ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលមនុស្សភាគច្រើនជួបប្រទះញឹកញាប់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ មានមនុស្សមួយចំនួនចូលចិត្តញ៉ាំថ្នាំបំបាត់ភាពឈឺចាប់ ខ្លះឲ្យតែឈឺក្បាលលេបថ្នាំៗហើយ។ ការធ្វើបែបនេះមិនមែនជាមធ្យោបាយល្អទេ ត្បិតវាអាចធ្វើឲ្យបាត់ឈឺក្បាល តែបើលេបច្រើនអាចប៉ះពាល់ទៅដល់សុខភាពវិញទេ។ អាការៈឈឺក្បាល អាចកើតឡើងបណ្ដាលមកពីកត្តាច្រើនរួមមាន៖
កត្តាអារម្មណ៍៖ ស្ត្រេស បាក់ទឹកចិត្ត ថប់បារម្ភ…
កត្តាជំងឺ៖ អាការៈឈឺក្បាលប្រកាំង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺដុំសាច់ខួរក្បាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ល។