backup og meta

លើសជាតិអាស៊ីដក្នុងឈាមគ្រោះថ្នាក់ខ្លាំង គួរប្រុងប្រយ័ត្នអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 01, 2019

    លើសជាតិអាស៊ីដក្នុងឈាមគ្រោះថ្នាក់ខ្លាំង គួរប្រុងប្រយ័ត្នអាហារទាំងនេះ

    បច្ចុប្បន្ន​អ្នក​មាន​ជំងឺ​លើស​ជាតិ​អាស៊ីដ​មាន​ចំនួន​ច្រើន​ដែរ ហើយ​កើត​ឡើង​ទាំង​ប្រុស​ទាំងស្រី និង​គ្រប់វ័យ ដោយសារចំណីអាហារ​ដែល​យើង​ញ៉ាំ​ជាប្រចាំ។ ដូចនេះ Helloគ្រូពេទ្យ នឹង​លើក​ឡើង​ពី​ផល​ប៉ះពាល់ និង​វិធី​ព្យាបាល ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​​នាំ​ឲ្យ​កើត​ជំងឺ​លើស​ជាតិ​អាស៊ីដ​ក្នុងឈាមដែលធ្វើឲ្យប៉ះពាល់ដល់តាម​សន្លាក់ ដោយសារ​ជាតិ​អាស៊ីដ​អ៊ុយរិច​វា​បាន​ទៅ​កក​ប្រមូល​ផ្តុំ​នៅ​តាម​សន្លាក់តូចៗ ជា​ពិសេស​សន្លាក់​ម្រាម​ដៃ និង​ម្រាម​ជើង ធ្វើ​ឲ្យមានការឈឺ ហើយ​មិន​ត្រឹមតែ​ឈឺ​ចុកចាប់​ទាំង​សន្លាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំ​បណ្ដាល​ឲ្យ​ខូចទ្រង់ទ្រាយរបស់អវយវៈ។ លោក​វេជ្ជបណ្ឌិត​​ក៏​​បន្ថែម​​ទៀត​​ថា ប្រសិន​បើ​វា​មាន​ការ​កើត​ឡើង​រាប់​ឆ្នាំនោះ​ នឹង​បណ្តាល​ឲ្យ​ឈឺចាប់កាន់តែខ្លាំង។​

    ចំពោះ​រោគសញ្ញា​លើស​ជាតិ​អាស៊ីដ​ក្នុងឈាម ទៅ​ប្រមូល​ផ្តុំ​តាម​​សន្លាក់​ មាន​ដូចជា​ ឈឺ​ចុកចាប់​តាម​សន្លាក់ ហើម ក្រហម ស្ពឹក ហើយក៏​អាច​កើត​ចំពោះ​អ្នក​ធាត់​ៗផងដែរ ពិសេស​​​ចូលចិត្ត​ញ៉ាំស្រាច្រើន ​សាច់​ច្រើន គ្រឿង​ក្នុង​សត្វ និង​គ្រឿង​សមុទ្រ​ជាដើម ដែលសម្បូរ​សារធាតុ Purines។

    អត្ថបទពាក់ព័ន្ធ៖ បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ

    តិចនិកសុខភាព

    ដូចនេះ​ដើម្បី​កាត់បន្ថយកម្រិតជាតិអាស៊ីដនេះ យើង​គួរហាត់ប្រាណ​ ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ជំនួស​សាច់ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស-ជាតិ​ផ្អែម ស្រា កុំសូវញ៉ាំ ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជារបស់គ្រូពេទ្យប្រសិនបើមានការកើនឡើងខ្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម