​មាន​ផល​ប៉ះពាល់​អ្វី​ទេ។ តែ​​យ៉ាង​នេះ​ក្ដី បើញ៉ាំ​វា​ច្រើន​ពេក អាច​បណ្ដាល​​ឈឺ ឬ​ពិបាក​ក្នុង​ពោះ។ បើ​មាន​ករណីម​អាលែកហ្ស៊ី សូម​បញ្ឈប់​ការ​ប្រើ​ប្រាស់​ភ្លាម។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬគ្រូ​ឱសថ​រុក្ខជាតិ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ​ផ្លែប៉េសមាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ផ្លែប៉េស ​អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ ឬ​ស្ថានភាពជំងឺ​យើងកំពុង​មាន​នៅ​ពេល​បច្ចុប្បន្ន។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ​មុន​ប្រើ​ប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ប្រាស់​ផ្លែ​ប៉េស អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ផ្លែ​ប៉េស​មាន​ទម្រង់​ជា​ឱសថបុរាណ​ម៉េច​ខ្លះ?

ផ្លែប៉េស អាច​នឹង​មាន​ទម្រង់ ​និង​កម្រិត​ដូច​ខាង​ក្រោម៖

– សេរ៉ូ​លាយ​អាល់កុល (Tincture)​

– តែ​ផ្លែប៉េស

– សម្បក​ផ្លែប៉េស​ត្រាំ​ (infusion) កម្រិត ១/២ អោន (ប្រហែល ១៤,១៧ក្រាម) ឬ​កម្រិត ១ អោន (ប្រហែល ២៨,៣៥ ក្រាម) ចំពោះ​ស្លឹក​ផ្លែ​ប៉េសត្រាំ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 03, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម