ផ្លែស្ពឺ ត្បិតតែមិនសូវមានការដាំដុះច្រើន ប៉ុន្ដែវាតែងតែមាននៅតាមភូមិសាស្ត្រនានា ក្នុងតំបន់ត្រូពិក។ ផ្លែស្ពឺ បើនៅខ្ចី មានរសជាតិជូរខ្លាំង ហើយបើទុំ វាមានរសជាតិជូរអែមវិញ។ ផ្លែស្ពឺ មានកម្រិតវីតាមីន រ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺលើសឈាម ទឹកនោមផ្អែម និងកូលេស្ដេរ៉ូលខ្ពស់។ វាក៏ត្រូវប្រើក្នុងថ្នាំបំបាត់ការឈឺចាប់ (Antibiotic និង Analgesic) និងថ្នាំប្រឆាំងការរលាកផងដែរ។
អត្ថប្រយោជន៍របស់ផ្លែស្ពឺចំពោះសុខភាព៖
១. ផ្លែស្ពឺ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី
ផ្លែស្ពឺ មានសមាសធាតុគីមី ប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ជួយការពារមេរោគ (Pathogens) ដូចជា Salmonella, E.coli និង Pseudomonas aeruginosa ដែលបណ្ដាលមកពីការរឆ្លងមេរោគក្នុងឈាម និងសួត។
២. ផ្លែស្ពឺ ជួយកម្រិតជាតិស្ករក្នុងឈាម
សារធាតុ Carambola ចម្រាញ់ចេញពីឬសដើមស្ពឺ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងមុខងារលំពែង។ ចំណែកផ្លែស្ពឺ មានស្ករ ៤ក្រាម និងថាមពល ៣០កាឡូរី ដូច្នេះវាជាជម្រើសល្អ សម្រាប់អ្នកទឹកនោមផ្អែម។
៣. ផ្លែស្ពឺ ជួយប្រឆាំងមហារីក
ការសិក្សាមួយ នៅឆ្នាំ២០១៤ រកឃើញថា ផ្លែស្ពឺ មានសមាសធាតុការពារនានា ប្រឆាំងនឹងមហារីកថ្លើម លើសត្វកណ្ដុរ ដែលវាពាក់ព័ន្ធនឹងការពារព្យាបាលមហារីកតាមបែបធម្មជាតិ។
៤. ផ្លែស្ពឺ ជួយទប់ស្កាត់កម្រិតសារធាតុកូលេស្ដេរ៉ូល
សំបកផ្លែស្ពឺ មានជាតិសរសៃជាច្រើន ហើយការញ៉ាំជាតិសរសៃគ្រប់គ្រាន់ ការពារការស្រូបយកសារធាតុកូលេស្ដេរ៉ូលមានដង់ស៊ីតេប្រូតេអ៊ីនលីពីតទាប។ ជាងនេះទៅទៀត ការញ៉ាំបរិមាណគ្រប់គ្រាន់នៃជាតិសរសៃ ជួយជំរុញមេតាប៉ូលិសជាតិខ្លាញ់។ ការសិក្សាមួយ រកឃើញថា ជាតិសរសៃក្នុងផ្លែស្ពឺ ជួយការពារការវិវត្តនៃជាតិខ្លាញ់ក្នុងថ្លើម ។
៥. ស្ពឺ ជួយព្យាបាលជំងឺលើសឈាម
ស្លឹកស្ពឺ ត្រូវប្រើក្នុងថ្នាំបុរាណរបស់ឥណ្ឌា ដើម្បីសម្រួលសម្ពាធឈាម។ ផ្លែស្ពឺ មានសារធាតុប៉ូតាស្យូម និងអេឡិចត្រូលីត ជួយដល់បេះដូង និងសម្ពាធឈាម។
៦. ទឹកស្ពឺ ជួយដល់ប្រព័ន្ធការពារ
ទឹកស្ពឺ ១កែវ មានផ្ទុកវីតាមីន រហូតដល់ ៣/៤ នៃវីតាមីន ដែលណែនាំឲ្យញ៉ាំប្រចាំថ្ងៃ ហើយនេះ ជាអាហារូបត្ថម្ភទី១ សម្រាប់សម្លាប់មេរោគ និងជួយដល់មុខងារប្រព័ន្ធការពារ។
៧. ផ្លែស្ពឺ ជួយសុខភាពស្បែក
សារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoids មានមុខងារជួយជំរុញសមាសធាតុការពារ នៅក្នុងកោសិកាស្បែក កាត់បន្ថយការរលាក និងរារាំងការបំផ្លាញដោយកាំរស្មី UV។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]