backup og meta

ដេកត្រាំទឹកក្តៅឧណ្ហៗជាមួយគ្រឿងផ្សំទាំងនេះ ជួយឲ្យអារម្មណ៍ល្អ និងស្បែកស្រស់ថ្លា

ដេកត្រាំទឹកក្តៅឧណ្ហៗជាមួយគ្រឿងផ្សំទាំងនេះ ជួយឲ្យអារម្មណ៍ល្អ និងស្បែកស្រស់ថ្លា

បន្ទាប់ធ្វើ​ការហត់ពេញ​មួយ​ថ្ងៃ គ្នា​យើង​​ច្បាស់​​ជាចំណាយ​ពេល​​រំសាយ​អារម្មណ៍​តាន​តឹង តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។ ក្នុង​វិធី​សាស្ត្រ​រំសាយ​អារម្មណ៍​ហត់នឿយ វិធី​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន ​ពិសេស​ស្រីៗ ចូល​ចិត្ត​ដេក​​ត្រាំ​ទឹក​ក្តៅឧណ្ហៗ ជាមួយ​សាប៊ូ​ក្លិន​ក្រអូប គ្រាន់​តែ​គិត អារម្មណ៍​ក៏​ស្រស់ស្រាយ​ភ្លាម​ដែរ។ ចំពោះ​គ្នា​យើង​ចូល​ចិត្ត​វិធី​រំសាយ​អារម្មណ៍​បែប​នេះ “Hello គ្រូពេទ្យ’ ចង់​ណែ​នាំ​ថែម​បន្តិច​ទៀត ជា​មួយ​គ្រឿង​ផ្សំមួយ​ចំនួន ធានា​ថាអារម្មណ៍​កាន់​តែ​អស្ចារ្យ​ជាង​មុន សុខភាព​ និងស្បែក ក៏​ល្អ​ខ្លាំង​ដែរ។

១- នំ Oatmeal

ពេល​ឮ “Hello គ្រូពេទ្យ’ ប្រាប់​ថា យកនំ Oatmeal ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​អាង​ទឹក គ្នា​យើង​ច្បាស់​ជា​ចម្លែក​ចិត្ត​មិន​ខាន! ប៉ុន្តែ​ត្រូវ​ដឹង​ថា នំ​ប្រភេទ​នេះ មាន​ផ្ទុក​នូវ​ខ្លាញ់​​ល្អ​ដល់​សុខ​ភាព ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលោង និង​ជួយយ​ស្បែក​មិន​មាន​កន្ទួល រលាក ឬ​ស្ងួត។ នំ Oatmeal ក៏​មាន​តួនាទី​សម្អាត​​រន្ធ​ញើស​ផង​ដែរ ខណៈ​ប្រូតេអ៊ីនក្នុងនំ​ ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​បាន។

– របៀប​ប្រើ៖ ដាក់ Oatmeal ឆៅ ១-២ ពែង​ក្នុង​ចាន​ បន្ទាប់​មក​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ រួច​លាយ​ទឹក​ឃ្មុំ​ចូល។ ទុក​ចោល​រយៈពេល ៥នាទី ដាក់​ចូល​ទៅ​ក្នុង​អាង​ងូត​ទឹក។

២- ទឹកឃ្មុំ

ទឹក​ឃ្មុំ​ ត្រូវ​គេ​ស្គាល់​ថា​ មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាលជំងឺ​ជាច្រើន។ ដូច​គ្នា​នេះ​ដែរ ​ទឹក​ឃ្មុំ​មាន​ផ្ទុក​នូវ​បាក់តេរីល្អ ជួយ​ការពារ​ដល់​ការ​ឆ្លង និង​ព្យាបាល​របួស​តូច​ៗនៅ​លើ​ស្បែក ហើយ​​ទឹក​ឃ្មុំ ក៏​​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​ភាព​ចាស់​បាន។

– របៀប​ប្រើ៖ ដាក់​ទឹក​ឃ្មុំ ២ស្លាប​ព្រាបាយ ​បង្ហូរ​តាម​ទឹក​ហូរ​​ពីក្បាល​រ៉ូប៊ីណេ ចូល​ក្នុង​អាង​ងូត​ទឹក រួច​ត្រាំ​ខ្លួន​ក្នុង​អាង​រយៈពេល ១៥នាទី។ បន្ទាប់​ពី ១៥នាទី ​ត្រូវ​បន្ថែម​ម្សៅ​សូដា​ ហើយ​ជូត​ខាត់​ស្បែក​​ថ្នម​ៗ។ ​ធ្វើ​បែប​នេះ គ្នា​យើង​​អាច​កម្ចាត់​កោសិកា​ងាប់​ៗ ដែល​ជាប់នៅ​លើ​ស្បែក​ ​ដោយ​មិន​បង្ក​ឲ្យ​ស្បែក​ ​មាន​ការ​រលាក​អ្វី​ឡើយ។

៣- ផ្កា​ឡាវេនឌឺ

ផ្កា​ឡា​វេន​ឌឺ​ ​មាន​ភាព​អស្ចារ្យ​ អាច​ធ្វើ​ឲ្យ​មាន​ភាព​ធូរ​ស្រាល​នៅ​ពេល​យើង​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​អាង​ត្រាំ​ទឹក។ ផ្កាប្រភេទ​នេះ ​អាច​ជួយ​ឲ្យយើង​​មានអារម្មណ៍​ស្ងប់​ស្ងាត់ ធូរ​ស្បើយ និង​បំបាត់​ភាព​តាន​តឹង។ លើស​ពី​នេះ​ទៀត​វា​អាច​ជួយសម្អាត ​បន្សាប​ជាតិ​ពុល​ សម្រាប់​ព្យាបាល​បញ្ហា​មុន រមាស់ និង​រលាក។ យើង​​អាច​​ប្រើ​ក្នុង​ទម្រង់​ជា​ប្រេង​ជំនួយ និង​ក្លិន​ផ្កា តាម​ចំណង់​ចំណូល​ចិត្ត។

– របៀបប្រើ៖ លាយ​ប្រេង​ផ្កា​ឡាវេនឌឺ ៦-៨ តំណក់​ទៅ​ក្នុង​ទឹក​ដោះ​គោ និង​អំបិល ទុក​ឲ្យ​វា​រំលាយ​ទាំង​ស្រុង ​បន្ទាប់​មក​ដាក់​ទៅ​ក្នុង​អាង​ងូត​ទឹក។

៤- ប្រេង​ចម្រាញ់​ពីធម្មជាតិ (Essential oil)

មាន​ប្រេង​ជំនួយ​សំខាន់​ៗ​ជាច្រើន​ ​អាច​បន្ថែម​ក្នុង​អាង​ងូត​ទឹក ដើម្បី​អាច​ទទួល​បាន​បទ​ពិសោធន៍​ពីការ​ងូត​ទឹក​ដ៏​អស្ចារ្យ ​ដូច​ជា ប្រេង​ជី​អង្កាម (Peppermint) ប្រេងផ្កា Rosemary ឬប្រេងចម្រាញ់​ពី​ដើម​ប្រេង​ខ្យល់ (Eucalyptus) ជាដើម។ ដំបូង​ប្រេង​ទាំង​នេះ​ អាច​បំបាត់​ភាព​តាន​តឹង បន្ទាប់​មក​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។ ប្រេង​ធម្មជាតិ​​នីមួយ​ៗ ​មាន​សមត្ថភាព​ខុស​ៗ​គ្នា ជាក់​ស្តែង ប្រេង​ជី​អង្កាម (Peppermint) ជួយ​កាត់​បន្ថយការ​រលាក ឯប្រេង​ខ្យល់ (Eucalyptus) ជួយ​បំបាត់​អាការៈ​ឈឺ​សន្លាក់ និង​ជួយ​ឲ្យ​ជា​សះស្បើយ​វិញ​បាន។

– របៀប​ប្រើ៖ វិធី​ប្រើ​ប្រេងទាំង​​នេះ​ ដូច​គ្នា​នឹង​វិធី​ប្រើ​ប្រេង​ផ្កា​ឡាវេនឌឺ​ដែរ។ ត្រូវចាំ​ថា​ យើង​បាន​​ជ្រើស​រើស​ យក​ប្រេង​ណា​ មិន​បណ្តាល​ឲ្យ​យើង​​មាន​ប្រតិកម្ម។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ?
  • ងូត​ទឹក​ក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?

៥- ប្រេងដូង

ប្រេង​ដូង​ មាន​ប្រូតេអ៊ីន​ ​អាច​ជួយ​ឲ្យ​ស្បែក​ទន់ រលោង មាន​សំណើម និង​មាន​សុខ​ភាព​ល្អ ព្រោះ​​មាន​ផ្ទុក​នូវ​វីតាមីន C ​អាច​ប្រឆាំង​នឹង​ភាព​ចាស់​បាន​ផង​ដែរ។

– របៀប​​ប្រើ៖ ប្រើ​សាប៊ូ​សម្អាត​ខ្លួន​​មាន​ផ្ទុក​ជាតិ​ប្រេង​ដូង ឬអាច​លាយ​ប្រេង​ដូង និង​ស្ករ ​ដើម្បី​ធ្វើ​ជា​ម្សៅ​ខាត់​បាន។

៦- អំបិលក្រួស

អំបិលក្រួស សម្បូរ​​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម និង​ស៊ុល​ហ្វាត​ ​អាច​ធ្វើ​ឲ្យ​ស្បែក​ទន់ និង​រលោង អាច​ជួយ​បន្ធូរ​ដល់​ការ​ឈឺ​សាច់​ដុំ និង​បន្ថយ​ភាព​តានតឹង​ផង​ដែរ។

– របៀប​ប្រើ៖ ដាក់​អំបិលក្រួស ១-២ ពែង​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ហើយ​កូរ​រហូត​ទាល់​តែ​រំលាយ​អស់​ទាំង​ស្រុង។ ត្រាំ​ខ្លួនយ៉ាង​ហោច​ណាស់ ១២ នាទី។ គួរ​ធ្វើបែប​នេះ ៣ ដង​/សប្តាហ៍ ហើយ​អាច​បន្ថែម​ប្រេង​ដូង ឬ​ប្រេង​អូលីវ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​​មាន​សំណើម។

៧- ផ្កាកុលាប

ផ្កា​កុលាប ​មាន​លក្ខណៈ​សម្បត្តិ​ជួយ​ប្រឆាំង​ការ​រលាក និង​បាក់តេរី អាច​ធ្វើ​ឲ្យ​ស្បែកមាន​សំណើម និង​ស្រស់​ថ្លា​ឡើង​វិញ​ ដើម្បី​កុំ​ឲ្យ​មាន​មុន និង​ឡើង​ក្រហម។

– របៀប​​ប្រើ៖ ងូត​​ទឹក​ក្តៅ​ឧណ្ឌ​ៗ ​ដោយ​លាយ​ជាមួយ​នឹង​ស្លឹក​ផ្កា​កុលាប​ស្ងួត ប្រេង​ផ្កា​កុលាប ម្សៅ​ទឹក​ដោះ​គោ និង​អំបិលក្រួស។

៨- ម្សៅសូដា

ម្សៅសូដា ​អាច​ប្រើ​ជា​គ្រឿង​ផ្សំ​ធ​ម្មជាតិ សម្រាប់​​ខាត់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​ទន់ និង​រលោង។

– របៀប​​ប្រើ៖ ដាក់​សូដា ៤-៥ ស្លាប​ព្រា​ដាក់​ក្នុង​អាង​ងូត​ទឹក ទុក​ឲ្យ​រលាយ និង​ត្រាំ​ប្រហែល ១០-២០ នាទី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Bath Ingredients for Soft Skin. http://helloglow.co/12-diy-bath-ingredients-for-soft-skin-detox-more/ Accessed January 17, 2017

8 Ingredients for the Best Bath Ever. http://www.womenshealthmag.com/beauty/diy-spa-bath/slide/8 Accessed January 17, 2017

កំណែ​ប្រែបច្ចុប្បន្ន

28/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម