home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កត្តា​៨យ៉ាង បង្ក​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល

កត្តា​៨យ៉ាង បង្ក​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល

ខណៈ​ពេល​ដែល​យើង​មិន​អាច​ដឹង​​ច្បាស់​​ថា​ យើង​អាច​​​​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​អនាគត​ឬ​អត់​នោះ​ ​សញ្ញា​មួយ​ចំនួន​​​​នឹង​បញ្ជាក់​អំពី​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​នេះ​​ ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ធ្វើ​ការ​​ការពារ​បាន​ទាន់​ពេលវេលា​ចំពោះ​សញ្ញា​គ្រោះថ្នាក់​នីមួយ​ៗ​ យើង​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នោះ​បាន​មួយ​កម្រិត​ដែរ​។​​ តើ​សញ្ញា​ទាំងនោះ​មាន​អ្វី​ខ្លះ​?

. សម្ពាធ​ឈាម​ខ្ពស់

ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ​ គឺ​ជា​កត្តា​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​។​ ប៉ុន្តែ​​បញ្ហា​នេះ​ ​អាច​គ្រប់គ្រង​បាន​ដោយ​ការ​ប្រើ​ថ្នាំ​ របប​អាហារ​​ត្រឹមត្រូវ​ និង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ ដូចជា​កាត់​បន្ថយ​ស្ត្រេស​ និង​មិន​ជក់​បារី​ជាដើម​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​​ធ្វើការ​វិភាគ​អំពី​អាការៈ​សម្ពាធ​ឈាម​ខ្ពស់​​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​​ឲ្យ​បាន​ច្បាស់លាស់​ និង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទម្លាប់​មិន​ល្អ​​ឲ្យ​បាន​ទាន់​ពេលវេលា​។

. ជក់បារី

​​ការ​ផ្ដាច់​បារី​ គឺ​ជា​រឿង​ដ៏​លំបាក​មួយ​​ក៏​ពិតមែន​ ប៉ុន្តែ​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ការពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​​ ​ពីព្រោះ​​ការ​ជក់បារី​បង្កើន​ហានិភ័យ​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ។ ​ដូចនេះ​ ដើម្បី​បញ្ចៀស​​ផល​ប៉ះពាល់​ដល់​សុខភាព​ ទាំង​ចំពោះ​ខ្លួន​ឯង​ ក៏​ដូចជា​អ្នក​ដទៃ​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​បារី​។

. ​មិន​សូវ​ហាត់​ប្រាណ​​

ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ រួម​ទាំង​កាត់បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​ខួរក្បាល​​ផង​ដែរ​។​ ទោះបី​ជា​យើង​មាន​សុខភាព​ល្អ​ ឬ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ធ្ងន់ធ្ងរ​យ៉ាងណា​ក្ដី​ ការ​ហាត់ប្រាណ​​ងាយៗ​ នឹង​​ធ្វើ​ឲ្យ​យើង​មាន​រាងកាយ​មាំមួន​ ​ក៏​ដូចជា​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​​បាន​ផង​ដែរ​។

stroke_hellokrupet

. ញ៉ាំ​ស្រា​ច្រើន​ជ្រុល

​​​សម្រាប់​មនុស្ស​ស្រី​ ការ​ញ៉ាំ​ស្រា​មួយ​កំប៉ុង​ រីឯ​សម្រាប់​មនុស្ស​ប្រុស​ ការ​ញ៉ាំ​ស្រា​ពីរ​កំប៉ុង​ ក្នុង​​មួយ​ថ្ងៃ​ ​ត្រូវ​បាន​ចាត់​ទុក​ថា​​សម​ល្មម​។​ ប៉ុន្តែ​ ប្រសិនបើ​​​យើង​ញ៉ាំ​ស្រា​ច្រើន​ជាង​នេះ​ វា​អាច​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​និង​ទ្រីគ្លីសេរីដ (Triglycerides) របស់​យើង​កើន​ឡើង​។​ កត្តា​នេះ​នឹង​ធ្វើ​​​ឲ្យ​សរសៃ​ឈាម​​ឡើង​តឹង​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។

. ធាត់​ជ្រុល

ការ​ធាត់​ជ្រុល​ ​នឹង​ធ្វើ​ឲ្យ​យើង​​ប្រឈម​នឹង​​ហានិភ័យ​សុខភាព​ជាច្រើន​​ រួម​មាន​ ​កូលេ​ស្តេរ៉ូល​ខ្ពស់​ សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​ទឹកនោម​ផ្អែម​​ជាដើម។​ ប្រសិន​បើ​យើង​អាច​កាត់​បន្ថយ​ទម្ងន់​ខ្លួន​ដែល​​លើស​របស់​យើង​បាន​ ​វា​ប្រៀប​ដូចជា​យើង​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទាំង​នោះ​​បាន​ដូចគ្នា។​ ហេតុនេះ​ហើយ​ ចូរ​ចាប់ផ្ដើម​ញ៉ាំ​របប​អាហារ​ដែល​ល្អៗ​ និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​។

. ជំងឺ​ទឹក​នោម​ផ្អែម

​​​​​​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ ​ដែល​កត្តា​នេះ​ បាន​បំផ្លាញ​សរសៃ​ឈាម​ពាសពេញ​រាងកាយ​របស់​យើ​​ង ដែល​ធ្វើ​ឲ្យ​កើត​មាន​នូវ​ជំងឺ​ជាច្រើន​ទៀត​ រួម​ទាំង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellhealth.com/top-signs-that-you-are-at-risk-of-stroke-3146359#citation-4

https://www.everydayhealth.com/heart-health/stroke/top-10-signs-youre-headed-stroke/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយថ្ងៃទី 3 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x